សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​កែ​ប្រែ​បេសកកម្ម​ជា​ច្រើន​នៅ​ក្នុង​ Version 3.08 ថ្មី​នេះ ហើយ​តួអង្គ​នឹង​ទទួល​បាន​ Item ជា​ច្រើន​ដូច​ជា​ឈុត​សំលៀក​បំពាក់​ជា​ដើម។ នៅ​ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​មួយ​ដែល​តួអង្គ​នឹង​ទទួល​បាន​ខោ​បក្ស​កម្រិត​ទី ៦០ បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​នោះ​ចប់។ តើ​តួអង្គ​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

តួអង្គ​តម្រូវ​ឲ្យ​ស៊ើប​អង្កេត​ពី​បញ្ហា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រង​រាជ្យ​របស់​ស្ដេច​មួយ​អង្គ​ នៅ​ក្នុង​ JX II World ។ ដើម្បី​ស៊ើប​អង្កេត​រឿង​នេះ តួអង្គ​ត្រូវ​ទៅ​ជួប​ NPC Zheng Quan Zhi ដើម្បី​ទទួល​បេសកកម្ម​ដើរ​តួ​ជា​អ្នក​ក្លាហាន​ក្នុង​ការ​ស្វែង​រក​ការ​ពិត​ ថា​តើ​អ្នក​ចង់​ផ្ដួល​រលំ​រាជបល្ល័ង្ក​របស់​ស្ដេច​ដែល​កំពុង​តែ​គ្រង​រាជ្យ។ ក្នុង​បេសកកម្ម​មួយ​នេះ តួអង្គ​នឹង​បាន​ជួប​ជាមួយ​ Boss ​ផ្សេងៗ​គ្នា​ជាច្រើន ដោយ​រួម​មាន​ទាំង​ការ​ប្រយុទ្ធ​ជាមួយ​ Monster ផង​ដែរ។ រង្វាន់​ដែល​ផ្ដល់​ជា​ Item នឹង​ត្រូវ​បាន​ឲ្យ​ជា​បន្ត​បន្ទាប់​ បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ទាំង​នោះ ដោយ​ស្រប​ទៅ​តាម​ដំណាល​រឿង​ដែល​កំពុង​តែ​កើត​ឡើង​ ក្នុង​បេសកកម្ម​មួយ​នេះ។ ខាង​ក្រោម​នេះ​ជា​រូប​ Boss សំខាន់​ដែល​តួអង្គ​នឹង​បាន​ជួប​ក្នុង​បេសកកម្ម​មួយ​នេះ ៖


នៅ​ទី​បញ្ចប់​តួអង្គ​នឹង​ទទួល​បាន​ខោ​បក្ស​កម្រិត​ទី ៦០ មួយ​ដែល​មាន​អានុភាព​ខ្លាំង​គួរ​សម​ផង​ដែរ។​

នៅ​ Version ថ្មី 3.08 ​របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ធ្វើ​ការ​ប្រែ​បេសកកម្ម​ជា​ច្រើន ហើយ​តួអង្គ​នឹង​ទទួល​បាន​នូវ​ Item ដែល​អានុភាព​ខ្លាំង​ជា​ច្រើន​ បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​នោះ​បាន​ចប់​សព្វ​គ្រប់។ ជាក់​ស្ដែង​ដូច​ជា​បេសកកម្ម​ក្រុង​ Dali ខាង​លើ​នេះ​ តួអង្គ​នឹង​ទទួល​បាន​ខោ​បក្ស​កម្រិត​ទី ៦០ បន្ទាប់​ពី​បាន​ដើរ​តួ​ជា​វីរបុរស​មួយ​អង្គ ដោយ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​តាម​រយៈ​ការ​បង្ហាញ​ក្បាច់​គុណ និង​ភាព​ក្លាហាន​របស់​ខ្លួន។​

អត្ថបទ៖ តុង