នៅ​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ ខែ​ឧសភា ខាង​មុខ​នេះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព នឹង​មាន​កម្មវិធី​សប្បាយ​ជា​ច្រើន​ សម្រាប់​អ្នក​ដែល​ចូល​រួម​កម្មវិធី​ ICT Expo នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ តើ​កម្មវិធី​ទាំង​នោះ មាន​អ្វី​ខ្លះ ?

កម្មវិធី​ទី​ ១ គឺ​អ្នក​ចូល​រួម​ទស្សនា​ ICT Expo ទាំងអស់​មាន​សិទ្ធិ​ចូល​រួម​គ្រប់​គ្នា ដើម្បី​ឆ្លើយ​រាល់​សំនួរ​ដែល​ទាក់ទង​ជាមួយ​នឹង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ខណៈ​ពេល​ដែល​រាល់​សំនួរ​ដែល​បាន​ចោទ​សួរ​នោះ​ ត្រូវ​បាន​គេ​បង្ហាញ​នៅ​លើ​ Screen ហើយ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​រៀង​រាល់​ ១ ម៉ោង​ម្ដង ​នៅ​ខាង​មុខ​ Sabay Zone ។ ចម្លើយ​មាន​​បួន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ Screen និង​ផ្ដល់​ជា​ជម្រើស​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ជ្រើសរើស ដោយ​សរសេរ​ JX ដកឃ្លា + (ចម្លើយ​ដែល​ត្រឹមត្រូវ) ហើយ​ផ្ញើ​ទៅ​កាន់​លេខ 7222 ។ រង្វាន់​នឹង​ទទួល​បាន​ភ្លាមៗ​ទៅ​ដល់​តួអង្គ​អ្នក​ក្នុង​​ JX II ហើយ​ចំណែក​ឯ​លេខ​ទូរស័ព្ទ​អ្នក​ System នឹង​​បញ្ចូល​ទៅ​ក្នុង​បញ្ជី​លេខ​ទូរស័ព្ទ​ ដើម្បី​ចាប់​ឆ្នោត​​យក​ឈុត​ថ្មី​ ដោយ​ក្នុង​មួយ​ថ្ងៃ​និង​ធ្វើ​ការ​ចាប់​ចំនួន​៥​រង្វាន់

កម្មវិធី​ទី ២ ជា​ឱកាស​ដ៏​រំភើប​សម្រាប់​អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​របស់​ JX បំពេញ​បេសកកម្ម​ទាំង​ ៧  កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ គឺ​ ​និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​ស្វែង​រក​ម្ចាស់​ម៉ូតូ​ Scoopy និង​ រង្វាន់​ជាច្រើន​ទៀត​ដូច​ដែល​បាន​ប្រកាស​កាល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ។ ចំណែក​កម្មវិធី​ទី ៣ វិញ​នោះ គឺ​ការ​ប្រកួត​និស្ស័យ​ស្នេហ៍​ប្រចាំ​ឆ្នាំ​ ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ដែល​ជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​ហើយ​រាល់​ឈ្មោះ​របស់​តួអង្គ​របស់​ក្រុម​ជើង​ខ្លាំង​លំដាប់​ថ្នាក់​លេខ​មួយ​ដែល​ឈ្នះ​នឹង​ត្រូវ​បង្កើត​ជា​ NPC មួយ​នៅ​ក្នុង​ Real Server របស់​ JX II ។.

កុំ​ភ្លេច​ចូល​រួម​រីករាយ​ទាំង​អស់​គ្នា តាម​រយៈ​សកម្មភាព​រីករាយ​របស់ JX II  !

អត្ថបទ៖ តុង