សេវា​កម្សាន្ត និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​ចាប់​រង្វាន់​ដល់​អ្នក​កម្សាន្ត​ JX II ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​បំពេញ​បេសកកម្ម​ទាំង​ ៧ ដើម្បី​បាន​រង្វាន់​ចំនួន​ពី​រ​លើក​ ក្នុង​កម្មវិធី ICT Expo នា​ពេល​​ថ្មី​ៗ​នេះ។ តើ​ម្ចាស់​រង្វាន់​ធំ​ម៉ូតូ​ Scoopy បាន​ទៅ​លើ​ម្ចាស់​ Hero ណា ?

ការ​ចាប់​ឆ្នោត​លើក​ទី ១ មាន​ ៣ រង្វាន់ ដែល​រង្វាន់​ទី ១ គឺ​ទូរស័ព្ទ​ Sony XPERIA-ACTIUE មួយ​គ្រឿង​បាន​ទៅ​លើ​ម្ចាស់​ Hero មាន​ឈ្នោះ​ថា mi_loy_kmean_2 ស្ថិត​នៅ​នគរ​ Chenla ។ ចំណែក​រង្វាន់​ទី ២ ​ជា​រង្វាន់​ Laptop​ម៉ាក​ Dell មួយ​គ្រឿង​ បាន​ទៅ​លើ​ម្ចាស់​ Hero ដែល​កម្សាន្ត​នៅ​នគរ​ភ្នំ​ មាន​ឈ្មោះ​ថា chav_fung នៅ​នគរ​ភ្នំ ក្នុង JX II World ។ រង្វាន់​ទី ៣ ជា​រង្វាន់​ធំ​ចុង​ក្រោយ​ គឺ  iPad2 មួយ​គ្រឿង​បាន​ទៅ​លើ​ម្ចាស់​ Hero ដែល​មាន​ឈ្មោះ​ថា -*Love_NangG*-ស្ថិត​នៅ​លើ​នគរ​ Chey។

 

 

ចំណែកឯ​ការ​ចាប់​ឆ្នោត​ជា​លើក​ទី ២ វិញ គឺ​មាន​ ២ រង្វាន់​ថែម​ទៀត​ដែល​មាន​ដូច​ជា iPad 2 និង​ ម៉ូតូ  Scoopy ។ ​ជា​សំណាង​ដ៏​វិសេសវិសាល​មួយ សម្រាប់​ម្ចាស់​ Hero ឈ្មោះ​ -*-Pink_Star-*- ស្ថិត​នៅ​នគរ Sabay មាន​លេខ​កូដ 52075 ជា​អ្នក​មាន​សំណាង​​ទទួល​បាន​រង្វាន់​ធំ គឺ​ ម៉ូតូ Scoopy មួយ​គ្រឿង​ បន្ទាប់​ពី​បាន​ចូល​រួម​ព្រឹត្តិការណ៍​បំពេញ​បេសកកម្ម​ទាំង ៧ ក្នុង​ JX II ដើម្បី​ឈ្នះ​រង្វាន់។ ទោះ​ជា​រង្វាន់​ជាច្រើន​ក្នុង​ការ​ចាប់​ឆ្នោត​លើក​ទី​ ១ មួយ​ត្រូវ​បាន​ទៅ​លើ​ម្ចាស់​ Hero ៥ នាក់​​រួច​មក​ហើយ​ក៏​ដោយ ក្រៅ​ពី​រង្វាន់​ធំ​ម៉ូតូ Scoopy ការ​ចាប់​ឆ្នោត​ជា​លើក​ទី ២ នេះ ក៏​នៅ​មាន​ iPad ថ្មី​​មួយ​គ្រឿង​​ទៀត​ផង​ដែរ ។ iPad ថ្មី​មួយ​គ្រឿង​​​​នេះ​ ត្រូវ​បាន​ JX II ចាប់​ឆ្នោត​លើក​ទី​ ២ នេះ បាន​ទៅ​លើ​ម្ចាស់​ Hero ដែល​មាន​ឈ្មោះ​ថា Bros73Sach មាន​លេខ​កូដ 52009 ដែល​សព្វ​ថ្ងៃ​កំពុង​ផ្សង​ព្រេង​នៅ​នគរ​ Funan ក្នុង JX II World។

 

 

ព្រឹត្តិការណ៍​បំពេញ​បេសកកម្ម​ទាំង ៧ ដើម្បី​ឈ្នះ​រង្វាន់ ជា​ព្រឹត្តិការណ៍​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​កម្សាន្ត JX II ហ្វឹក​ហាត់​ចិត្ត​អត់​ធ្មត់​ដើម្បី​បំពេញ​បេសកកម្ម​មួយ​ចំនួន​ដូចជា SkyDoor, បេសកកម្ម​ភ្នំ​លៀងសាន និង​បេសកកម្ម​ជា​ច្រើន​ទៀត​ ស្រប​ទៅ​តាម​លក្ខខណ្ឌ JX II ដែល​បាន​កំណត់។ ចំពោះ​អ្នក​កម្សាន្ត​ ដែល​បាន​បំពេញ​បេសកកម្ម​ទាំង ៧ បាន​សព្វគ្រប់​នោះ នឹង​បាន​ទទួល​លេខ​កូដ​មួយ ដើម្បី​ទុក​ផ្សង​សំណាង ហើយ​ការ​ផ្សង​សំណាង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី ICT Expo កន្លង​ទៅ​ថ្មីៗ​នេះ៕

សម្រាប់​អ្នក​ឈ្នះ​ទាំង​អស់ សូម​ធ្វើ​ការ​​ទាក់​ទង​មក​កាន់​ការិយាល័យ​ក្រុម​ហ៊ុន Sabay នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ !

លេខ​ទូរស័ព្ទ ៖ ០២៣ ២២៨០០០

អត្ថបទ៖ តុង