បន្ទាប់ពី Sabay បានបង្ហាញពីរបៀបស្វែងរកឈុតបក្សម្ដងមួយៗ តាមរយៈបេសកកម្មផ្សេងៗនោះ នៅទំព័រនេះ Sabay បង្ហាញពីរបៀបស្វែងរក Jadeបក្សមួយទៀត ដើម្បីឲ្យបានគ្រប់មួយឈុត។ តើតួអង្គនឹងធ្វើអ្វីខ្លះ ដើម្បីទទួលបាន Jade បក្សមួយទៀត ?
បេសកកម្មមួយនេះ ជាបេសកកម្មដែលតួអង្គត្រូវបន្តបេសកកម្មពីបេសកកម្មប្រយុទ្ធជាមួយស្រីស្អាតដើម្បីយក Jade ។ ដើម្បីបន្តបេសកកម្មតួអង្គត្រូវទៅប្រយុទ្ធជាមួយ Border Master ស្ថិតនៅ Dragon Gate Town ដោយធ្វើយ៉ាងណាស្វែងរកឲ្យឃើញ Yin Ping Hall ហើយយកទៅឲ្យ Sun Er Lian។
បន្ទាប់មកទៀតតួអង្គត្រូវត្រលប់មកជួប Ou Yang Hua នៅក្រុង Feng Xiangវិញ ដើម្បីស៊ើបអង្កេតពីរឿង Yin Ping Hall ដោយបន្តទៅជួប Chariot Lord ដែលមានទីតាំងស្ថិតនៅ Dragon Gate Town (223/198) ។
ដើម្បីចូលខ្លួនទៅស៊ើបបញ្ហានេះបាន Chariot Lord តម្រូវឲ្យតួអង្គស្វែងយល់ពី 6Doors ជាមុនសិន ហើយមានតែ Ou Yang Hua ទេដែលជាអ្នកមានដំណោះស្រាយលើបញ្ហានេះ។
Mr Know it all ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជាមួយមនុស្សជាច្រើន ដូច្នេះ Ou Yang Hua តម្រូវឲ្យតួអង្គទៅជួបគាត់ ដើម្បីបាន 6Doors Firework ដើម្បីហៅ Yuan Fei Yun នៅ Dragon Gate Town (229/211) ដោយបាញ់កាំជ្រួចនោះដើម្បីហៅគាត់ តែគាត់បានជួបយើងតែមួយភ្លែតតែប៉ុណ្ណោះ។ ដើម្បីមើលឃើញ Yuan Fei Yun បានយូរនោះ តួអង្គត្រូវមាន Fog Bomb ហើយ Fog Bomb នេះ អាចរកបានដោយទៅជួបជាមួយ Ye lao ស្ថិតនៅក្រុង FengXiang។
តែដោយសារអាយុចាស់ហើយទ្រុតទ្រោមទៀតនោះ Ye lao មិនអាចទៅសួរសុខទុក្ខរបស់កូនគាត់ដែលមានឈ្មោះថា Ye ZiQiu កំពុងរស់នៅភ្នំរបស់បក្ស Kun Lun។ ដូច្នេះតួអង្គតម្រូវឲ្យទៅសួរសុខទុក្ខកូនរបស់ Ye Lao ជំនួសគាត់។
ពេលដែលសួរសុខទុក្ខ Ye ZiQiu ហើយនោះត្រលប់មក Ye Lao វិញដើម្បីឲ្យគាត់បានដឹងពីដំណឹងរបស់កូនប្រុសគាត់ ហើយគាត់នឹងប្រគល់ Smoke Bomb មួយឲ្យមកតួអង្គ ដោយត្រូវបើកកូនសៀវភៅមួយ ដែលប្រាប់ពីទីតាំងរបស់ Yuan Fei Yun ស្ថិតនៅ North of FengXiang ។
បន្ទាប់ពីទទួលបាន Soke Bomb តួអង្គត្រូវទៅ North of FengXiang ដោយប្រយុទ្ធជាមួយ Captor Yuan Fei Yun ដើម្បីសង្គ្រោះ Doll Murderer ។ ត្រលប់ទៅកាន់ Chariot Lord ដោយនាំ Doll Murderer ឆាកប្រយុទ្ធត្រូវបានបញ្ចប់ តួអង្គនឹងទទួលបាន jade ដែលមានអានុភាពខ្លាំងមួយបន្ថែមទៀត។