ឈុត​ Esoteric ជា​ឈុត​មួយ​ដែល​មាន​អានុភាព​ខ្លាំង​មួយ តែ​មាន​អ្នក​កម្សាន្ត​មួយ​ចំនួន​មាន​ចម្ងល់​ថា តើ​ហេតុ​អ្វី​បាន​ជា​អាវុធ Esoteric របស់​អ្នក​ផ្សេង ខ្លាំង​ជាង​អាវុធ​របស់​ខ្លួន ? ដើម្បី​បក​ស្រាយ​លើ​ចម្ងល់​នេះ Sabay សូម​ធ្វើ​ការ​ណែ​នាំ​ពី​របៀប​បន្ថែម​អានុភាព​លើ​អាវុធ​មួយ​នេះ។

ដើម្បី​បន្ថែម​អានុភាព​ទៅ​លើ​អាវុធ​ Esoteric តួអង្គ​ត្រូវ​ទៅ​ជួប NPC Liu Smith Diciple ស្ថិត​នៅ​ក្រុង XiangYang ។ ការ​បន្ថែម​អានុភាព​នេះ តម្រូវ​ឲ្យ​តួអង្គ​មាន Huge Dragon Jade ចំនួន បី ក្នុង​ការ​បន្ថែម​អានុភាព​ទៅ​លើ​អាវុធ​ Esoteric ម្ដង។ អ្នក​កម្សាន្ត​ទាំង​អស់​អាច​ស្វែង​រក Huge Dragon Jade តាម​រយៈ​ការ​ចូល​ទៅ​បំពេញ​បេសកកម្ម​លៀង​សាន ហើយ​បើក​ហិប​ដើម្បី​មាន​​ឱកាស​ទទួល​បាន​ Item នេះ ដោយ​រួម​មាន​ទាំង​ Item ផ្សេងៗ​ផង​ដែរ។ ការ​បន្ថែម​អានុភាព​នេះ គឺ​បាន​តែ​អាវុធ​នា​ដែល​មិន​ទាន់​ដាក់​ត្បូង​បន្ថែម​អានុភាព​តែ​ប៉ុណ្ណោះ ។ខាង​ក្រោម​នេះ​ជា​របៀប​បន្ថែម​អានុភាព​នៃ​អាវុធ​ Esoteric ៖

១. ជួប NPC  Liu Smith Diciple

២. ជ្រើស​យក About Esoteric Valor Equipment

៣.ជ្រើស​យក​ Adjust my Esoteric Valor Weapon

៤. បន្ទាប់​មក​ទៀត​ជ្រើស​យក​ Recast my Esoteric Valor Weapon

ខាង​ក្រោម​នេះ​ជារូប​ភាព​អាវុធ​ Esoteric មុន និង​ក្រោយ​ពេល​បន្ថែម​អានុភាព

 

មុន​ពេល​បន្ថែម​អានុភាព ក្រោយ​ពេល​បន្ថែម​អានុភាព

ឈុត​ Esoteric ជា​ឈុត​មួយ​ដែល​មាន​អានុភាព​អាច​បន់​បែន​បាន ព្រោះ​ថា​តួអង្គ​ដែល​កាន់​អាវុធ​ Esoteric ក្នុង​ដៃ​អាច​បន្ថែម​អានុភាព​ឲ្យ​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ថែម​ទៀត​ ដើម្បី​ផ្សង​ព្រេង​ក្នុង​ JX II World ។

JX II ពិភព​កម្សាន្ត​គ្មាន​ដែន​កំណត់ !

អត្ថបទ៖ តុង