នៅព្រឹកថ្ងៃទី១ ខែមិថុនានេះ សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព JX II បានបង្កើតព្រឹត្តិការណ៍មួយមានឈ្មោះថា ព្រឹត្តិការណ៍ធ្វើនំចាំង។ តើតួអង្គធ្វើដូចម្ដេចទើបអាចវេចនំចាំងបាន ?
នំចាំងត្រូវបានផ្សំឡើងតាមរយៈសារធាតុ ២ គឺRice dumplings master និង Fresh leaves ដូច្នេះដើម្បីវេចនំចាំងបាននោះតួអង្គត្រូវតែមានសារធាតុ ២ នេះ ទើបអាចវេចនំបាន ។ ចំពោះ Rice dumplings master តួអង្គទាំងអស់អាចស្វែងរកបានតាមរយៈបេសកកម្មប្រចាំថ្ងៃដូចជា ដាំដើមឈើ សង្គ្រាមទ្វារមេឃ ដំណើរឆ្ពោះទៅភ្នំលៀងសាន និង Taixu Mission។
ទទួលបាន Rice dumplings ហើយតួអង្គត្រូវរកវត្ថុមួយទៀត ដើម្បីមកវេចនំចាំង គឺស្លឹកស្រស់ដែលអាចរកបាននៅ Imperial Street។ បន្ទាប់ពីមានសារធាតុដើម្បីវេចនំគ្រប់គ្រាន់ហើយនោះ ដើម្បីវេចនំបានតួអង្គត្រូវបើកសៀវភៅ Book of event រួចជ្រើសយកពាក្យថា Synthesis rice dumplings ដើម្បីវេញនំចាំង។ តួអង្គនឹងទទួលបាន Experience និងរង្វាន់ជាច្រើនទៀត បន្ទាប់ពីបានញ៉ាំនំចាំង ហើយជាពិសេសទៅទៀតនោះ តួអង្គក៏អាចមានឱកាសទទួលបាន Earth Dragon and Phoenix ដែលជាហិបសម្រាប់បើកយកឈុតថ្មីនៃ JX II ។
ព្រឹត្តិការណ៍ធ្វើនំចាំងជាព្រឹត្តិការណ៍មួយដែលទើបតែបង្កើតក្នុង Version ថ្មីនៃ JX II ដើម្បីឲ្យអ្នកកម្សាន្តបង្កើនភាពសប្បាយរីករាយថែមមួយកម្រិតទៀត តាមរយៈការបំពេញបេសកកម្ម និងធ្វើនំចាំងដើម្បីយករង្វាន់ផ្សេងៗ។