Five Element បាន​ផ្ដល់​ជា​ជម្រើស​ដល់​អ្នក​កម្សាន្ត​ចំនួន ៥ ធាតុ​ ដើម្បី​ជ្រើសរើស​ក្នុង​ការ​បន្ថែម​អានុភាព​ និង Skill ថ្មី​មួយ​បន្ថែម​ទៀត ដែល​ជា​ Skill ជំនួយ​ទៅ​ដល់​ធាតុ​​ដែល​តួអង្គ​មាន​ដល់​ទៅ​តួអង្គ​របស់​ខ្លួន​ក្នុង​ការ​ផ្សង​ព្រេង​ក្នុង​ JX II World។ នៅ​ទំព័រ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​របៀប​បន្ថែម​ Five Element កម្រិត​ទី ៥ ដើម្បី​ដាក់​ទៅ​ក្នុង​ធាតុ​ដែល​តួអង្គ​មាន។ តួអង្គ​ត្រូវ​មាន​អ្វី​ខ្លះ ?

 

 

ធាតុ​ទាំង​ប្រាំ (Five Element)​​ គឺ​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ប្រភេទ​ Property ​ដែល​កម្រិត​តាម​បក្ស​របស់​តួអង្គ​ ស្រប​ពេល​ដែល​ STR ត្រូវ​នឹង​ធាតុ​មាស INT ត្រូវ​នឹង​ធាតុ​ទឹក​ VIT ធាតុ​ដី AGI ធាតុ​ឈើ និង​ OBS ត្រូវ​ធាតុ​ភ្លើង ដែល​សុទ្ធ​តែ​ជា​ធាតុ​កម្រិត​ខ្ពស់។

 

ដើម្បី​ទទួល​បាន​ធាតុ​កម្រិត​ខ្ពស់​ទាំង​នេះ តួអង្គ​ត្រូវ​មាន​ធាតុ​ទាំង ៥ ដែល​មាន​ក្នុង​ហិប Advance Five Elements ទៅ​ផ្គុំ​ជាមួយ​នឹង Star Shard ​។ ដូច្នេះ​ ដើម្បី​ទទួល​បាន​ Five Element កម្រិត​ទី ៥ ​ដែល​តួអង្គ​នឹង​យក​ជា​គោល​នោះ តួអង្គ​ត្រូវ​យក​ធាតុ​ណា​មួយ​ដែល​មាន​ក្នុង​ហិប Advance​ Five Element​ ចំនួន ១២ បញ្ចូល​ជាមួយ Star Shard ចំនួន ៨០០ ទើប​អាច​ទទួល​បាន​ Five Element កម្រិត​ទី ៥ ចំនួន ១ ដោយ​ទៅ​ជួប​ NPC Sima Yin Yuan ស្ថិត​នៅ​ក្រុង​ XiangYang។

  

វិធី​ខាង​ក្រោម​នេះ Sabay បង្ហាញ​ពី​របៀប​ដាក់​ Five Elemtn កម្រិត​ទី ៥ ស្របតាម​ធាតុ​ដែល​បក្ស​ត្រកូល​យ៉ាង​បាន​ផ្ដល់​ឲ្យ​ទៅ​សមាជិក​របស់​ខ្លួន។ តួអង្គ​ត្រកូល​យ៉ាង​ប្រើ​លំពែង​ គឺ​ពឹង​ផ្អែក​ទៅ​លើ VIT និង STR ដូច្នេះ​តួអង្គ​នេះ​ត្រូវ​មាន​ធាតុ​មាស (Gold) ឬ​ក៏​ធាតុ​ដី(Earth) ដើម្បី​ធ្វើ​ជា​ធាតុ​គោល​សម្រាប់​ដាក់​ក្នុង​ប្រអប់ Five Element របស់​ខ្លួន។

ការ​ដាក់​ធាតុ​ Five Element កម្រិត​ទី ៥ នេះ​ត្រូវ​បាន​ចែក​ជា​ ២ ផ្នែក​គឺ​ ផ្នែក​ទី ១ និង​ផ្នែក​ទី ២។ ផ្នែក​នីមួយៗ​គឺ​ ត្រូវ​ពឹង​ផ្អែក​ចំនួន​ធាតុ​ផ្សំ​គ្នា​ដែល​យើង​នឹង​ដាក់​បញ្ចូល​ ទើប​អាច​ទទួល​បាន​អានុភាព​បន្ថែម។ ដូច្នេះ​ អ្នក​កម្សាន្ត​ត្រូវ​ជ្រើស​អានុភាព​​តាម​រយៈ​ការ​ផ្សំ​បញ្ចូល​គ្នា​ឲ្យ​បាន​សមស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​កម្សាន្ត​ចង់​ឲ្យ​តួអង្គ​ទទួល​បាន ខណៈ​ពេល​ដែល​មួយ​ធាតុ​មាន​ចំនួន​ ៥ properties ។ ឧទាហរណ៍​ថា ចង់​បន្ថែម​ VIT 25ដល់​ទៅ​តួអង្គ​របស់​យើង​ដូច​ក្នុង​រូប​ភាព ដូច្នេះ​យើង​ត្រូវ​មាន​ធាតុ​​មាស(Gold) ចំនួន ៨ និងដី (Earth) ចំនួន ៨ ទើប​អាច​បន្ថែម​អានុភាព​បាន។

Five Element គឺ​ជា​ធាតុ​ទាំង ៥​ ដែល​តួអង្គ​មាន​នៅ​ក្នុង​ខ្លួន តែ​ទោះ​ជា​មាន​យ៉ាង​ណា​ក៏ដោយ​តួអង្គ​ត្រូវ​ជ្រើស​រើស​ធាតុ​សំខាន់​មួយ​នៅ​ក្នុង​ខ្លួន ដោយ​យោង​ទៅ​តាម​ Property សំខាន់​ដែល​តួអង្គ​ទទួល​បាន​ពី​បក្ស​របស់​ខ្លួន។ មិន​ត្រឹម​តែ​ទទួល​បាន​អានុភាព​បន្ថែម​នោះ​ទេ តួអង្គ​នឹង​ទទួល​បាន​ Skill ដ៏​អាថ៌កំបាំង​មួយ​ផង​ដែរ បន្ទាប់​ពី​បាន​បន្ថែម​ Five Element ចូល​ទៅ​ក្នុង​ខ្លួន​។


អត្ថបទ៖ តុង