Outer Clothe ជា​ឈុត​សំលៀក​បំពាក់​ដែល​ត្រូវ​បាន​គ​ប្រើ​សម្រាប់​បន្ថែម​ភាព​ស្រស់​ស្អាត​មួយ​កម្រិត​ថែម​ទៀត​ដល់​ទៅ​តួអង្គ។ មិន​ត្រឹម​តែ​ផ្ដល់​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ Outer Clothe ក៏​អាច​បន្ថែម​អានុភាព​ដល់​ទៅ​តួអង្គ​បាន​ផង​ដែរ ដូច្នេះ​តើ​អ្នក​កម្សាន្ត​ត្រូវ​ធ្វើ​ដូចម្ដេច​ ទើប​អាច​បន្ថែម​អានុភាព​ទៅ​លើ​ Outer Clothe បាន ?

ដើម្បី​បន្ថែម​អានុភាព​ដល់​ទៅ​  Outer Clothe តួអង្គ​ត្រូវ​មាន​ Flower Box ដែល​ជា​ប្រអប់​មាន​ផ្ទុក​ធាតុ​ សម្រាប់​បន្ថែម​អានុភាព​ដល់​ Outer Clothe ទាំង​អស់។ Flow Box ត្រូវ​បាន​បែង​ចែក​ជា​ ៣ កម្រិត គឺ​កម្រិត​ទី​ ១ និង ២  តួអង្គ​អាច​ស្វែង​រក​បាន​តាមយៈ​ព្រឹត្តិការណ៍​ថ្មីៗ ហើយ​ម្យ៉ាង​ទៀត Flower Box កម្រិត​ទី ២​ តួអង្គ​ក៏​អាច​រក​បាន​នៅ​ Lina Shop ស្ថិត​នៅ​ក្រុង​ QuanZhou  ផង​ដែរ​ ខណៈ​ពេល​ដែល​ Flower Box កម្រិត​ទី ៣ តួអង្គ​អាច​រក​បាន​នៅ​ Dai Zhong shop ។ ​

ដើម្បី​បាន​ Flower Box កម្រិត​ទី​ ៣ តួអង្គ​ត្រូវ​មាន​ Tian Qang Token ចំនួន ២ ទើប​អាច​ប្ដូរ​យក​ Flower Box កម្រិត​ទី ៣ បាន​មួយ។ បន្ទាប់​ពី​បាន​ Flower Box កម្រិត​ទី ៣ ហើយ​នោះ​ តួអង្គ​ត្រូវ​ជ្រើស​រើស​ Properties ណា​មួយ​ដែល​មាន​ក្នុង​ Flower Box នេះ តាម​រយៈ​ការ​បើក​ Flower Box  ដើម្បី​បន្ថែម​អានុភាព​ដល់​ទៅ​ Outer Clothe។

ក្រោយ​ពី​ជ្រើសរើស​ Properties ពី Flower Box ហើយ តួអង្គ​ត្រូវ​ជ្រើសរើស​រក​ Outer Clothe ណាមួយ​ដែល​ខ្លួន​ចង់​បន្ថែម​អានុភាព​ បន្ទាប់​មក​ចុច​លើ​ពាក្យ​ Aura។

Outer Clothe ជា​សំលៀក​បំពាក់​សម្រាប់​បន្ថែម​សោភ័ណភាព​ដល់​ទៅ​តួអង្គ​ថែម​មួយ​កម្រិត ហើយ​មិន​ត្រឹម​តែ​ភាព​ស្រស់​ឆើតឆាយ​នោះ​ទេ Outer Clothe ក៏​អាច​បន្ថែម​អានុភាព​បាន​ផង​ដែរ តាម​រយៈ​ Flower Box កម្រិត​ទី១ ទី ២ និង​ទី ៣។

 

មុន​ពេល​បន្ថែម​អានុភាព            ក្រោយ​ពេល​បន្ថែម​អានុភាព

 

កុំ​ភ្លេច​បន្ថែម​អានុភាព​ Outer Clothe របស់​អ្នក​ណា ! បាន​ទាំង​ភាព​ឡូយ​ឆាយ និង​អានុភាព​ខ្លាំង !