និស្ស័យស្នេហ៍ដាវទេព ជាសេវាកម្សាន្តមួយដែលកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តគាំទ្រសេវាកម្សាន្តអនឡាញ ដោយផ្អែកទៅតាមចំនួនអ្នកកម្សាន្ត កើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ទន្ទឹមនឹងភាពពេញនិយមរបស់ JX II អ្នកកម្សាន្តមួយចំនួនចង់បង្កើត Guild ដើម្បីស្វែងរកសមាជិក និងបំពេញបេសកកម្មផ្សេងៗទៀត។ តើធ្វើដូចម្ដេចទើបអាចបង្កើត Guild មួយបាន ?
ដើម្បីបង្កើត Guild មួយបាន អ្នកកម្សាន្តត្រូវមាន Gold ចំនួន ១០០ Gold និង Guild Token ចំនួន ១ ហើយ Guild Token អាចរកបាននៅ Imperial Street តួអង្គត្រូវមានកម្រិតចាប់ពី ៥០ ឡើងទៅ។ បន្ទាប់ពីមាន Item គ្រប់គ្រាន់ហើយ តួអង្គត្រូវទៅជួប NPC Guild Instructor ដើម្បីសុំការអនុញ្ញាតក្នុងការបង្កើត Guild។
បន្ទាប់ពីបានជួប NPC Guild Instructor ហើយ តួអង្គត្រូវទៅជួប NPC Chieftain of Kingsoft ដែលមានទីតាំងស្ថិតនៅក្រុង XinagYang ដើម្បីស្វែងយល់ពីលក្ខខណ្ឌនៃការបង្កើត Guild។
ត្រលប់មកជួប NPC Guild Instructor វិញ ដើម្បី Confirm ពីការបង្កើត Guild ដោយបំពេញឈ្មោះ Guild និង Slogan។ ដើម្បីបង្កើត Guild ឲ្យបានជោគជ័យ តួអង្គត្រូវ Online ឲ្យគ្រប់ ២៤ ម៉ោង និងត្រូវស្វែងរកសមាជិកឲ្យបាន ១០ នាក់ ទើបអាចទទួលភាពជោគជ័យពីការបង្កើត Guild នេះ។
ជុំវិញការបង្កើត Guild នេះ សម្រាប់អ្នកកម្សាន្តដែលកម្សាន្តនៅនគរចាស់ៗ ដោយសារមាន Guild ច្រើនពេក ដូច្នេះអ្នកកម្សាន្តមិនអាចបង្កើត Guild បាននោះទេ ប៉ុន្តែនគរឧត្ដុង្គអ្នកកម្សាន្តអាចបង្កើតបាន ព្រោះថាចំនួន Guild ក្នុងនគរនេះមិនទាន់ពេញនៅឡើយទេ។
ការបង្កើត Guild ហាក់បីដូចជាការបង្កើតក្រុមមួយនៅក្នុង JX II World ហើយចំណែកឯសារៈសំខាន់នៃការបង្កើត Guild នេះ អ្នកកម្សាន្តនឹងបានសមាជិកជាច្រើន ដែលអាចជួយគ្នាបំពេញបេសកកម្មណាមួយ ឬក៏ចូលបំពេញបេសកកម្មបន្ទប់សំងាត់ពណ៌ស្វាយ ព្រមទាំងទទួលបេសកកម្មសម្រាប់ Guild ដើម្បីទទួលបាន Experience និង Item ផ្សេងៗជាច្រើនទៀត។
បញ្ជាក់៖ ចំពោះការបង្កើត Guild នៅក្នុងនគរមួយចំនួនមិនអាចបង្កើ់តបានទៀតទេដូចជា មហានគរ នគរសប្បាយ នគរជ័យ នគរភ្នំ និងនគរចេនឡា។ដើម្បីអាចបង្កើត Guild ក្នុងនគរទាំងនោះបានចាំបាច់ត្រូវធ្វើការលុប Guild ចាស់ជាមុនសិនទើបអាចបង្កើត Guild ថ្មីបាន។