ថ្មីៗនេះ Sabay ទើបតែបង្ហាញពីរបៀបបង្កើត Guild ដើម្បីបង្កើតសមាជិក និងសហការគ្នាជាក្រុម ។ ចំណែកឯទំព័រនេះ Sabay សូមធ្វើការបង្ហាញពីរបៀបលុប Guild ដល់ប្រិយមិត្តទាំងអស់គ្នា ព្រោះថា នៅនគរមួយចំនួន មាន Guild ច្រើនពេកដែលជាហេតុធ្វើឲ្យកន្លែងបង្កើត Guild ពេញ។ ដើម្បី Delete បាន តួអង្គត្រូវទៅជួប NPC មួយណា ?
Guild Instructor ជា NPC ដែលអាចជួយឲ្យអ្នកកម្សាន្តអាចលុប Guild បាន ដោយជ្រើសរើសយក ” I wish to disband my guild and retire ! ” ដើម្បីស្នើសុំឲ្យលុប Guild ដែលតួអង្គកំពុងតែប្រើប្រាស់។ Guild Instructor បានឲ្យតួអង្គទៅជួប NPC Chieftain of Kingsoft បន្តទៀត ដើម្បីឲ្យតួអង្គពិចារណាម្ដងទៀតក្នុងសម្រេចចិត្តលុប Guild។ ក្នុងករណីដែលតួអង្គសម្រេចចិត្តលុប Guild NPC Chieftain of Kingsoft ផ្ដល់ពេលវេលាដល់តួអង្គ ៣ ថ្ងៃថែមទៀត ដើម្បីឲ្យតួអង្គពិចារណាម្ដងទៀត។ ដើម្បីលប់ Guild បាន ក្រោយពីរង់ចាំអស់រយៈពេល ៣ ថ្ងៃ តួអង្គត្រូវទៅជួប NPC Guild instructor ដើម្បីបញ្ជាក់ម្ដងទៀត ក្នុងការលុប Guild របស់ខ្លួនចោល។
Guild ជាការបង្កើតក្រុមមួយនៅក្នុង JX II World ហើយចំណែកឯសារៈសំខាន់នៃការបង្កើត Guild នេះ អ្នកកម្សាន្តនឹងបានសមាជិកជាច្រើន ដែលអាចជួយគ្នាបំពេញបេសកកម្មណាមួយ ឬក៏ចូលបំពេញបេសកកម្មបន្ទប់សំងាត់ពណ៌ស្វាយ ព្រមទាំងទទួលបេសកកម្មសម្រាប់ Guild ដើម្បីទទួលបាន Experience និង Item ផ្សេងៗជាច្រើនទៀត។ ដើម្បីបង្កើតឬក៏លុប Guild តួអង្គត្រូវទៅជួបNPC Guild Instructor ដើម្បីស្នើសុំការអនុញ្ញាតពី NPC មួយនេះ។