គ្រួសារ​ត្រកូល​​ Li​ គឺ​ជា​គ្រួសារ​ដ៏​ល្បី​មួយ​ដែល​មាន​ជំនាញ​ខាង​ផលិត​ឈុតអាវ​ក្រោះ​និង​អាវុធ​។​រាល់​សព្វា​វុធ​ដែល​ពួក​គេ​​ផលិត​បាន ​ជា​អាវុធ​និង​ជា​​វត្ថុទិព្ធ​ដែល​​ល្អ​ផ្តាច់​គេ​ក្នុង​​ពិភព​គុន​។​គ្រួសារ​នេះ​ជា​គ្រួសារ​ដែល​កាន់​សច្ចះធម៌​ពួក​គេ​មិន​ធ្វើ​ការ​អោយ​ជន​ទុច្ចរិកឡើយ​ជា​​ហេតុ​ធ្វើ​អោយ​ពួក​ត្រូវ​ជន​អាក្រក់​ជា​ច្រើន​មិន​ពេញ​ចិត្ត​និង​តាម​ព្យាបាត​សម្លាប់​ពួក​គេ​។គ្រួសារ Li ក្រោយពេលមានការបាត់បង់នូវសមាជិកជាបន្តបន្ទាប់មកពួកគេ​បាន​ធ្វើ​ការ​ដក់​ខ្លួន​ចេញ​ពី​ពិភព​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​ការ​លាក់​ខ្លួន​ពី​ការ​តាម​សម្លាប់​របស់​ជន​អាក្រក់​ទាំងនោះ។
ថ្មីៗ​នេះក្រោយ​​ពេល​ដែល​កំពូល​មេបក្ស​ទាំង៧​បាន​ស្វែង​រក​ឃើញ​អនុភាព​ដ៏​អស្ចារ្យ​របស់​សូរិយា​និង​ចន្ទ្រា​ដែល​មាន​នៅ​ក្នុង​បំណែក​តូចៗ​របស់​ព្រះអាទិត្យ​និង​ចន្ទ្​( sunny fragment & moon fragment) ហើយ​បាន​ផ្តល់​រូបមន្ត​ទៅ​គ្រួសារ​ត្រកូល Li​ ដើម្បី​ជួយ​ផលិត​ឈុត​ក្រោះ ​សូរិយា និង​ចន្រ្ទា​​អោយ​មាន​ឥទ្ធិ​ពល​ខ្លាំង​ក្លា​សម្រាប់​ទប់​ទល់​ជា​មួយ​ជន​ទុច្ចរិក​។
ដោយ​សារ​មាន​ការ​ស្នើ​សុំ​ពី​មេបក្សទាំង៧​ដើម្បី​ជួយ​ទប់​ស្កាត់​ជា​មួយ​ជន​កំណាច​ដែល​បាន​បង្ក​នូវ​គ្រោះ​មហន្ត​រាយ​ក្នុង​ពិភព​គុន​ Li Peng Fei ជា​អ្នក​ជំនាន់​ក្រោយ​របស់​គ្រួសារ​ត្រកូល​​ Li បាន​ធ្វើ​ការ​ស្មាក់​ចិត្ត​ប្រផុយ​ជិវិត​ប្រឡូក​ក្នុង​ពិភព​ដើម្បី​ផលិត​នូវ​ឈុត​សូរិយា​និង​ចន្ទ្រា​។
បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវលើការផលិត ឈុត សូរិយានិងចន្ទ្រារួមទាំងទេពកោសល្យរបស់ខ្លួនពីកំណើតផងនោះ Li Peng Fei បាន​រក​ឃើញ​នូវ​វិធី​សាស្រ្ត​ថ្មី​មួយ​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​អ្នកក្លាហាន​ទាំង​អស់ក្នុងពិភពក្នុងការ Upgrade ឈុត sky nine អោយ​ក្លាយ​ជា​ឈុត​ ចន្រ្ទា (Moon) និងការ upgrade ឈុត Dragon & Phoenix ទៅជាឈុត សូរិយា (Sunny)។
នៅ​ថ្ងៃ​ស្អែក​នេះ​សេវាកម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវទេព​និង​ធ្វើ​ការ​ Update នូវ Version 4.16 ដើម្បី​បើក​នូវ​មុខ​ងារ​ថ្មី​របស់ NPC Leng Peng Fei សម្រាប់​ធ្វើ​ការ​​ Upgrade ឈុត​DragonPhoenix​ និង Sky Nine ឱ្យ​ក្លាយ​ជា​ឈុ​ត​ដែល​មាន​ឥទ្ធិពល​ក្នុង​​ពិភព​និស្ស័យ​ស្នេហ៍​ដាវ​ទេព​គឺ​ឈុត​សូរិយា​និង​ចន្ទ្រា​។​

ការ​Upgrade ឈុតDragon Phoenix​និង Sky Nine

  • ដើម្បីធ្វើការ Upgrade​ឈុតDragon Phoenix ឱ្យក្លាយជាឈុត Sunny បានលោកអ្នកត្រូវធ្វើការបំបែកឈុត Dragon Phoenix អោយទៅជា Memoir(Dragon Phoenix) សិនបន្ទាប់មកយក Memoir បូកបន្ថែមជាមួយ Sunny Fragment ដើម្បីប្តូរបានជាឈុត Sunny​ ដែលលោកអ្នកចង់បាន។
  • ដើម្បីធ្វើការ Upgrade​ឈុត Sky nine ឱ្យក្លាយជាឈុត Moon លោកអ្នកត្រូវធ្វើការបំបែកឈុត Sky Nine អោយបានជា Memoir(Sky Nine) បន្ទាប់មកយក Memoir បូកបន្ថែមជាមួយ Moon  Fragment ដើម្បីប្តូរបានជាឈុត Moon ដែលលោកអ្នកចង់បាន។

ការបំបែក

ការបំបែកឈុត Dragon Phoenix មានភាពងាយស្រួលដោយអ្នកគ្រាន់តែអ្នកទៅជួប NPC “Li Peng Fei (LaiFu Chief Mold Sword)” ដែល​មាន​ទីតាំង​នៅ​ XianYang (180/182)។

 

  •  បន្ទាប់មកជ្រើសរើសយក “Decompose Equipment”
  • បន្ទាប់មកអ្នកនឹងឃើញកន្លែងសម្រាប់បំបែក Dragon Phoenix ឬ Sky nine ហើយ។
  • Dragon Phoenix
ការ​បំបែក​ឈុត​ Dragon Phoenix ​(Hat , Shirt ឬក៏ Pant)​ លោក​អ្នក​ត្រូវ​ចំណាយ​ Gold​ ទៅ​​តាម​ចំនួន​បូក​របស់​សម្ភារៈ​លោក​អ្នក​។​​ហើយ​​លោក​​អ្នក​​ក៏​​ទទួល​​បាន ​​សម្ភារៈ​​មក​​វិញ​​អាស្រ័យ​​ទៅ​​តាម​ចំនួនបូករបស់​សម្ភារៈ​​​របស់​លោក​ អ្នក​​ដែរ​​។

សម្ភារៈបូកចាប់ពី តម្រូវការ​ Gold សម្ភារៈដែលទទួលបានពីការបំបែក
0ដល់3 0 Gold Memoir​ (Dragon Phoenix ) *2
4ដល់7 400 Gold Memoir​ (Dragon Phoenix ) *2 Meteoric iron *50
8ដល់10 1000 Gold Memoir​ (Dragon Phoenix ) *2 Meteoric Stone *20
11 1600 Gold Memoir​ (Dragon Phoenix ) *2 Meteoric Stone *50
12 2000 Gold Memoir​ (Dragon Phoenix ) *2 Meteoric Stone *100
13 4000 Gold Memoir​ (Dragon Phoenix ) *2 Meteoric Stone *200
14 6000 Gold Memoir​ (Dragon Phoenix ) *2 Meteoric Stone *300
15 10000 Gold Memoir​ (Dragon Phoenix ) *2 Meteoric Stone *500
  • Sky Nine

ការ​បំបែក​ឈុត​ Sky Nine ​(Hat , Shirt ឬក៏ Pant)​ លោក​អ្នក​ត្រូវ​ចំណាយ​ Gold​ ទៅ​​តាម​ចំនួន​បូក​របស់​សម្ភារៈ​លោក​អ្នក​។​​ហើយ​​លោក​​អ្នក​​ក៏​​ទទួល​​បាន​​សម្ភារៈ​​មក​​វិញ​​អាស្រ័យ​​ទៅ​​តាម​ចំនួនបូករបស់​សម្ភារៈ​​​របស់​លោក​អ្នក​​ដែរ​​។

សម្ភារៈបូកចាប់ពី តម្រូវការ​ Gold សម្ភារៈដែលទទួលបានក្រោយពេលធ្វើការបំបែក
0ដល់3 ០ Gold Memoir​ (Sky Nine) *3
4ដល់7 200 Gold Memoir​ (Sky Nine) *3 Meteoric iron *50
8ដល់10 500 Gold Memoir​ (Sky Nine) *3 Meteoric Stone *20
11 800 Gold Memoir​ (Sky Nine) *3 Meteoric Stone *50
12 1000 Gold Memoir​ (Sky Nine) *3 Meteoric Stone *100
13 2000 Gold Memoir​ (Sky Nine) *3 Meteoric Stone *200
14 3000 Gold Memoir​ (Sky Nine) *3 Meteoric Stone *300
15 5000 Gold Memoir​ (Sky Nine) *3 Meteoric Stone *500
  • ​របៀបប្តូរ
  • ការប្តូរឈុត Sunny និង Moon ដោយប្រើ Memoir (Sky Nine) និង Memoir (Dragon Phoenix)
  • ដោយគ្រាន់តែបើកផ្ទាំងសម្រាប់ប្តូររួចចុចត្រង់សញ្ញាព្រួញខាងក្រោមរួបមេសោរ
  • រួចជ្រើសរើសយក Sky Nine Upgrade Moon រឺក៏ Dragon Phoenix Upgrade Sunny

បញ្ជាក់៖

  • លោកអ្នកធ្វើការបំបែកឈុត ​អាវុធ​ ​ឬក៏​ Jade របស់​​ Dragon Phoenix  ដើម្បីប្តូរយកជា Memoir(Dragon Phoenix) បាន
  • លោកអ្នកធ្វើការបំបែកឈុត ​អាវុធ​ ​ឬក៏​ Jade របស់​​ Sky Nine  ដើម្បីប្តូរយកជា Memoir(Sky Nine) បាន
  • អាវុធនិង Jade របស់ឈុត Sunny និង​ Sky Nine ពុំទាន់មានក្នុង JXII Version 4.16 នេះទេ។