និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​ផ្ដល់​បេសកកម្ម​ជា​ច្រើន​ដល់​អ្នក​កម្សាន្ត​ ដើម្បី​កម្សាន្ត​អារម្មណ៍ និង​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​ពិភព JX II ។ ទន្ទឹម​នឹង​នេះ មាន​អ្នក​កម្សាន្ត​មួយ​ចំនួន​ធំ​ចង់​ឲ្យ​ JX II ផ្ដល់​បេសកកម្ម​ថ្មី​ៗ​ជា​ច្រើន​ បន្ថែម​ទៀត ដើម្បី​ទទួល​ភាព​រីករាយ​ក្នុង​ការ​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។ តើ​មាន​មូលហេតុ​អ្វី​បាន​ជា​អ្នក​កម្សាន្ត​ចង់​បាន​បេសកកម្ម​ថ្មី ?

លោក សៀង ប៊ុន និស្សិត​ឆ្នាំ​ទី ១ ផ្នែក​ IT វិទ្យាស្ថាន SETEC បាន​និយាយ​ប្រាប់​ Sabay ថា JX II គួរ​តែ​មាន​​បេសកកម្ម​ថ្មី​ថែម​ទៀត ព្រោះ​ថា​រាល់​​ពេល​រូប​លោក​ចូល​កម្សាន្ត JX គឺ​ចូល​តែ​បេសកកម្ម​ Skydoor , លៀងសាន និង​បេសកកម្ម​បក្ស​ តែ​ប៉ុណ្ណឹង ហើយ​ក្រៅ​ពី​នេះ គឺ​មាន​តែ​ដើរ​វាយ​គ្នា​លេង និង​លក់​ Item។ ដូច្នេះ​បើ​ JX បង្កើត​​បេសកកម្ម​ថ្មី​ក៏​ល្អ​ម្យ៉ាង​ដែរ ហើយ​ JX II នឹង​មាន​អ្នក​ចូល​កម្សាន្ត​កាន់​តែ​ច្រើន។

ងាក​មក​រក​យុវ​សិស្ស​ឈ្មោះ​ សេរី ជា​សិស្ស​ថ្នាក់​ទី ១១ នៅ​វិទ្យាស្ថាន​អន្តរទ្វីប​វិញ បាន​បញ្ចេញមតិ​មួយ​ទៀត​ស្រដៀង​ទៅ​នឹង​មតិ​របស់​លោក សៀង​ប៊ុន​ ដែរ​​ ” បើ​មាន​បេសកកម្ម​ថ្មី​មែន​ពិត​ជា​ល្អ​ហើយ ព្រោះ​ខ្ញុំ​ដោះ​ Quest ចង់​អស់​ហើយ ! ” ។ បើ​មាន​បេសកកម្ម​ថ្មី​មែន តើ​គួរ​តែ​ជា​ប្រភេទ​បេសកកម្ម​បែប​ណា ?​

“ Quest ថ្មី​គួរ​តែ​មាន​ Item ​ល្អ​ៗ ទើប​មាន​គេ​ចូល​ចិត្ត​លេង​ច្រើន ”  នេះ​ជា​មតិ​របស់​លោក លីហុង ជា​ម្ចាស់​ហាង​ Internet នៅ​ខាង​ត្បូង​ផ្សារ​សំណង់ ១២ ។ លោក លីហុង​ បាន​បន្ថែម​ទៀត​ថា បើ​មាន​តែ​​បេសកកម្ម​ថ្មី ហើយ​អត់​មាន​ធ្លាក់​ Item ល្អ ​ពេល​ចប់​​បេសកកម្ម​នោះ​ ក៏​អត់​មា​ន​អ្នក​ចូល​កម្សាន្ត​ដែរ ដូច្នេះ​សង្ឃឹម​ថា​ក្រុម​ការងារ​ JX នឹង​គិត​គូ​លើ​បញ្ហា​នេះ។

បក​ស្រាយ​ជុំ​វិញ​បញ្ហា​នេះ លោក​ ដារ៉ា ប្រធាន​ក្រុម​ការងារ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទព បាន​និយាយ​ប្រាប់​ Sabay ថា បេសកកម្ម​ថ្មីៗ​នឹង​មាន​ឆាប់​នេះ ហើយ​បច្ចុប្បន្ន​នេះ ក្រុម​ការងារ​កំពុង​តែ​រៀប​ចំ​ជា​បណ្ដើរ​ៗ​ហើយ។

និស្ស័យ​ស្នេហ៍​ដាវ​ទេព​ ជា​សេវា​កម្សាន្ត​មួយ​ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​ដើរ​តួ​ជា​អ្នក​ក្លាហាន​មួយ​រូប ដើម្បី​ធ្វើ​ការ​ផ្សង​ព្រេង​ក្នុង​ពិភព​គុន​មួយ​ ដែល​មាន​បក្ស​ជា​ច្រើន​ដូច​ជា បក្ស Emei បក្ស​ស្មូម សៅលិញ , បក្ស​ត្រកូល​យ៉ាង និង​បក្ស​ពិស​ប្រាំ​ជា​ដើម។ មិន​ត្រឹម​តែ​ដើរ​ផ្សង​ព្រេង​នោះ​ទេ JX II ក៏​អាច​ឲ្យ​អ្នក​កម្សាន្ត​ធ្វើ​ការ​រាប់​អាន​មិត្ត​ជា​មួយ​អ្នក​កម្សាន្ត​ដ៏​ទៃ​ទៀត ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បំពេញ​បេសកកម្ម​ផ្សេងៗ។​