ប្រិយមិត្ត​មួយ​ចំនួន​តែង​តែ​គិត​ថា​ការ​ដាក់​ពន្លឺ​ទៅ​លើ​អាវុធ​ គឺ​បាន​ត្រឹម​តែ​ភាព​ស្រស់​ស្អាត​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ប៉ុន្តែ​ក្រៅ​ពី​ពន្លឺ​ដ៏​ស្រស់​ស្អាត​ អ្នក​កម្សាន្ត​ទាំង​អស់​ក៏​អាច​បន្ថែម​អានុភាព​ដល់​តួអង្គ​តាម​រយៈ​ពន្លឺ​អាវុធ​នេះ​ផង​ដែរ។ តើ​អ្នក​កម្សាន្ត​អាច​បន្ថែម​អានុភាព​នៃ​អាវុធ​ដែល​មាន​ពន្លឺ​ ដោយ​របៀប​ណា ? ហើយ​តួអង្គ​ត្រូវ​ការ​អ្វី​ខ្លះ ?

  

ដើម្បី​បន្ថែម​អានុភាព​ទៅ​លើ​អាវុធ​បាន ​តួអង្គអាច​ប្រើប្រាស់ Item ចំនួន​ ៣ ដូច​ជា៖​ Star Cinnabar , Moon Cinnabar និង Light Cinnabar ខណៈ​​ដែល​ Item ទាំង​ ៣ នេះ តួអង្គ​អាច​រក​បាន​នៅ Linna Shop​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ QuanZhou។ បន្ទាប់​ពី​តួអង្គ​មាន​ Item ណា​មួយ​ក្នុង​ចំណោម​ Item ទាំង​ ៣ ខាង​លើ ដើម្បី​បន្ថែម​អានុភាព​ហើយ អ្នក​កម្សាន្ត​គ្រាន់​តែ​ចុច​ Mouse ខាង​ស្ដាំ​ទៅ​លើ Item នោះ​ជា​ការ​ស្រេច។

ជុំ​វិញ​ការ​បន្ថែម​អានុភាព​នេះ​ទៅ​លើ​អាវុធ​ដែល​មាន​ពន្លឺ​តាម​រយៈ Item ទាំង​ ៣ ខាង​លើ​នេះ អ្នក​កម្សាន្ត​អាច​ជ្រើស​រើស​ការ​បន្ថែម​អានុភាព​ខុស​ៗ​គ្នា​តាម​ប្រភេទ​ Item នេះ​ដូច​ជា ៖
1.Moon Cinnabar ជា​ Item ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​បន្ថែម​ HP ដល់​ទៅ​តួអង្គ

2.Star Cinnabar អាច​ឲ្យ​អ្នក​កម្សាន្ត​បន្ថែម​ Properties ដល់​តួអង្គ

3.Light Cinnabar អាច​ឲ្យ​អ្នក​កម្សាន្ត​បន្ថែម​ STR ឬ​ក៏ VIT ដើម្បី​ឲ្យ​មាន​អានុភាព​កាន់​តែ​ខ្លាំង

និស្ស័យ​ស្នេហ៍​ដាវ​ទេព​ ជា​សេវា​កម្សាន្ត​មួយ​ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​ដើរ​តួ​ជា​អ្នក​ក្លាហាន​មួយ​រូប ដើម្បី​ធ្វើ​ការ​ផ្សង​ព្រេង​ក្នុង​ពិភព​គុន​មួយ​ ដែល​មាន​បក្ស​ជា​ច្រើន​ដូច​ជា បក្ស Emei បក្ស​ស្មូម សៅលិញ , បក្ស​ត្រកូល​យ៉ាង និង​បក្ស​ពិស​ប្រាំ​ជា​ដើម។ មិន​ត្រឹម​តែ​ដើរ​ផ្សង​ព្រេង​នោះ​ទេ JX III អ្នក​កម្សាន្ត​នឹង​បាន​ជួប​សកម្មភាព​ជា​ច្រើន​ទៀត ដូច​ជា​ការ​បន្ថែម​អានុភាព​ឲ្យ​កាន់​តែ​ខ្លាំង​ជា​ដើម ហើយ​សកម្មភាព​នោះ​​ហាក់​បី​ដូច​ជា​តំណាង​ឲ្យ​ជីវិត​របស់​អ្នក​គុន​និយម​ម្នាក់ ​ដែល​លះ​បង់​ចិត្ត​ និង​កាយ ដើម្បី​ក្បាច់គុនក្នុង​ពិភព​កម្សាន្ត JX II​ ដែរ។