នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​អ្នក​កម្សាន្ត ​JX II ទាំង​អស់​នឹង​បាន​ជួប​សង្គ្រាម​ក្បាច់​គុន​ដ៏​មហា​អស្ចារ្យ​មួយ ដែល​ជា​សង្គ្រាម​រវាង​អ្នក​ក្លាហាន​ជា​ច្រើន​រូប​ក្នុង​ពិភព JX II ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង QuanZhou ក្នុង Version ថ្មី 3.12 ដែល​ជា​ Version សម្រាប់​ខែ​កក្កដា។ សង្គ្រាម​នៃ​អាវុធ និង​យុទ្ធ​សិល្ប​គ្រប់​បក្ស​ទាំង​អស់ ប៉ះ​ទង្គិច​គ្នា បង្កើត​បាន​ជា​ភ្លើង​កំហឹង​ដ៏​កំណាច​ដល់​តួអង្គ​គ្រប់​រូប​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ព្រឹត្តិការណ៍ ពេជ្ឈឃាដ​កំណាច​ លេច​ចេញ​ជា​រូបរាង​ឡើង។ តួអង្គ​គ្រប់​រូប​អាច​នឹង​មាន​​ឱកាស​ទទួល​ងារ​ជា​ពេជ្ឈឃាដ​កំណាច​ក្នុង JX II ជាមួយ​នឹង​ព្រឹត្តិការណ៌​មួយ​នេះ។  តើ​តួអង្គ​ធ្វើ​ដូចម្ដេច​ ទើប​អាច​ក្លាយ​ជា​ពេជ្ឈឃាដ​កំណាច ?

ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​នេះ​បាន តួអង្គ​ត្រូវ​មាន​កម្រិត​ចាប់​ពី ៧៥ ឡើង​ទៅ ហើយ​ចូល​បក្ស​ណា​មួយ​ក្នុង​ចំណោម​បក្ស​ទាំង ៧ ក្នុង​​ JX II World។ តំបន់​កៅជៀវ​ គឺ​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​ QuanZhou   ហើយ​តួអង្គ​ដែល​បាន​ចូល​ទៅ​តំបន់​​នេះ ​ដាច់​ខាត​ត្រូវ​តែ​មាន​ចិត្ត​អង់អាច ចិត្តដាច់ ហ៊ាន​សម្លាប់​អ្នក​ក្លាហាន​ទាំង​អស់​ ដែល​បាន​ចូល​ទៅ​កាន់​ទី​នោះ ដើម្បី​បញ្ចេញ​អានុភាព​នៃ​ក្បាច់​គុន និង​ ទឹក​ចិត្ត​ក្លាហាន​របស់​ខ្លួន។ ​បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់​ ជា​រៀង​រាល់​ថ្ងៃ​ JX II នឹង​ធ្វើ​ការ​ផ្ដល់​រង្វាន់​ដល់​តួ​អង្គ​ទាំង​អស់​ដែល​ចូល​រួម​ជា​មួយ​ព្រឹត្តិការណ៍​នេះ​ ដោយ​ផ្ដល់​រង្វាន់​ពិសេស​សម្រាប់​​តួ​អង្គ​ទាំង​ឡាយ​ណា​ដែល​​ជាប់​​ក្នុង​ចំណាត់​ថ្នាក់​ ៥ ​ផ្សេងៗ​គ្នា​ដូច​ជា៖ ពេជ្ឈឃាដ​កំណាច ស្ដេច​ប្រយុទ្ធ ពេជ្ឈឃាដ​មុខ​ស្រស់ ចចក​មុខ​គជ់ និង ពេជ្ឈឃាដ​គ្មាន​មេត្តា។

រង្វាន់​ដែល​តួអង្គ​ត្រូវ​ទទួល​បាន​មាន​ដូច​ជា Item មួយ​ចំនួន ដោយ​រួម​មាន​​​បទ​ពិសោធន៍​ជា​ច្រើន​ដល់​តួអង្គ ហើយ​ការ​ផ្ដល់​​រង្វាន់​គឺ​គិត​​ទៅ​តាម​ចំណាត់​ថ្នាក់​ទាំង​ ៥ ខាង​លើ​នេះ​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​នៃ​ភាព​អង់​អាច​​​ក្លាហាន​របស់​ពូក​គេ។ ក្រៅ​ពី​ព្រឹត្តិ​ការណ៍​ ពេជ្ឈឃាដ​កំណាច JX2 version ថ្មី​ក៏​នៅ​មាន​ព្រឹត្តិការណ៍​និង​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​ផង​ដែរ ដូច្នេះ​សូម​កុំ​ភ្លេច​ចូល​កម្សាន្ត JX II ក្នុង​ Version 3.12 នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

និស្ស័យ​ស្នេហ៍​ដាវ​ទេព​ ជា​សេវា​កម្សាន្ត​មួយ​ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​ដើរ​តួ​ជា​អ្នក​ក្លាហាន​មួយ​រូប ដើម្បី​ធ្វើ​ការ​ផ្សង​ព្រេង​ក្នុង​ពិភព​គុន​មួយ​ ដែល​មាន​បក្ស​ជា​ច្រើន​ដូច​ជា បក្ស Emei បក្ស​ស្មូម សៅលិញ , បក្ស​ត្រកូល​យ៉ាង និង​បក្ស​ពិស​ប្រាំ​ជា​ដើម។ ដើម្បី​បន្ថែម​ភាព​សប្បាយ​រីករាយ​មួយ​កម្រិត​ថែម​ទៀត​នោះ និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​បង្កើត​ ព្រឹត្តិការណ៍​ថ្មី​មួយ​ទៀត ​គឺ​ព្រឹត្តិការណ៍ ពេជ្ឈឃាដ​កំណាច ​ ដែល​ជា​សកម្មភាព​សង្គ្រាម​របស់​អ្នក​ក្លាហាន​ទាំង​អស់​ក្នុង​ពិភព JX II ។

ចង់​ក្លាយ​ខ្លួន​ជា​តួអង្គ​សាហាវ​មួយ​រូប​ទេ ? ​កុំ​ភ្លេច​បង្ហាញ​អានុភាព​អ្នក​ជាមួយ​ព្រឹត្តិការណ៍​ពេជ្ឈឃាដ​កំណាច​នេះ !