ដោយ​មាន​​ការ​​ច្រណែន​ឈ្នានីស​​ដណ្ដើម​គ្នា​ធ្វើ​ជា​ម្ចាស់​ពិភពគុណ​មិន​​ ចេះ​ចប់​មិន​ចេះ​ហើយ ​បាន​​ធ្វើ​ឱ្យ​ពិភព​គុន​ទាំង​មូល ជ្រួល​ច្របល់​យ៉ាង​ខ្លាំង មេ​បក្ស​ទាំង​៧​ចាក​ចោល​ពិភព​គុន និង​ លាក់​ខ្លួន​យ៉ាង​អាថ៍កំបាំង​បំផុត​ដើម្បី​ធ្វើ​ការ​តាំង​សិល្បី៍​និង​ស្រាវ​ ជ្រាវ​ដើម្បី​បង្កើត​នូវ​ឈុត​អាវ​ក្រោះ​ដើម្បី​ទប់​ទល់​ជា​មួយ​ជន​អាក្រក់​ ទាំង​នោះ​ ។​ ស្រប​ពេល​ជា​មួយ​ការ​បើក​ការ​​អង្គ​​ប្រជុំ​ប្រហារ​​អ្នក​​ក្លា​ហាន​​​ ដើម្បី​បញ្ចាប់​ជម្លោះ​​មេបក្ស​ទាំង​៧​បាន​ត្រឡប់​មក​វិញ​ជា​មួយ​និង​ រូបមន្ត​សម្រាប់​បង្កើត​ឈុត​ក្រោះថ្មី​ចំនួន២​ ដែលឈុតទី​មួយ​ ឈុត​ទី១​មាន​ឈ្មោះ​ថា​ចន្ទ្រា ឈុត​នេះ​ត្រូវ​បាន​ផ្សំ​ឡើង​ពី​គឺ​ផ្សំ​ឡើង​ពី​កំលាំង​ធាតុ​ដ៏​ខ្លាំង​ក្លា​ របស់​មេ​បក្ស​និមួយៗ​រួម​ទាំង​អនុភាព​របស់​ ព្រះចន្ទ ​ដែល​ធ្វើ​អោយ​ឈុតនេះមានឥទ្ធិពលខ្លាំង និង​ឈុត​មួយ​ទៀត​គឺ​ផ្សំ​ឡើង​ពី​កំលាំង​ធាតុ​ដ៏​ខ្លាំង​ក្លា​របស់​មេបក្ស​ និមួយៗ​រួម​ទាំង​​អនុភាព​របស់ ​ព្រះសូរិយា បាន​ធ្វើ​អោយ​ឈុតសូរិយា​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​និង​មាន​ពន្លឺ​ចែង​ចាំង​​ ។

ឈុត​សូរិយា​និង​ឈុត​ចន្ទ្រា​សុទ្ធ​តែ​ជា​ឈុត​ដែល​មាន​ឥទ្ធិពលខ្លាំងក្លា​ បំផុត​សម្រាប់​អ្នក​ក្លាហាន​គ្រប់​បក្ស​ប៉ុន្តែ​មេបក្ស​បាន​ផ្តល់​តែ​ រូបមន្ត​តែ​ប៉ុណ្ណោះ​ដូច​នេះ​អ្នក​ក្លាហាន​ទាំង​អស់​ដែល​ចង់​បាន​ឈុត​ទាំង​ នេះ​មក​ជា​កម្មសិទ្ធ​របស់​ខ្លួន​ត្រូវ​ធ្វើ​ការ​ស្វែង​រក​នូវវត្ថុ​ទិព្ធ​ សម្រាប់​បង្កើតតាម​រយៈ​ព្រឹត្តិការណ៍​និង​បេសកកម្មផ្សេងៗ​ក្នុង​ពិភពនិស្ស័យ ​ស្នេហ៍​ទេព​។

I. របៀបប្តូរឈុតចន្ទ្រា 

  • ដើម្បីអាចប្តូរយកឈុតចន្រ្ទា (Moon set )បាន​លោកអ្នកត្រូវទៅជួបជាមួយ NPC LiPeng Fei ដែលស្ថិតនៅក្នុងក្រុង XiangYang (180/182 )
  • បន្ទាប់មករើសយក “Recasting haoyue”
  • បន្ទាប់មកអ្នកនឹងឃើញផ្ទាំងសម្រាប់ប្តូរសម្ភារៈហើយ
  • ដើម្បីប្តូរឈុតនេះបានអ្នកត្រូវមានសម្ភារៈមួយចំនួន​ដូចខាងក្រោម៖
    • Moon Fragment (H) ចំនួន ២៩០
    • Moon Fragment (C) ចំនួន ២៩០
    • Moon Fragment (P) ចំនួន ២៩០
    

បញ្ជាក់៖​លោកអាចធ្វើការ Upgrade ឈុត Sky Nine ទៅជាឈុត​​ Moon  ក្រោយពេលដែល JXII ធ្វើការ​ Update បន្ទាប់ទៀត។