[jwplayer mediaid=”1264″]នៅថ្ងៃសុក្រសប្ដាហ៍នេះ និស្ស័យស្នេហ៍ដាវទេពនឹងបើកដំណើរការណ៍បេសកកម្មមួយដែលអាចឲ្យអ្នកកម្សាន្ត ធ្វើការទាញយកត្បូងបន្ថែមអានុភាពផ្សេងៗ ពីសំលៀកបំពាក់ និងអាវុធផ្សេងៗ។ អាវុធ និងសំលៀកបំពាក់ណាខ្លះ ទើបអាចទាញយកត្បូងបាន ? ហើយធ្វើម៉េចទៅទើបអាចយកត្បូងនោះបាន ?
អាវុធ និងសំលៀកបំពាក់ដែលតួអង្គអាចទទួលបានពីការវាយមេបិសាចផ្សេងៗ ត្រូវបានបែងចែកជា ២ ប្រភេទ គឺ Item ដែលមានពាក្យសរសេរថា Cannot Extract to spirit stone និង Can Extract to spirit stone។ ដូច្នេះ Item ដែលមានពាក្យ Can Extract to spirit stone ជា Item ដែលអ្នកកម្សាន្តទាំងអស់អាចយកទៅទាញយកត្បូងបាន ប៉ុន្តែមានលក្ខខណ្ឌមួយលុះត្រាតែ Item ទាំងនោះបាន Identify ជាមុនសិន ដើម្បីទទួលបានអានុភាព Attribute។
ជុំវិញ Attribute នៅលើ Item ទាំងនេះ គឺមាន ៣ កម្រិត ដូច្នេះត្បូងដែលនឹងត្រូវទាញចេញមកនេះ ក៏យោងទៅតាម Attribute ទាំងបីប្រភទខាងលើដែរ។ ដើម្បីទាញត្បូងចេញពី Item បានតួអង្គត្រូវស្វែងរក NPC GongZi Ju (Dali) ,GongZi Bing (Xiang Yang), GongZi Qi (YangZhou)ហើយជ្រើសយកពាក្យ I want to extract spirit stone។
ដាក់ Item ដែលអ្នកកម្សាន្តចង់ទាញយកថ្មចេញពី Attribute ចូលទៅក្នុងប្រអប់នេះ ហើយដើម្បីទាញថ្មបាន តួអង្គតម្រូវឲ្យមាន Item ដូចជា Sky Oristone , Earth Oristone និងHunman Oristone ជាច្រើនទៀត ដែលមានលក់នៅ Grocery Store Keeper។
Oristone ទាំងអស់នេះ គឺមាន ៣ កម្រិត ដែលជាកម្រិតទី ១ ប្រើសម្រាប់ទាញយកត្បូងដែលមានអានុភាពដូច Attribute ទី ១ នៃ Item ដែលយើងចង់ទាញ។ ដូច្នេះបើអ្នកកម្សាន្តចង់ទាញយកត្បូងដែលមានអនុភាពដូច Attribtute មួយណា អ្នកកម្សាន្តត្រូវប្រើ Oristone ដែលមានកម្រិត ស្របទៅនឹង Attribute Item ដែលយើងបានដាក់ក្នុងប្រអប់ទាញយកត្បូង។
និស្ស័យស្នេហ៍ដាវទេព ជាពិភពកម្សាន្តដ៏រីករាយមួយ ដែលតម្រូវឲ្យអ្នកកម្សាន្តដើរតួជាអ្នកក្លាហាន ធ្វើដំណើរជ្រែកពិភពគុនមួយ ដែលមានអ្នកគុននិយមរាប់ពាន់នាក់ កំពុងតែធ្វើការផ្សងព្រេងក្នុងពិភពគុនដ៏សែនអាថ៌កំបាំង។ ដើម្បីបន្ថែមភាពរីករាយមួយកម្រិតទៀត JX II បានបង្កើតបេសកកម្មមួយថ្មី ដែលអាចឲ្យអ្នកកម្សាន្តទាំងអស់ធ្វើការទាញយកត្បូងបន្ថែមអានុភាពពី Item ផ្សេងៗ តាមរយៈ NPC GongZi Bing។