«កំពូល​អ្នក​ប្រយុទ្ធPVP» គឺ​ជា​កម្ម​វិធី​ដ៏​​ពិសេស​ថ្មី​មួយ​​របស់​សេវាកម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​សម្រាប់​​ផ្ដល់​រង្វាន់ ជូន​ដល់​កំពូល​អ្នក​ប្រយុទ្ធ​ PVP ចំនួន​៣​រូប​ប្រចាំ​នគរ​នីមួយ​ៗ។ ក្រោយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​​ពី​សំណាក់​អ្នក​កម្សាន្តគ្រប់​មជ្ឍដ្ឋាន​​​ ការ​ប្រកួត​​ក្បាច់​គុន​​១​ទល់​នឹង​១ ឬ PVP  ដែល​គេ​ស្គាល់​ថា​ជា​បេសកកម្ម​​​​ដែល​​ផ្ដល់​ជូន​នូវ​ភាព​សប្បាយ​រីក​រាយ​តាម​រយៈ​ការ​ប្រកួត​ប្រជែង​ក្បាច់​គុន​នឹង​រង្វាន់​ជា​ច្រើនទៀត​នោះ​ ឥឡូវ​នេះ​​បាន​បន្ថែម​ជូន​​ការ​ប្រយុទ្ធ​និង​រង្វាន់​កាន់​តែ​អស្ចារ្យ​ជាង​មុន ដោយ​បន្ថែម​ជូន​នូវ​រង្វាន់​សរុប​ 20,000 SabayGold ជារៀង​រាល់​ខែ​ជូន​ដល់​កំពូល​អ្នក​ប្រយុទ្ធ​​ផង​ដែរ។

 

I. រយៈពេល

  • ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្តើមពីថ្ងៃទី១​ ខែធ្នូ ឆ្នាំ​២០១៣​​​​រហូត​ដល់​ថ្ងៃ​ទី​២៨​​ខែ​ កុម្ភះ​ឆ្នាំ២០១៤
II. ​ លក្ខ័ណ​ក្នុង​ការ​ចូល​រួម​
  • តួអង្គ​នីមួយ​ៗ​ត្រូវចូលរួមក្នុង​បេសកកម្ម ការ​ប្រកួត​ស្វែង​រក​ម្ចាស់​ពិភព​គុន PVP
  • តួអង្គ​នីមួយ​​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ហើយ​សន្សំ​ពិន្ទុ Tournament Points ឱ្យ​បាន​ច្រើន​​ជាង​គេ​នៅ​ក្នុង​នគរ​របស់​ខ្លួន​

  • តួអង្គ​ដែល​មាន​ពិន្ទុ​​ខ្ពស់​ជាង​គេ​​​ប្រចាំ​នគរ​ចំនួន​៣​រូប​នឹង​​ទទួល​បាន​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​
  • ការ​គិត​ពិន្ទុ​​នឹង​ចំណាត់​ថ្នាក់​គឺ​ធ្វើ​ឡើង​​នៅ​រាល់​ពេល​ដែល​ការ​ប្រកួត​​ក្នុង​ខែ​នីមួយ​ៗ​ត្រូវ​បាន​បញ្ចប់ ដោយ​ផ្អែក​ទៅ​លើ​ពិន្ទុ Last Season’s Overall Ranking Board
    ( មិន​គិត​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ប្រចាំ​បក្ស​នីមួយ​ៗនោះ​ឡើយគឺ​គិត​ពិន្ទុ​ខ្ពស់​ជាង​គេ​ប្រចាំ​នគរ)


រូប​តំណាង

III. រង្វាន់

  • តួអង្គ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ១ លេខ២ និង​លេខ៣ ប្រចាំ​នគរ​នីមួយ​ៗ​នឹង​ទទួល​បាន​រង្វាន់​ដូច​ខាង​ក្រោម៖
  1. ជ័យលាភីលេខ១  2500 SABAY Gold
  2. ជ័យលាភីលេខ២  1000 SABAY Gold
  3. ជ័យលាភីលេខ៣  500 SABAY Gold
  • សំរាប់ជ័យលាភីលេខ ១​ លេខ ២ និង លេខ ៣ និង​ទទួល​បាន​អាវ​យឺត​យ៉ាង​ស្រស់ស្អាត​​​​ម្នាក់​មួយ​​ប្រសិន​បើ​អញ្ជើញ​មក​​ចូល​រួម​ផ្ដល់​បទ​សម្ភាសន៍​ផ្សេង​ៗ ​-ល- ។
  • សម្រាប់​តួអង្គ​ដែល​​ទទួល​បាន​រង្វាន់​ចាំ​បាច់​​ត្រូវ​ធ្វើ​ការ​បំពេញ​ព័ត៌មាន​​នៅ​ក្នុង Mysabay Account ជា​ពិសេស​លេខ​ទូរស័ព្ទ​​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ផ្ដល់​​ភាព​ងាយ​ស្រួល​​​​ក្នុង​ការ​ទាក់​ទង​​សម្រាប់​ក្រុម​ការ​ងារ​​ផ្ដល់​រង្វាន់​
  • ការ​ផ្ដល់​រង្វាន់​​នឹង​​ប្រារព្ធ​ឡើង​ក្នុង​អំឡុង​ពេល​​​១០​ថ្ងៃ​ក្រោយ​ការ​ប្រកាស​លទ្ធផល​​ផ្លូវ​ការ​

បញ្ជាក់៖

  • យើង​ខ្ញុំ​រក្សារ​សិទ្ធ​ក្នុង​ការ​កែ​ប្រែ​​ដោយ​មិន​ផ្ដល់​រង្វាន់​ជូន​ប្រសិន​បើ​​រក​ឃើញ​ថា​​​តួអង្គ​ណា​មួយ​​បង្ក​នូវ​ចំនុច​អវិជ្ជាមាន(bug)​ផ្សេងៗ។
  • ចំពោះ​តួ​អង្គ​ដែល​មាន​ចំណាត់​ថ្នាក់​ចាប់​ពី​លេខ៤​ឡើង​ទៅ​គឺ​​មិន​មាន​​​រង្វាន់​​​ឡើយ​​ទោះ​ជា​មា​ន​ពិន្ទុ​ស្មើ​លេខ​១​ ,លេខ​២​ឬ​ក៏​លេខ​៣​ក៏​ដោយ​។