ព្រឹត្តិការណ៍ដ៏ធំដ៏អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពីមុនរបស់ JXII បានមកដល់ហើយនោះគឺ​​ជា​ការ​ប្រកួត​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ របស់ JX2 National Championship ប្រចាំ​ឆ្នាំ2012​។ ហើយ​នេះ​​ក៏​ជា​ឱកាស​ដ៏​ល្អ​សំរាប់​អ្នក​កម្សាន្ត​ទាំង​អស់​របស់​សេវា​កម្ម​និស្ស័យ​ស្នេហ៏​ដាវ​ទេព​ក្នុង​ការ​បង្ហាញ​ពី​សម្ថភាព​របស់​ខ្លួន​ដើម្បី​ទទួល​បាន​រង្វាន់ដ៏អស្ចារ្យ​និង​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។ការ​ប្រកួត​មាន​ចំនួន​១៦​​ក្រុម​​ក្នុង​ក្រុម​និមួយៗ​មាន​សមាជិក​ចំនួន​៥​នាក់។​ក្រុម​ដែល​ចូល​រួម​ការ​ប្រកួត​នេះគឺសុទ្ធតែ​ជា​ក្រុម​ខ្លាំង​ដែល​​ត្រូវ​​ឆ្លង​​កាត់​វគ្គ​​ជម្រុះប្រចាំខែដូចខាងក្រោម៖

ក្រុមដែលនឹងចូលរួមការប្រកួតផ្តាច់ព្រ័ត្រ

បញ្ជាក់៖ ក្រុមឬក៏សមាជិកដែលទទួលបានជ័យជំនៈហើយមិនអនុញ្ញតអោយចូលរួមការប្រកួតជម្រុះប្រចាំខែម្តងទៀតបានទេ។

ការបរិច្ឆេទនៃការប្រកួតផ្តាច់ព្រ័ត្រ

១៦ក្រុមដែលឈ្នះវគ្គជម្រុះប្រចាំខែនិមួយៗនិងត្រូវមកចូលរួមការប្រកួតផ្តាច់​ព្រ័ត្រ​ដែល ប្រព្រឹត្តិ​​នៅ​​រាជ​​ធានី​​ភ្នំពេញ​នៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី៩ ខែ​ធ្នូ ​​​ឆ្នាំ​២០១២។

  • ជុំទីមួយ​ ប្រកួតជម្រុះ១៦ក្រុមយក៨ក្រុមដែលនិងប្រព្រឹត្តទៅនៅ​រោង​មហោស្រពចេនឡា
  • ជុំទីពីរ​​ ប្រកួតជម្រុះ៨ក្រុមយក៤ក្រុមដែលនិងប្រព្រឹត្តទៅនៅ​រោង​មហោស្រពចេនឡា
  • ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ​ប្រកួតជម្រុះ៤ក្រុមយក២ក្រុមដែលនិងប្រព្រឹត្តទៅនៅ​រោង​មហោស្រពចេនឡា
  • ការប្រកួតផ្តាច់ព្រ័ត្រនិងប្រព្រឹត្តទៅនៅ​រោង​មហោស្រពចេនឡា

តារាងការប្រកួត​ផ្តាច់ព្រ័ត្រ JX CNC

របៀបប្រកួត

  • ការប្រកួតរវាងក្រុមនិង​ក្រុម​(៥នាក់ទល់និង៥នាក់)។
  • ការប្រកួតនៅក្នុង​combat stage Arena to Heaven ក្នុងក្រុងChengdu​ ឬ​ ក៏ QuanZhou​ រវាង​ពីរ​ក្រុម​ផ្សេង​គ្នា​។ការប្រកួតមានចំនួនមួយដង។
  • ក្រុមដែលបានវាយសម្លាប់សមាជិកទាំងអស់របស់កក្រុមម្ខាងទៀតអស់និងទទួលបានជ័យជំនៈ (ក្នុងរយៈពេល១៥នាទី)
  • ប្រសិន​បើម៉ោងនៃការប្រកួតត្រូវបញ្ចប់ក្រុមដែលនៅសល់សមាជិកច្រើនជាងជាអ្នក​ទទួល​បាន​ជ័យ​ជំ​នេះ​។
  • ​ប្រ​​សិន​បើម៉ោង​នៃ​ការ​ប្រកួត​ត្រូវ​​បញ្ចប់​ហើយ​ក្រុម​ទាំង​ពីរ​នៅ​សល់​សមា​ជិក​ស្មើគ្មា​នោះ​​ក្រុម​ទាំង​ពីរ​និង​ត្រូវ​​ធ្វើ​ការ​ប្រកួត​ម្ដង​ទៀត​ដោយ​​អនុញ្ញាតិ​ឲ្យ​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ក្រោយ។
  • តួអង្គ​នីមួយ​ៗ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ក្រោយ​តែ​ម្ដង​ប៉ុណ្ណោះ​សម្រាប់​មួយ​តួអង្គ​ប្។
  • ​ក្រុម​ដែល​ឈ្នះ​និង​រងចាំ​ការ​ប្រកួត​ជាបន្តទៀត។

សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត

  • អ្នកកម្សាន្តដែលបានចូលរួមការប្រកួតនឹងអាចប្រើ​ Sabay Account ដែល​បាន​ចុះ​ឈ្មោះ​ចូល​ទៅ​កាន់​ New World (JX2 National CHAMPIONSHIPS)​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ដែល​អាច​ទទួល​បាន​តួ​អង្គ​ដែល ​មាន​កម្រិត​​៩០​​និង​សម្ភារៈ​ជា​ច្រើន​ទៀត​សម្រាប់​ការ​ប្រកួត​នេះ។​

បញ្ជាក់៖ ចំពោះ​អ្នក​ដែល​ប្រើ​ Sabay Account​ ថ្មី​ចុះ​ឈ្មោះ​ប្រកួត​ដាច់​ខាត់​ត្រូវ​ធ្វើ​ការ Enable service JX2​ ជាមុនសិន ទើបអាច log ចូល​​​ទៅកាន់​ New World (JX2 National CHAMPIONSHIPS)បាន។

លក្ខ័ណនៅពេលប្រកួត

  • ប្រសិន​បើ​អវត្តមានសមាជិក​ឬប្រធានក្រុម​នៅ​​ពេលដល់ម៉ោង​ប្រកួត​​យើង​និង​ទុក​ពេល​១០នាទី​អោយ​ក្រុម​នោះ​សំរាប់​ការ​ហៅ​សមា​ជិក​មក។
  • ​ប្រសិនបើ​ការ​ប្រកួតជាការប្រកួត​ដំបូង​ក្រុមដែលមានបញ្ហាសមាជិកអាច​ធ្វើ​ការ​ប្តូរ​សមា​ជិក​របស់ក្រុមបាន​។
  • អ្នក​ប្រកួតពុំអាចធ្វើការតម្លើងកម្រិត​ levelរបស់តួអង្ត នៅពេលដែលកំពុងប្រកួតបានទេ។
  • ក្នុង​ការ​ប្រកួត​អ្នក​ប្រកួត​មិន​អាច​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ក្រោយ​បាន​ទេ​លើក​លែង​តែ​ករណី​ពិសេស (ស្មើគ្នា) ។
  • តួ​អង្គទាំងអស់មិនអាច​ Buff ពីខាងក្រៅ​ combat stage បានទេ។
  • មិន​អនុញ្ញាតិ​ឲ្យ​ប្រើ​ប្រាស់​ពាក្យ​មិន​គួរ​គប្បី​ក្នុង​ការ​ប្រកួត​ ហើយ​នៅ​ពេល​កំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយជាមួយក្រុម​ម្ខាង​ទៀត​បានទេ។
  • ​ពេល​​​ដែល​តួ​អង្គ​ត្រូវ​បាន​បាត់​បង់​ឱកាស(ស្លាប់)​​ម្ចាស់​តួ​អង្គ​ត្រូវ​រក្សា​ កន្លែង​អង្គុយ​របស់​ខ្លួន​មិន​អាច​ទៅ​ជួយ​សមាជិក​ក្រុម​របស់​​​ខ្លួន​​ឬ​​ទៅ​​បញ្ជា ​រតួ​អង្គ​របស់​សមាជិក​របស់​ក្រុម​ខ្លួន​ទេ​។
  • សមាជិក​របស់​ក្រុម​មួយ​មិន​អាច​ចូល​រួម​ជា​សមាជិក​របស់​ក្រុម​ផ្សេង​ទៀត​បាន​ទេ។
  • ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងបក្ស​ដែល​មាន​សាខាដូចគ្នាបានទេ។
  • ចំពោះការប្រើប្រាស់​ hacks រឺក៏ crack software និងបង្កចំនុច​អវិជ្ជមាន​ (Bug) ដែល​ត្រូវ​បាន​ហាម​ឃាត់​និង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​​។
  • អ្នក​ប្រកួត​អាច​ យក​សម្ភារៈដែល​ចាំ​បាច់​របស់​ខ្លួន​មក​ជា​មួយ​ដូច​ជា​Mouse​ ក៏ Keyboard​ ជាដើម។
  • ក្នុង​ករណី​នៅ​ពេល​កំពុង​ប្រកួត​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស ​ដោយ​ពុំ​បាន​ព្រៀង​នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកួត​សា​ជា​ថ្មី​។ ប៉ុន្ដែ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​បង្ក​ដោយ​បេក្ខ​ជន​ផ្ទាល់​នោះ​ការ​ប្រកួត ​និង​ប្រព្រឹត្ត​ទៅ​ជា​បន្ត​ជា​មួយ​សមាជិក​ដែល​នៅ​សល់។
  • អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។

រង្វាន់សម្រាប់ក្រុមអ្នកឈ្នះការប្រកួតផ្តាច់ព្រ័ត្រ

  • ជ័យលាភីទី១: ទឹកប្រាក់ចំនួន ២,០០០,០០០រៀលរួមជាមួយ ២០,០០០ Sabay Coin
  • ជ័យលាភីទី២: ទឹកប្រាក់ចំនួន ១,០០០,០០០រៀលរួមជាមួយ ២០,០០០ Sabay Coin
  • ជ័យលាភីទី៣: ទឹកប្រាក់ចំនួន ២០០,០០០រៀលរួមជាមួយ ២០,០០០ Sabay Coin
  • ជ័យលាភីទី៤: ទឹកប្រាក់ចំនួន ២០០,០០០រៀលរួមជាមួយ ២០,០០០ Sabay Coin
    បញ្ជាក់៖ Sabay Coin នឹងត្រូវដាក់បញ្ចូលទៅកាន់ Account ដែលបានចុះឈ្មោះប្រកួត រី​ឯ​​ក្រុម​ជ័យ​លាភី​ទី​១​ និង ទី២ ​នឹង​ទទួល​បាន​យាន្ត​ជំនិះ​ថ្មី​​រួម​ជាមួយ​នឹង​ NPC ចំនួន​៥​ដែល​តំណាង​ឱ្យ​ក្រុម​របស់​ពួក​គាត់​នៅលើ​​ Combat Stage ក្រុង ChengDu & QuanZhou ។

ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំ​ចាំ​បាច់​ជម្រាបជូន​ដំណឹង​ជាមុន។
សម្រាប់ពត៌មានលំអិតអាចទំនាក់ទំនងមកកាន់លេខ 023 22 8000 រៀងរាល់ម៉ោងធ្វើការ។

JXII Team