កាល​ពី​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JX II ទើបតែ​បើក​ដំបូង កំពូល​អ្នក​ប្រយុទ្ធ​ជា​ច្រើន​បាន​ត្អូញត្អែរ​ថា វា​ជា​រឿង​ពិបាក​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​តួអង្គ​ទទួល​បាន​កម្រិត Level ខ្ពស់​ក្នុង​រយៈពេល​ខ្លី ពោល​គឺ​ត្រូវ​បំពេញ​បេសកកម្ម​ជា​ច្រើន ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដ៏​រន្ធត់​ទាំងឡាយ រួម​ទាំង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្មីៗ​ផង​ដែរ។

ប៉ុន្តែ​សម្រាប់​នគរ​ចតុមុខ​នេះ ការ​ស្វែងរក​បទពិសោធន៍​ដ៏​ច្រើន​មហិមា ដើម្បី​ដំឡើង​កម្រិត Level នៃ​តួអង្គ​ប្រយុទ្ធ​ដូច​ជា​មិន​មាន​ការ​ពិបាក​សម្រាប់​អ្នក​កម្សាន្ត ព្រោះ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា ៥០ថ្ងៃ​សោះ គិត​ចាប់​ពី​ថ្ងៃ​បើក​សម្ពោធ​នគរ​ថ្មី​នេះ កំពូល​អ្នក​ប្រយុទ្ធ​ចំនួន​ពីរ​រូប​គឺ Chi_Chi_Tang មក​ពី​បក្ស​ថាង, FaThEr មក​ពី​បក្ស​សៅ​លីង និង TLFONG សមាជិក​បក្ស​អ៊ូតាំង​ជំនាញ​កាន់​ដាវ អាច​ឈាន​ដល់​កម្រិត level កំពូល​នៃ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​គឺ level 99

ក្រៅ​ពី​ជើងខ្លាំង​ដែល​មាន​កម្រិត Level 99 ទាំង​បី​រូប​នេះ នៅ​មាន​អ្នក​គុន​និយម​ជាច្រើន​ទៀត ដែល​មាន​កម្រិត Level 90+ ហើយ​កំពុង​តែ​តាម​ដណ្ដើម​យក​ដំណែង​ជើងខ្លាំង​ដែល​មាន​កម្រិត Level ខ្ពស់​ជាង​គេ​ប្រចាំ​នគរ​ចតុមុខ​ផង​ដែរ។ ចង់​ដឹង​ថា ជើងខ្លាំង​ទាំង ១០ រូប​ដែល​មាន​កម្រិត Level ខ្ពស់​ប្រចាំ​នគរ​ចតុមុខ ជា​នរណា​ខ្លះ សូម​មើល​តារាង​ឈ្មោះ​ខាង​ក្រោម​នេះ៖

ចំណាត់ថ្នាក់ ឈ្មោះ បក្ស កម្រិត level
1 Chi_Chi_Tang ថាង 99
2 FaThEr សៅលីង​កណ្ដាប់ដៃ 99
3 TLFONG អ៊ូតាំងដាវ 99
4 BrushSdaSner អ៊ូតាំងដំបង​សិល្ប៍ 98
5 HeroKabJak ស្មូម​កណ្ដាប់ដៃ 98
6 ZeY_ZeR ថាង 97
7 BeBe_Show ថាង 97
8 Priestnary អឺម៉ី​ដាវ 97
9 Assassin_Saber សៅ​លីងដំបង​កាំបិត 96
10 Khong_Peng អ៊ូតាំងដំបង​សិល្ប៍ 96

ម៉េច​ហើយ? មាន​ឃើញ​ឈ្មោះ​របស់​តួអង្គ​ប្រយុទ្ធ​អ្នក​នៅ​ក្នុង​តារាង​ខាងលើ​អត់​ហ្នឹង?

អត្ថបទ៖ ភីឆាយ