គ្រាន់តែ​លឺ​ពាក្យ​ថា Marshal អ្នក​ប្រយុទ្ធ​ទាំង៧បក្ស​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព ប្រាកដ​ជា​ស្គាល់​ហើយ​ថា Marshal ហ្នឹង​ជា​អ្វី ហើយ​ប្រាថ្នា​ចង់​បាន​គ្រប់ៗ​គ្នា​ហើយ ជាពិសេស​គឺ​អ្នក​ក្លាហាន​ក្នុង​នគរ​ចតុមុខ​តែម្ដង។

ប៉ុន្តែ​សម្រាប់​តំណែង​សេនា​ប្រមុខ Marshal មិនមែន​ថា​ចង់​បាន​ហើយ​ដឹង​តែ​ទទួល​បាន​ទេ​ណា អ្នក​ក្លាហាន​ត្រូវ​ព្យាយាម​សាង​ស្នាដៃ​ប្រយុទ្ធ និង​សម្លាប់​សត្រូវ​នៅ​ក្នុង​សមរភូមិ Battlefield ឲ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន Merit Point ច្រើន​ទៅតាម​សកម្មភាព​របស់​ខ្លួន ដែល Merit Point នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាហាន​ក្លាយ​ជា​សេនា​ប្រមុខ Marshal ប្រចាំ​ប្រទេស នៅ​ពេល​ដែល​អ្នក​ក្លាហាន​មាន 600.000 Merit Point នៅ​ក្នុង​ខ្លួន។

ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ជូន​កំពូល​អ្នក​ប្រយុទ្ធ​ទាំងអស់​នៅ​ក្នុង​នគរ​ចតុមុខ ក្នុង​ការ​ទទួល​បាន​ឋានៈ​សេនា​ប្រមុខ Marshal និង​ធ្វើ​ជា​ម្ចាស់​ចំណែក​រង្វាន់ 700.000 Sabay Gold នៅ​ទំព័រ​នេះ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​បង្ហាញ​ពី​គន្លឹះ​ល្អ​ខ្លះៗ ដែល Marshal នគរ​ចតុមុខ​បាន​ប្រាប់​ដល់ Sabay។

យុវជន ណារ៉ូ ម្ចាស់​តួអង្គ NoLoveForMe បាន​បង្ហើប​ពី​តិចនិក​ដ៏​ឡូយ​ដែល​ខ្លួន​មាន​ដល់ Sabay ថា ការពិត​ឋានៈ​សេនា​ប្រមុខ Marshal នេះ គឺ​មិន​ងាយ​នឹង​ទទួល​បាន​ទេ ពោល​គឺ​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់ ដោយ​យើង​ត្រូវ​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​កាប់​ចាក់​ស៊ីសាច់ហុតឈាម​រវាង​ប្រទេស Song និង Liao ឲ្យ​បាន​ញឹកញាប់។

មិនតែប៉ុណ្ណោះ រាល់​ពេល​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ Battlefield រូប​គេ​តែងតែ​ប្រើ​គ្រឿង​ជំនួយ Glory Merit Badge ដើម្បី​ទទួល​បាន Merit Point កាន់​តែ​ច្រើន។ យុវជន ២២ឆ្នាំ រូប​នេះ​បាន​បញ្ជាក់​ពី​គន្លឹះ​ពិសេស​របស់​ខ្លួន​ក្នុង​ការ​ទទួល​បាន​ឋានៈ Marshal ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ទៀត​ថា”ខ្ញុំ​បាន​រក្សា​កម្រិត Level របស់​តួអង្គ​ខ្ញុំ​ឲ្យ​នៅ​ត្រឹម​តែ Level 60 ប៉ុណ្ណោះ ព្រោះ​តួអង្គ​ដែល​មាន​កម្រិត LeveL 60 អាច​ចូល​ប្រយុទ្ធ​ក្នុង​គ្រប់​សមរភូមិ Battlefield មិន​ថា War តូច ឬ War ធំ​ឡើយ។”

ស្រដៀង​គ្នា​ទៅ​នឹង​យុវជន ណារ៉ូ បង​ប្រុស រស្មី​សុភ័ក្រ្ដ ម្ចាស់​តួអង្គ​ឈ្មោះ Xeav_EE បាន​ប្រាប់​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​សន្សំ Merit Point ដើម្បី​ឲ្យ​ទទួល​បាន​ឋានៈ​ជា Marshal ថា វា​ជា​ការ​ចាំបាច់​មួយ​សម្រាប់​តួអង្គ​ដែល​ចង់​បាន​ឋានៈ​ជា Marshal ត្រូវ​ប្រើ Merit Badge ជា​រៀងរាល់​ការ​ចូល​ប្រឡូក​ក្នុង​សមរភូមិ​ដ៏​គ្រោះថ្នាក់ Battlefield។ បង​ប្រុស​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា “ការ​សម្លាប់​សត្រូវ​នៅ​ក្នុង​សមរភូមិ​ក៏​សំខាន់​ណាស់​ដែរ ព្រោះ​សម្លាប់​សត្រូវ​បាន​កាន់តែ​ច្រើន Merit Point ក៏​ទទួល​បាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ។”

អុញ! ការពិត​ឋានៈ Marshal មិន​​សូវ​ពិបាក​យក​ផង​ហ្នឹង! ចាំ​អង្កាល់​ចឹង?

អត្ថបទ៖ ភីឆាយ