ដើម្បី​លើក​ទឹកចិត្ត​ដល់​កំពូល​អ្នក​ប្រយុទ្ធ​ស្នេហា​បក្ស ឬ​ប្រទេស​របស់​ខ្លួន សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​បង្កើត​ឋានៈ ជា​ច្រើន និង​បែងចែក​ឋានៈ​នោះ​យ៉ាង​ច្បាស់​ទៅតាម​សកម្មភាព​របស់​កងទ័ព​នីមួយៗ ដែល​ឋានៈ​ទាំងនោះ​អ្នក​ក្លាហាន​អាច​ទទួល​បាន​ពី​ការ​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ Battlefield។

 

អ្វីៗ​ដូចជា​កងទ័ព​នៅ​ក្នុង​ពិភព​ពិត​អីចឹង! នៅ​ពេល​ដែល​ប្រិយមិត្ត​ចាប់ផ្ដើម​ឈានជើង​ចូល​កម្សាន្ត​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ភ្លាម ប្រិយមិត្ត​នឹង​ទទួល​បាន​ឋានៈ​ត្រឹម​ជា​កូនទាហាន(Soldier)ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ប្រយុទ្ធ​កសាង​ស្នាដៃ​ដើម្បី​ប្រទេស​ខ្លួន​បាន​ច្រើន នៅ​ក្នុង​ភ្លើង​សង្គ្រាម ហើយ​សន្សំ Merit Point បាន 50,000 អ្នក​ក្លាហាន​នឹង​ត្រូវ​បាន​ឡើង​ឋានៈ​ជា​មេក្រុម(Officer) ខណៈ​ដែល​ឋានៈ​មេកង(Commander) តម្រូវ​ឲ្យ​ប្រិយមិត្ត​សន្សំ Merit Point ឲ្យ​បាន 80,000។ មាន​តែ ៣ ឋានៈ​ហ្នឹង​ទេ?

 

នៅ​មាន​ឋានៈ​ពិសេសៗ​ជាង​នេះ​ទៀត គឺ​ទ័ពស្រួច Vanguard ដែល​ឋានៈ​នេះ​តម្រូវ​ឲ្យ​ប្រិយមិត្ត​សន្សំ Merit Point ឲ្យ​បាន 120,000។ បើសិនជា ប្រិយមិត្ត​ចង់​បាន​ឋានៈ​ខ្ពស់​ជាង​នេះ​ទៀត ពោល​គឺ​ឋានៈ​ជា​មេទ័ព General អ្នក​ប្រយុទ្ធ​ត្រូវ​មាន​ភាព​ឆ្លាតវៃ និង​សមត្ថភាព ព្រមទាំង​ភាព​ក្លាហាន​ក្នុង​ការ​សម្លាប់​សត្រូវ ហើយ​ត្រូវ​មាន Merit Point ចំនួន 250,000។ កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ឋានៈ​សេវា​ប្រមុខ Marshal ជា​ឋានៈ​ដែល​កំពូល​អ្នក​ប្រយុទ្ធ​គ្រប់​បក្ស​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​តែងតែ​ប្រាថ្នា​ចង់​បាន​គ្រប់ៗ​គ្នា។

 

ដើម្បី​ទទួល​បាន​តំណែង​ដ៏​មាន​អធិរាជ​សេនា​ប្រមុខ Marshal នេះ អ្នក​ប្រយុទ្ធ​ទាំងអស់​ត្រូវ​ធ្វើ​ការ​សន្សំ Merit Point ឲ្យ​បាន​រហូត​ដល់​ទៅ​ចំនួន 600,000 ពិន្ទុ ដែល Merit Point ទាំងនេះ​បាន​មក​ពី​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ​ស៊ីសាច់ហុតឈាម (Battlefield) រវាង​ប្រទេស Song និង Liao។ នៅ​ពេល​ដែល​អ្នក​ក្លាហាន​បាន​ចូល​ធ្វើ​សង្គ្រាម​នៅ​ក្នុង​សមរភូមិ​ដ៏​គ្រោះថ្នាក់​នេះ ប្រិយមិត្ត​នឹង​ទទួល​បាន Merit Point ទៅតាម​សកម្មភាព​របស់​អ្នក​ក្នុង​សមរភូមិ​ទោះ​បី​ជា​ប្រទេស​របស់​អ្នក​ក្លាហាន​ទទួល​បរាជ័យ​ក៏​ដោយ។

 

ចំពោះ​តំណែង ទ័ពស្រួច Vanguard និង​មេទ័ព General ព្រមទាំង​សេនា​ប្រមុខ Marshal មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ឋានៈ​ផ្សេងៗ​ត្រង់​ថា ឋានៈ​ទាំង៣នេះ​អាច​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដោយ​សេរី ទោះបីជា​ប្រិយមិត្ត​បាន​ចុះឈ្មោះ​ប្រយុទ្ធ​យឺត​ពេល ឬ​ចេញពី​សមរភូមិ​ប្រយុទ្ធ​ដោយ​ប្រការ​ចៃដន្យ​ណាមួយ។

 

កាន់​តែ​ពិសេស​ជាង​នេះ​ទៅទៀត​សម្រាប់​ឋានៈ​សេនា​ប្រមុខ Marshal គឺ​កំពូល​អ្នក​ប្រយុទ្ធ​ដែល​ទទួល​បាន​ឋានៈ​អាច​នឹង​មាន​ដំរី​ចម្បាំង​ដ៏​ធំ​មួយ​ធ្វើ​ជា​យាន​ជំនិះ​ផ្ទាល់​ខ្លួន។ គ្រាន់​តែ​ឃើញ​អ្នក​ក្លាហាន​ណា ដែល​មាន​ដំរី​ចម្បាំង​នេះ​ជិះ ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ថា​អ្នក​ក្លាហាន​រូប​នោះ​គឺជា​សេនា​ប្រមុខ Marshal ភ្លាម​តែ​ម្ដង ព្រោះ​មាន​តែ​អ្នក​ប្រយុទ្ធ​ដែល​មាន​ឋានៈ​ជា​សេនា​ប្រមុខ Marshal មួយ​គត់ ដែល​មាន​សមត្ថភាព​យក​ដំរី​ដ៏​កាច​សាហាវ​នេះ មក​ធ្វើ​យាន​ជំនិះ​បាន។

 

បន្ថែម​ពី​នេះទៅ​ទៀត​ សម្រាប់​កំពូល​អ្នក​ប្រយុទ្ធ​ក្នុង​នគរ​ចតុមុខ ដែល​ធ្លាប់​ទទួល​បាន​ឋានៈ​សេនា​ប្រមុខ Marshal (បញ្ជាក់៖ ​អ្នក​ដែល​​ធ្លាប់ជាប់​​ឋានៈ​ កំពុង​កាន់​កាប់​ឋានៈ  Marshal) នេះ​មុន​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ២០១៣ នឹង​ទទួល​បាន​រង្វាន់​ជា Sabay Gold យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដែល​រង្វាន់​សរុប​មាន​រហូត​ដល់​ទៅ 700,000 Sabay Golds។

 

ឈាន​ជើង​ចូល ប្រយុទ្ធ​ក្នុង​សមរភូមិ Battlefield ដ៏​រន្ធត់​ឥឡូវ ដើម្បី​ទទួល​បាន​ឋានៈ​សេនា​ប្រមុខ Marshal ៕

អត្ថបទ៖ ភីឆាយ