នៅតំបន់មួយដែលស្ថិតនៅជាយក្រុង Feng Xiang មានតៀមស្រាមួយដែលគេតែងតែល្បីរន្ទឺថា មានស្រា និងម្ហូបមានរស់ជាតិឆ្ងាញ់ជក់ចិត្តស្ទើរតែមិនគួរឲ្យជឿរួមទាំងម្ចាស់តៀមគឺជានារីដែលមានសម្រស់ដ៏ស្រស់ស្អាតផងនោះបានធ្វើឲ្យមនុស្សភូមិភាគកណ្ដាលរួមទាំងអ្នករស់នៅក្បែរទីនោះមកកាន់តៀមស្រាមួយនេះកាន់តែច្រើនឡើងៗ។
ក្នុងនាមជានារីម្នាក់ដែលមានរូបឆោមស្រស់ស្អាតមានប្រុសៗចោមរោមស្រលាញ់ច្រើនរួមទាំងជាម្ចាស់តៀមស្រាដ៏ល្បីល្បាញមួយតែបែបជាមានទុក្ខលំបាកមិនដឹងប្រាប់អ្នកណា
បេសកកម្មអាថ៌កំបាំងចេញពីម្ចាស់តៀមដ៏ស្រស់ស្អាតបានមកដល់ JX Tattoo ហើយ។ តើអ្នកអាចទម្លាយអាថ៌កំបាំងនេះបានទេ?
ដើម្បីចូលរួមជាមួយតួអង្គទាំងអស់ត្រូវមានកម្រឹត Level ចាប់ពី ៧១ឡើងទៅ។
តួអង្គទាំងអស់ត្រូវធ្វើដំណើរទៅជួបជាមួយ NPC Jin Xiangyu ដែលស្ថិតក្នុងក្រុង Dragon Gate Town (208/206)ដើម្បីទទួលយកភារកិច្ច។បេសកកម្មនេះបានបែងចែកជាបួន៖
ភារៈកិច្ចទី១
បន្ទាប់មកទៅជួបជាមួយ NPC Grand Inn Owner (212,/198) ក្នុងក្រុង FengXiang រួចទៅជួបជាមួយ NPC Grand Inn Owner (185/179) ស្ថិតក្នុងក្រុង BianJing ដោយត្រូវចំណាយ30 Gold ។
បន្ទាប់មកទៀតត្រូវទៅជួបជាមួយ NPC Jin Xiangyu ដែលស្ថិតក្នុង Dragon Gate Town (208/206)ដើម្បីទទួលរង្វាន់និងភារៈកិច្ច បន្ត។
ភារៈកិច្ចទី២
កម្ចាត់ Border Master ដែលស្ថិតក្នុង Dragon Gate Town ដើម្បីទទួលយកLiquor Gourd អោយបានចំនួន50។ពេលបានLiquor Gourd ចំនួន50ហើយទៅជួបជាមួយ NPC Jin Xiangyu យករង្វាន់និងទទួលយកភារៈកិច្ច បន្ទាប់។
ភារៈកិច្ចទី៣
កម្ចាត់ Yi Ping Emissary ដែលស្ថិតក្នុង Dragon Gate Town ដើម្បីយក Fang Sou អោយបានចំនួន50។ពេលបាន Fang Souចំនួន50ហើយទៅជួបជាមួយ NPC Jin Xiangyu យករង្វាន់និងទទួលយក ភារៈកិច្ច បន្តទៀត។
ភារៈកិច្ចទី៤
កម្ចាត់ Mystery desert man នៅក្រុងDragon Gate Town ដែលចេញមករៀងរាល់ថ្ងៃនៅម៉ោង11:00ព្រឹក ម៉ោង16:00 រសៀល និងម៉ោង20:00 យប់ដើម្បីបាន Mysterious Rod
ទៅជួបជាមួយ NPC Jin Xiangyu ដើម្បីបញ្ចាប់ភារៈកិច្ចនិងទទួលយករង្វាន់។
បញ្ជាក់៖
រង្វាន់ | Heritage Box | Sky Instrument | Experience | Laifu commerce currency |
ភារៈកិច្ចទី១ | ចំនួន២ | ចំនួន១ | ២០០,០០០EXP | ០ |
ភារៈកិច្ចទី២ | ចំនួន៣ | ចំនួន១ | ៣០០,០០០EXP | ០ |
ភារៈកិច្ចទី៣ | ចំនួន៥ | ចំនួន១ | ៥០០,០០០EXP | ០ |
ភារៈកិច្ចទី៤ | ចំនួន១០ | ចំនួន២ | ១,០០០,០០០EXP | ១០ |
បញ្ជាក់ៈLaifu commerce currency ជាសម្ភារៈសម្រាប់ដូចយកសម្ភារៈផ្សេងពី NPC Xiao Zhi (បេសកកម្ម Cloak & Badge)។