SABAY សូមជម្រាបអ្នកកម្សាន្តនិស្ស័យស្នេហ៍ដាវទេពនៅនគរហ្វូណន និងនគរចេនឡាអោយបានជ្រាបថា SABAY និងចាប់ផ្តើមធ្វើការបង្រួមនគរទាំង២នេះចូលគ្នាតែមួយដែលនិងចាប់ផ្តើមនៅម៉ោង ១០យប់នេះហើយរំពឹងថានិងអាចបញ្ចប់ទៅវិញនៅមុនម៉ោង១០ព្រឹកនៅថ្ងៃបន្ទាប់។ដូច្នេះចាប់ពីម៉ោង១០យប់នេះទៅអ្នកកម្សាន្តមិនអាចចូលកម្សាន្តក្នុងនគរទាំង២នេះបានទេរង់ចាំរហូតដល់ការបង្រួមត្រូវបានបញ្ចប់ជាស្ថាពរ។
ក្នុងការបង្រួបបង្រួមនគរទាំង២នេះផងដែរក៏មានធ្វើការផ្អាកបណ្តោះអាសន្ននូវការ Transfer Gift ចូលក្នុង JXII World ក្នុងព្រឹត្តិការណ៍បញ្ចូល JPoint ទទួលរង្វាន់ចាប់ពីវេលាម៉ោង៥ល្ងាចនេះហើយគ្រោងនិងដាក់ឱ្យដំណើរការជាធម្មតាវិញនៅពេលដែលដំណើរការនៃការបង្រួមនគរបានបញ្ចប់ជាស្ថាពរ។
បន្ទាប់ពីបង្រួមបង្រួមនគរទាំង ២ ហើយនោះ Guild ដែលជាអតីតម្ចាស់ក្រុងក្នុងនគរនិមួយៗអាចទៅបើករង្វាន់របស់ខ្លួនបានហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ កំលោះ ក្រមុំរវាងនគរទាំង ២ នេះក៏មានឱកាសស្វែងរកដៃគូ ដើម្បីឈានទៅរកអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមផងដែរ។
កុំភ្លេចណា៎ ! វរបុរស និងវីរនារីដែលធ្លាប់តែនៅនគរផ្សេងគ្នា តែឥឡូវនេះមានឱកាសចាប់ដៃគ្នាធ្វើដំណើរផ្សងព្រេងក្នុងពិភពគុនរួមគ្នាហើយ៕
អត្ថបទ៖ តុង