កំពូលជើងខ្លាំង JXII មកពីតំបន់ ៣ តំបន់ធំៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង នឹងឡើងមកបញ្ចេញសមត្ថភាពអនឡាញជាក្រុមនៅថ្ងៃទី ៨ និង ៩ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីដណ្ដើមពានជាជើងឯក JXII-CNC 2012 ប្រចាំប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ប្រកួត JXII-CNC 2012 ដ៏កក្រើក ដែលនឹងធ្វើឡើងនៅរោងមហោស្រពចេនឡានេះ គឺផ្ដើមចេញពីជើងខ្លាំង JXII 16 ក្រុម ដែលមានសមាសភាពដូចខាងក្រោមនេះ៖
សមាសភាពក្រុមដែលមកពីបណ្ដាខេត្ត សម្រាប់ធ្វើដំណើរ ការស្នាក់នៅ និងការហូបចុកក្នុងកំឡុងពេលមកប្រកួតនៅរាជធានីភ្នំពេញជាបន្ទុករបស់ក្រុមហ៊ុន។
ក្នុងចំណោម ១៦ ក្រុមខាងលើនេះ មានតែ ១ ក្រុមប៉ុណ្ណោះ ដែលមានសិទ្ធិលើកពានជើងខ្លាំងលេខ១ JXII-CNC 2012 និងទទួលរង្វាន់សរុបជាទឹកប្រាក់ចំនួន ២,០០០,០០០ រៀល រួមជាមួយ ២០,០០០ Sabay Coin។ អ្វីដែលពិសេសជាងនេះ គឺម្ចាស់ពាន JXII-CNC 2012 នេះ នឹងទទួលបានសត្វជាយានជំនិះដ៏អស្ចារ្យម្នាក់មួយ ព្រមទាំងមានឱកាសក្លាយជា NPC កំពូលវីរបុរសក្នុង JXII World ផងដែរ។
ដោយឡែកសម្រាប់ក្រុមទទួលជ័យលាភីលេខ ២ នឹងមានឱកាសកាន់កញ្ចប់ទឹកប្រាក់ ១ លានរៀល អមដោយ ២ ម៉ឺន Sabay Coin ខណៈដែលជ័យលាភីលេខ ៣ និងលេខ ៤ ទទួលបានរង្វាន់សរុបជាទឹកប្រាក់ ២០ ម៉ឺនរៀល អមដោយ Sabay Coin ២ ម៉ឺន Sabay Coin ដូចគ្នា៕
កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ! តើកំពូលជើងខ្លាំង JXII មានសមត្ថភាពអស្ចារ្យយ៉ាងណា ទើបអាចក្លាយជា NPC កំពូលវីរបុរសក្នុង JX II World ?
អត្ថបទ៖ តុង