បើគិតទៅ iPhone មានតម្លៃជិត ១ ពាន់ដុល្លារ ចំណែកឯដំណើរកម្សាន្តទៅទីក្រុងបាងកករយៈពេល ជិត ១ សប្ដាហ៍ដ៏ត្រូវចំណាយលុយប្រហាក់ប្រហែលគ្នាដែរ។ ដឹងទេថា CNC 2012 នឹងផ្ដល់ឱកាសដល់ប្រិយមិត្តទាំងអស់ ទទួលបានជម្រើសទាំង ២ នេះដោយមិនគិតថ្លៃ ?
iPhone 5 មួយគ្រឿង និងសំបុត្រដំណើរកម្សាន្តទៅប្រទេសថៃ ទីក្រុងបាងកក ចំនួន ៣ កន្លែង កំពុងតែរង់ចាំប្រិយមិត្តចូលរួមទស្សនាការប្រកួតដ៏កក្រើកនៃសេវាកម្សាន្ត JX និង AK Online CNC 2012 ។ ជាការងាយបំផុត លក្ខខណ្ឌដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ខាងលើនេះ ប្រិយមិត្តគ្រាន់តែចូលរួមទស្សនាការប្រកួត ចូលរួមលេងសកម្មភាពសប្បាយៗ និងផ្ញើសារដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ នៅឯណាមាន ? មានតែនៅ CNC 2012 ប៉ុណ្ណោះ សប្បាយហើយបានរង្វាន់ទៀត !
CNC 2012 ជាការប្រកួតស្វែងរកក្រុមជើងខ្លាំង AK Online ចំនួន ២ ក្រុម ដើម្បីតំណាងប្រទេសកម្ពុជា ក្នុងការឈានទៅរកការប្រកួតប្រជែង និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ជាមួយប្រទេសដ៏ទៃទៀតនៅលើឆាកអន្តរជាតិ ដែលនឹងធ្វើឡើងនៅប្រទេសថៃសម្រាប់ឆ្នាំ2012 ខាងមុខនេះ។
ដើម្បីរកឲ្យឃើញក្រុមជើងខ្លាំង ២ ក្រុមនេះបាន AK Online បានសម្រេចចិត្តយកទីតាំង ៣ តំបន់ក្នុងការប្រកួតជម្រុះមានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និង បាត់ដំបង។ ការប្រកួតដ៏កក្រើកប្រចាំឆ្នាំនេះ នឹងមកដល់ថ្ងៃទី ៨ និង ៩ ខែធ្នូ ខាងមុខនេះ នៅរោងមហោស្រពចេនឡា ៕
អត្ថបទ៖ តុង