តើអ្នកជាប្រិយមិត្តសេវាកម្សាន្តរបស់ក្រុមហ៊ុនសប្បាយមែនទេ? តើអ្នកចូលចិត្តនិងចង់បានសម្ភារៈក្នុងសេវាកម្សាន្តទុកជាអនុស្សារិយ៍ដែរឬទេ?

ពេលនេះអ្នកអាចទិញវត្ថុអនុស្សារិយ៍ជាច្រើនដែលមានដូចជា៖ មួក អាវយឺត កាបូប….ដោយគ្រាន់តែចូលទៅកាន់វេបសាយ mysabay.com ជ្រើសរើសយកពាក្យថា “ហាងអនឡាញ” ដែលខាងស្តាំដៃ ហើយរើសយកពាក្យ “ហាងហេ្គម” បន្ទាប់មកចុចលើប៊ូតុង “Gear Shop”


បន្ទាប់មកនឹងបង្ហាញផ្ទាំងដែលមានអនុស្សារិយ៍ជាអោយអ្នកជ្រើសរើសដោយអ្នកអាចមើលពីតម្លៃ និងចំនួនដែលនៅសល់ដែលអាចអោយអ្នកធ្វើការទិញ។ បើសិនអ្នកពេញចិត្តសម្ភារៈមួយណាហើយអ្នកអាចចុចប៊ូតុង “ទិញ”

បន្ទាប់ពីធ្វើការទិញរួចរាល់ហើយ អ្នកអាចមើលក្នុង “ប្រវត្តិការទិញ” នោះអ្នកនឹងឃើញសម្ភារៈណាខ្លះដែលអ្នកបានទិញរួចរាល់។

បញ្ជាក់៖ 
-សម្រាប់ភ្ញៀវដែលមកទទួលសម្ភារៈបន្ទាប់ពីបានទិញហើយនោះ នឹងតម្រូវអោយបង្ហាញ User ID ក្នុង MySabay ដល់ Customer Support ខាងក្រុមហ៊ុនសប្បាយដើម្បីផ្ទៀងផ្ទាត់ និងផ្តល់ទំនិញជូនភ្ញៀវ។
-សុពលភាពនៃការមកទទួលទំនិញ មានត្រឹមតែ១៥ថ្ងៃ ប៉ុណ្ណោះ។ បើភ្ញៀវណាមិនបានមកទទួលក្នុងពេលកំនត់នោះទេ នឹងចាត់ទុកជាមោឃៈ។