នៅ​ខែ​តុលា​នេះ JX II នឹង​ធ្វើ​ការ​ប្រកួត​ជម្រុះ​ស្វែង​រក​ជើង​​ខ្លាំង ៤ ក្រុម​ទៀត ដើម្បី​ទៅ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ជើង​ខ្លាំង​មក​ពី​ ៣ តំបន់ ៨ ក្រុម​ទៀត ក្នុង​ការ​​បើក​ឆាក​ប្រកួត​ជុំ​​ចុង​ក្រោយ JX CNC 2012 ដែល​នឹង​ធ្វើ​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។  ​តើ​ ៤ ក្រុម​ចុង​ក្រោយ​នេះ JX II សម្រេច​ចិត្ត​ស្វែង​រក​ដោយ​របៀប​ណា ?​

លក្ខខណ្ឌ​គឺ​មិន​ខុស​ពី​ CNC​ វគ្គ​ជម្រុះ​មុន​ៗ​ឡើយ JX II នឹង​ធ្វើ​ការ​ប្រកួត​ជម្រុះ​នៅ​រាជ​ធានី​ភ្នំពេញ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ផ្ដល់​ឱកាស​ដល់​ក្រុម​ជើង​ខ្លាំង​ផ្សេង​មក​ចុះ​ឈ្មោះ​ប្រកួត​។ គិត​មក​ដល់​ពេល​នេះ JX II នៅ​តែ​ផ្ដល់​ឱកាស​ ១២ ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ប្រិយមិត្ត​គាំ​ទ្រ​ខ្លួន​ធ្វើ​ការ​ចុះ​ឈ្មោះ​បង្ហាញ​សមត្ថភាព​ JX II ពិតៗ​ ក្នុង​ការ​ឆក់​យក​ឱកាស​ចូល​ទៅ​កាន់​ការ​ប្រកួត​ CNC វគ្គ​ផ្ដាច់​ព្រ័ត្រ។ ដូច្នេះ​​នៅ​ថ្ងៃ​ទី ២០​​ខែ​តុលា ខាង​មុខ​នេះ JX II នឹង​បិទ​ការ​ចុះ​ឈ្មោះ​ហើយ ។ ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​ចុះ​ឈ្មោះ​ប្រកួត​បាន ?

ដើម្បី​ចុះ​ឈ្មោះ​បាន JX II តម្រូវ​ឲ្យ​​មាន​គ្នា​មួយ​ក្រុម​​ ៥ នាក់ ដែល​មាន​ម្នាក់​ជា​អ្នក​ដឹក​នាំ​ក្រុម។ អ្នក​ដឹក​នាំ​ក្រុម​ត្រូវ​ចំណាយ​អស់ 200​ Sabay Coins ដើម្បី​​ចុះ​ឈ្មោះ​ប្រកួត បន្ទាប់​មក​ទៀត​អ្នក​ដឹក​នាំ​ក្រុម​ត្រូវ Send Request ទៅ​សមាជិក​របស់​ខ្លួន​ទាំង​ ៤ នាក់​ដើម្បី​បង្កើត​ជា​ក្រុម​មួយ​ក្នុង​ System របស់​ JX II ។ ដើម្បី​ឲ្យ​ការ​ចុះ​ឈ្មោះ​ប្រកប​ដោយ​ភាព​ជោគជ័យ​នោះ សមាជិក​ទាំង ៤ ត្រូវ​ Confirm ពី​ Request របស់​មេ​ក្រុម​ដែល​​បាន​ផ្ញើ​កាល​ពី​លើក​ដំបូង។ អ្នក​ក្លាហាន​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​អស់​ នឹង​ទទួល​បាន​តួអង្គ​កម្រិត​ទី ៩០ ចំនួន​ ១ ដែល​មាន​ Item ជា​ច្រើន​ សម្រាប់​ទុក​ប្រើប្រាស់​ពេល​ប្រកួត។ ដូច្នេះ​ប្រិយមិត្ត​មិន​ចាំ​បាច់​ព្រួយបារម្ភ​ ពី​រឿង​យក​តួអង្គ​ដែល​មាន​កម្រិត​ខ្ពស់​សម្រាប់​ការ​ប្រកួត​ CNC នេះ​ឡើយ។

JX II CNC 2012 ជា​ការ​​ប្រកួត​ដ៏​កក្រើក​​នៃ​ក្រុម​ជើង​​ខ្លាំង​មក​ពី ៣ តំបន់​​ដែល​មាន​ដូច​ជា រាជ​ធានី​ភ្នំពេញ​ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ចំណែក​ឯ​ការ​ប្រកួត​ JX II CNC 2012 ជុំ​ចុង​ក្រោយ JX II នឹង​យក​ជើង​ខ្លាំង ១២ ក្រុម​ មក​ប៉ះ​ទង្គិច​គ្នា ដោយ​ជ្រើស​យក​តែ ៤ ក្រុម​ប៉ុណ្ណោះ​ជា​អ្នក​ឈរ​ឈ្មោះ​ជើង​ខ្លាំង JXII 2012 ។ កន្លង​មក​នេះ JX II បាន​រក​ឃើញ​ជើង​ខ្លាំង ៨ ក្រុម​ហើយ ដោយ​ឡែក​ ៤ ក្រុម​ទៀត នឹង​ត្រូវ​ចម្រាញ់​ចេញ​ពី​​ការ​ប្រកួត​ក្នុង​ខែ​តុលា​នេះ៕


ការ​ចុះ​ឈ្មោះ​មិន​ទាន់​ផុត​កំណត់​ទេ ! ចាំ​អី​ទៀត ចុះ​ឈ្មោះ​ប្រកួត​ឥឡូវ​នេះ

អត្ថបទ៖ តុង