ឱកាសល្អសម្រាប់ប្រិយមិត្តដែលមានបំណងចង់បញ្ចេញសមត្ថភាពពិត AK Online និង JX II បានមកដល់ហើយ។ JX II និង AK Online CNC 2012 នឹងបើកការប្រកួតជម្រុះជាលើកទី ២ សម្រាប់ប្រិយមិត្តរាជធានីភ្នំពេញ នៅក្នុងខែតុលានេះ ដោយបើកឲ្យចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១២ ។ តើធ្វើម៉េចទើបអាចចុះឈ្មោះប្រកួតបាន ?
ដើម្បីចុះឈ្មោះបាន JX II តម្រូវឲ្យមានគ្នាមួយក្រុម ៥ នាក់ ដែលមានម្នាក់ជាអ្នកដឹកនាំក្រុម។ អ្នកដឹកនាំក្រុមត្រូវចំណាយអស់ 200 Sabay Coins ដើម្បីចុះឈ្មោះប្រកួត បន្ទាប់មកទៀតអ្នកដឹកនាំក្រុមត្រូវ Send Request ទៅសមាជិករបស់ខ្លួនទាំង ៤ នាក់ដើម្បីបង្កើតជាក្រុមមួយក្នុង System របស់JX II។ ដើម្បីឲ្យការចុះឈ្មោះប្រកបដោយភាពជោគជ័យនោះ សមាជិកទាំង ៤ ត្រូវ Confirm ពី Request របស់មេក្រុមដែលបានផ្ញើកាលពីលើកដំបូង។ ចុចទីនេះ ដើម្បីទទួលព័ត៌មានបន្ថែម។
អ្នកក្លាហានដែលបានចុះឈ្មោះទាំងអស់ នឹងទទួលបានតួអង្គកម្រិតទី ៩០ ចំនួន ១ ដែលមាន Item ជាច្រើន សម្រាប់ទុកប្រើប្រាស់ពេលប្រកួត។ ដូច្នេះប្រិយមិត្តមិនចាំបាច់ព្រួយបារម្ភ ពីរឿងយកតួអង្គដែលមានកម្រិតខ្ពស់សម្រាប់ការប្រកួត CNC នេះឡើយ។ គិតមកដល់ពេលនេះ JX II CNC 2012 រកជើងខ្លាំងមកពី ៣ តំបន់បានចំនួន ១២ ក្រុមហើយ ហើយសម្រាប់ការប្រកួតជុំទី ៤ នេះ JX II នឹងបន្តដំណើរស្វែងរកជើងខ្លាំង ៤ ក្រុមទៀត ដើម្បី ល្បងយុទ្ធសិល្បគ្នា នៅលើឆាក CNC វគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតនៅរាជធានីភ្នំពេញ សម្រាប់ខែតុលានេះ ជាការប្រកួតវគ្គជម្រុះតំបន់ចុងក្រោយគេបង្អស់ ក្នុងការស្វែងរកក្រុមជើងខ្លាំងទៅប្រកួតជាមួយជើងក្រុមខ្លាំងដ៏ទៃទៀត ដែលបានជាប់តាំងពី CNC វគ្គជម្រុះជុំទី ១ រហូតមកដល់ពេលនេះ ។ ក្រុមដែលឈ្នះការប្រកួតខែតុលានេះ នឹងទទួលបានឱកាសទៅប្រកួត CNC វគ្គផ្ដាច់ព្រ័ត្រប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១២ នេះ៕