នៅ​សល់​តែ​ ២ ថ្ងៃ​ទៀត ប៉ុណ្ណោះ សេវា​កម្សាន្ត JX II នឹង​បើក​ដំណើរ​ការ​ឲ្យ​ក្រុម​អ្នក​ក្លាហាន​ ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ទាំង​អស់ អាច​ចូល​កម្សាន្ត JX2-CNC Client នេះ​ ដើម្បី​ទទួល​យក​ Item ផ្សេងៗ​ សម្រាប់​ត្រៀម​ខ្លួន​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ។ ចុះ​បើ​ចង់​ទាញ​យក JX2-CNC Clinet ពី​ឥឡូវ​ តើ​ទាញ​យក​បាន​ឬ​ក៏​អត់ ?

សម្រាប់​ប្រិយមិត្ត​ដែល​ជា​សមាជិក​​ក្រុម​ប្រកួត​ក្នុង​តារាង​ខាង​ក្រោម​នេះ អាច​ធ្វើ​ការ​ទាញ​យក​បាន​ពី​ពេល​នេះ ដោយ​ចុច​លើ​តំណភ្ជាប់​នេះ ប៉ុន្តែ​លុះ​ត្រា​តែ​ដល់​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ទើប​អាច​ចូល​កម្សាន្ត និង​យក Item ផ្សេងៗ​ដាក់​ក្នុង​តួអង្គ​របស់​ខ្លួន​បាន។ ក្រុម​ប្រកួត​ និង​ក្រុម​បម្រុង​ទាំង​អស់​ត្រូវ​បាន​បង្ហាញ​ក្នុង​តារាង​ខាង​ក្រោម​នេះ៖

លេខរៀង ឈ្មោះរបស់ក្រុម
1 GGNet
2 FeverX7
3 UnKnowIsBack
4 Monster
5 Meet NighT CluB
6 HP Net
7 DynastyOfDota
8 Blood of war
9 Somlor Khmer
10 DermAsey
11 Eclipse
12 SmartGroup
13 Spirit
14 Family476
15 STBattleLeague
16 Legacy Return
17 Sdach Kranh
18 MasterSabay
19 DarkLordZin
20 TeamRanDom
21 Yakuza
22 MoonFlowers
23 HeartOfPunk
24 KhmerTheOne
25 Five Element
26 NixNix
27 Sahavkmean2
28 FireKing
29 Bad Evil
30 AmazingSIII
31 Five Fox
32 The LOser

ខាង​ក្រោម​នេះ​ជា​ក្រុម​ដែល​ជាប់​ឈ្មោះ​ជា​ក្រុម​បម្រុង ៖

លេខរៀង ឈ្មោះរបស់ក្រុម
1 Never More
2 Star Light
3 KompolLoy9
4 Smallboys

បន្ទាប់​ពី​បាន​ទាញ​យក​ JX2-CNC Client ហើយ​នោះ ក្រុម​ប្រកួត​ទាំង​អស់​ ត្រូវ​មក​ចាប់​ឆ្នោត​ចាប់​ដៃ​គូ​ប្រកួត​នៅ​ថ្ងៃ​ទី ២១ ខែ​សីហា នៅ​ការិយាល័យ​ក្រុម​ហ៊ុន Sabay ហើយ​ការ​ប្រកួត​ជម្រុះ​​ នឹង​បើក​ឆាក​ប្រយុទ្ធ​នៅ​ថ្ងៃ​ទី ២២ និង ២៣​ ខែ​ដដែល​នេះ នៅ​ Enter Cyber​។ JX II នឹង​ជ្រើស​យក​តែ ៨​ ក្រុម​ប៉ុណ្ណោះ បន្ទាប់​ពី​បើក​ឆាក​ប្រយុទ្ធ​នៅ​លើ Enter Cyber ដើម្បី​ឡើង​ទៅ​លើ​ឆាក​ប្រកួតជំរុះ​ជុំ​ទី​ ២ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ថ្ងៃ​ទី ២៥ និង ២៦​ ខែ​សីហា​ខាង​មុខ​នេះ។ ការ​ប្រកួត​យុទ្ធ​សិល្ប​នៅ​កោះ​ពេជ្រ​នេះ ជា​ការ​ប្រកួត​ដណ្ដើម​កៅអី ឈាន​ទៅ​រក​ការ​ឈរ​ឈ្មោះ​ជា​ជើង​ឯក JX II ​ប្រចាំ​ប្រទេស​ ។

JX2-CNC 2012 ជា​ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​ និស្ស័យ​ស្នេហ៍​ដាវ​ទេព ប្រចាំ​ប្រទេស​។ ការ​ប្រកួត​បង្កើត​ឡើង​ ដើម្បី​ឲ្យ​ក្រុម​យុវវ័យ​និយម​ និង​ចូលចិត្ត​បច្ចេកវិទ្យា​អនឡាញ ធ្វើ​ការ​ប្រកួត​ប្រជែង និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា តាមរយៈ​ការ​ប្រកួត​ជា​ច្រើន​ដំណាក់​កាល និង​គូ​ប្រកួ​តមក​ពី ៣ តំបន់​ដូច​ជា រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង៕