ទំព័រមុនៗ Sabay បានធ្វើការបង្ហាញពីឈុតផ្សេងៗ តាមលំដាប់ថ្នាក់តំណែងរបស់តួអង្គដែលបានមកពីការធ្វើសង្គ្រាមជារៀងរាល់សប្ដាហ៍។ ទំព័រនេះ Sabay សូមធ្វើការបង្ហាញពីឈុតលំដាប់ធំជាងគេបង្អស់នៅក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព។ តើធ្វើដូចម្ដេចទើបអាចពាក់ឈុតនេះបាន ? ហើយឈុតទាំងនោះមានអនុភាពខ្លាំងបែបណាទៅ ?
សម្រាប់តួអង្គដែលតែងតែចូលទៅធ្វើសង្គ្រាមនោះ នៅពេលដែលបាន Merit Point ចំនួន ៦០ ០០០០ points គឺអាចមានសិទ្ធិប្ដូរយកឈុតមួយបានហើយ ។ ដើម្បីទទួលបានឈុតនេះ តួអង្គត្រូវទៅជួបជាមួយ NPC នៅក្រុង BianJing ដែលមានឈ្មោះថា Xiao Yuan Luo សម្រាប់តួអង្គដែលបានចុះឈ្មោះជាទាហាន Liao ហើយចំណែកឯទាហាន Song វិញគឺត្រូវជួបជាមួយ NPC Zhoa Yan Nian ។ តើឈុត Marshal នេះមានអានុភាពខ្លាំងប៉ុណ្ណា ?
សម្រាប់តួអង្គដែលពាក់ឈុតនេះ នឹងត្រូវបានបន្ថែមអានុភាពដ៏អស្ចារ្យដូចជា បន្ថែមឈាមអោយតួអង្គចំនួន ២០០០ បន្ថែមលើអ្វីដែលខ្លួនមាន បន្ថែមកម្លាំងធាតុការពារទាំងខាងក្នុង និងខាងក្រៅនិងអនុភាពផ្សេងៗជាច្រើនទៀតដែលធ្វើអោយតួអង្គរឹតតែខ្លាំងនិងរឹងមាំថែមទៀត។ មិនត្រឹមតែបន្ថែមអានុភាពរបស់ខ្លួននោះទេ ចំណែកឯមិត្តភ័ក្ដិដែលនៅជុំវិញតួអង្គដែលពាក់ឈុត Marshal នេះ ក៏ត្រូវបានទទួលអានុភាពដ៏ខ្លាំងក្លានិងអស្ចារ្យផ្សេងៗផងដែរ ខណៈពេលដែលអ្នកជុំវិញនៅក្បែរខ្លួនតួអង្គដែលមានឈុត Marshalនេះ។
ឈុត Marshal នេះគឺមាន មួក អាវ ខោ ផ្លាកបញ្ជា ( Tally ) Charm និង sign ។ ក្នុងមួយផ្នែកៗនៃឈុតនេះ តម្រូវឲ្យតួអង្គនោះត្រូវ មាន Player point ក្នុង Battlefield ចំនួន ១០០ ០០០ point ៤០០០ Gold ផ្សំជាមួយនឹង ២០ Hejades ដើម្បីប្ដូរបានផ្នែកនិមួយៗនៃឈុត Marshal នេះ។
ឈុត Marshal ជាឈុតលំដាប់ទីមួយក្នុង JX II World ហើយដើម្បីមានសិទ្ធិពាក់ឈុតនេះ តួអង្គត្រូវបញ្ចេញថ្វីដៃរបស់ខ្លួនតាមរយៈការធ្វើសង្គ្រាមនៅ JX II World រហូតដល់កម្រិតមួយខ្ពស់ជាងគេ តាមការរៀបរាប់ខាងលើទើបអាចទទួលឈុតនេះបាន៕
អត្ថបទ៖ តុង