ថ្វីត្បិតតែព្រឹត្តិការណ៍សង្គ្រាមទ្វារមេឃ បានបើកដំណើរការអស់រយៈពេល បីខែមកហើយក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះនៅតែទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្ដា អ្នកគាំទ្ររបស់សេវាកម្សាន្តនិស្ស័យស្នេហ៍ ដាវទេពនៅឡើយ។ ទំព័រនេះ Sabay សូមធ្វើការរំលឹកឡើងវិញពីបេសកកម្មមួយនេះ ដោយភ្ជាប់ជាមួយ រូបភាព និងរបៀបចូលកម្សាន្តរបស់សង្គ្រាមទ្វារមេឃនេះ។
ដើម្បីចូលកម្សាន្តព្រឹត្តិការណ៍សង្គ្រាមទ្វារមេឃបាន តួអង្គនីមួយៗតម្រូវអោយមានកម្រិតចាប់ពី ៧០ ឡើងទៅទើបអាចចូលលេងបាន។ គេអាចលេងតែឯង ឬបង្កើតជាក្រុមបាន៣នាក់ ដោយគ្រាន់តែ Player ទៅជួបNPC Gun Jun Peng (Xiangyang [178,176]) ។ បញ្ជាក់ផងដែរ ថា Sky Door (សង្គ្រាមទ្វារមេឃ) មានតែនៅក្នុងក្រុង Xiang Yang តែមួយគត់ ដោយបើកដំណើរការជារៀងរាល់ថ្ងៃគ្រប់នគរទាំងអស់នៅក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព។
បន្ទាប់ពីបានទៅជួប NPC ដែលមានឈ្មោះខាងលើរួចហើយនោះ តួអង្គនឹងចូលទៅកាន់ Sky Door ដូចរូបខាងក្រោមនេះ។
ការចាប់ផ្ដើម៖ នៅពេលដែលតួអង្គចូលទៅដល់ទីកន្លែងហើយ Sky Door មាន NPC Emei រង់ចាំជួយ Support Skill របស់តួអង្គទាំងអស់ក្នុងការធ្វើសង្គ្រាម។ ក្រៅពីនេះ ក៏មានតួអង្គផ្សេងៗទៀតកំពុងរង់ចាំដើម្បីចូលប្រយុទ្ធនៅទីលានទាំងពីរ។ លក្ខខណ្ឌសម្រាប់Player ម្ខាងយ៉ាងហោចចន្លោះពី៨-១៦នាក់ ច្រើនបំផុតអាចលេងបាន ៣២នាក់បើគិតទាំងពីរក្រុម។ ការប្រយុទ្ធអាចចាប់ផ្ដើមបានហើយ ដោយទទួលជាលក្ខណៈ Random ក្នុងការចូលជាទាហាន SONG ឬក៏ Liao ដើម្បីវាយដណ្ដើមទង់គ្នា។
នៅក្នុងសមរភូមិ៖ តួអង្គទាំងសងខាងអាចវាយដណ្ដើមយកទង់នៅខាងមុខបន្ទាយ ដើម្បីយក ពិន្ទុរៀងៗខ្លួន បន្ទាប់មកតួអង្គទាំងអស់អាចទៅវាយដណ្ដើមយកទង់សត្រូវដើម្បីបង្កើនពិន្ទុ។ ប៉ុន្តែតួអង្គត្រូវការពារទង់របស់ខ្លួនពីសត្រូវ និងចោរដែលអាចលួចឆ្មក់វាយដណ្ដើមទង់របស់អ្នកគ្រប់ពេលវេលា។ ក្រៅពីការពារ និងវាយបកសត្រូវ តួអង្គនីមួយៗ អាចដាក់អង្គប់ ដោយបោះសម្បកចេកចោលទៅលើដី ដើម្បីអោយសត្រូវជាន់ហើយរអិលដួល ដើម្បីបង្កើនឱកាសឈ្នះ។
លទ្ធផលសង្គ្រាមដណ្ដើមទង់នេះ ដឹងឈ្នះចាញ់ដោយសារពិន្ទុ។ ប្រសិនបើពិន្ទុសរុបរបស់ភាគីណាបាន ១០០០ពិន្ទុមុន ជាអ្នកឈ្នះ។ ក្រៅពីនេះ អ្នកចូលរួមទាំងអស់អាចជ្រើសរើសយកការសម្លាប់សត្វនៅក្នុងទីលានប្រយុទ្ធ ដើម្បីយកសម្ភារៈខ្លះៗសម្រាប់ជំនួយដល់ការប្រយុទ្ធ។
ការកកើតនៃទង់ធំ៖ នៅខណៈពេលដែលការប្រយុទ្ធរបស់អ្នកទាំងសងខាងកើនដល់៥០០ពិន្ទុ ហើយនោះ ទង់ធំរបស់បន្ទាយទាំងសងខាងនឹងកើតឡើង។ អ្នកទាំងអស់អាចទៅកម្ទេចទង់របស់សត្រូវដើម្បីទទួលបានពិន្ទុកាន់តែច្រើន។
ការបញ្ចប់សមរភូមិ៖ ការប្រយុទ្ធមានរយៈពេល៤០នាទី នៅពេលមានករណីស្មើគ្នា គ្មានឈ្នះគ្មានចាញ់ទេនោះ ប្រព័ន្ធនឹងគិតលើការសម្លាប់គ្នាទាំងសងខាង។ បើមានខាងណាមួយយកបានពិន្ទុ១០០០ហើយ នោះ សមរភូមិនឹងបញ្ចប់ភ្លាម។
បន្ទាប់ពីធ្វើសង្គ្រាមរួចរាល់មកហើយនោះ Player ទាំងអស់ត្រូវត្រលប់ទៅកាន់ NPC Gun Jun Peng (Xiangyang [178,176]) វិញដើម្បីមើលពិន្ទុ និង Experience របស់ខ្លួនដែលត្រូវទទួលបាន។
អ្នកដែលចូលរួមព្រឹត្តិការណ៍សង្គ្រាមទ្វារមេឃនឹងទទួលបានExperience ,Skydoor point និង SkyDoor military package ដែលSky point អាចទៅប្ដូរយកវត្ថុធាតុដើមនៃធាតុទាំង៥ ដើម្បីបន្ថែមអនុភាពរបស់តួអង្គថែមមួយកម្រិតទៀត។
បេសកកម្មសង្គ្រាមទ្វារមេឃ ជាបេសកកម្មមួយដែលមានតែនៅក្រុង Xiang Yang ប៉ុណ្ណោះ។ តួអង្គនីមួយៗ តម្រូវឲ្យទៅជួប NPC Gun Jun Peng (Xiangyang [178,176])។ លក្ខខណ្ឌសំខាន់តែមួយគត់ដែលអាចឲ្យតួអង្គនោះចូលលេងSky Doorបាន គឺតម្រូវឲ្យមានLevel ចាប់ពី ៧០ឡើង។ ក្រោយពេលធ្វើតាមការណែនាំអស់ហើយSystem នឹងRandom អ្នកឲ្យចូលធ្វើជាទាហាន សុង(SONG) ឬលាង( Liao) ដោយចាប់យកការងារជាក្រុម ពី ៨ ទៅ ១៦នាក់ក្នុងការវាយដណ្ដើមទង់គ្នា។ ចំពោះលទ្ធផលឈ្នះចាញ់គឺក្រុមណាដែលទទួលបានពិន្ទុ ១០០០មុនជាអ្នកកាត់សេចក្ដីថាចាញ់ឬឈ្នះ។ ក្រោយពីចាប់ការប្រកួត Player ត្រូវត្រឡប់ទៅជួបNPC វិញដើម្បីពិនិត្យមើលពីពិន្ទុ និងExp ដែលខ្លួនទទួលបាន៕
អត្ថបទ៖ វណ្ណរុង្គ
កែសម្រួល៖ ជីព ចិត្ត