ជួបជាមួយ Sabay ក្នុងទំព័រនេះដើម្បីស្វែងយល់ពី វិធីក្នុង ការ Upgrade Accessory Taixu អោយកាន់តែមានអានុភាពខ្លាំងក្លាថែមមួយកម្រិតទៀត។ តើការបន្ថែមអានុភាពនេះ តួអង្គត្រូវធ្វើអ្វីខ្លះ?
ដើម្បីធ្វើការ Upgrade Taixu Accessory តួអង្គត្រូវយក Taixu Accessory ដែលចង់ធ្វើការ Upgrade ទៅជួបជាមួយ NPC Taoist Priest Shen You ដែលមានទីតាំងនៅក្រុងទាំងបីដូចជា QuanZhou (172/178) BianJing (246/221) និងChengDu (143/178) ដោយជ្រើសរើសយក ” I want to enhance Taixu Accessory”។
បន្ទាប់មកតួអង្គត្រូវទៅជួបជាមួយ NPC Mo Third បន្តទៀតដែលមានទីតាំងនៅក្រុង XiangYang (168,182) គាត់ជាមនុស្សម្នាក់គត់ដែលយល់ដឹងពីការUpgrade នេះ។ ជួបជាមួយ NPC Mo Third តួអង្គទាំងអស់ត្រូវជ្រើសយក ”I want to upgrade Taixu Accessory” ដើម្បីបំបែក Taixu Accessory ចេញបាន តួអង្គចាំបាច់ត្រូវរៀបចំ Enriched Fine Gold សម្រាប់ Mo Third ហើយ Enriched Fine Gold គឺបានមកពីការផ្គុំ Fine Goldhorn ,Gold និង Meteoric Iron។
Enriched Fine Gold នៅក្នុងនោះគឺតម្រូវអោយមាន Fine Goldhorn មួយ លុយចំនួន ២៥០០ Gold និង Meteoric Iron ចំនួន១០០០។ ក្រោយពីបំពេញកិច្ចការទាំងនេះបានចប់សព្វគ្រប់ហើយនោះ Mo Third ត្រូវការ Rare Gold ពី NPC Liu the Ironsmith ។ ពេលនោះ Player អាចប្រើប្រាស់ញញួររបស់ Mo Thirdបញ្ឆោតអោយ Liu the Ironsmith ចេញមកដើម្បីវាយគ្នានៅភ្នំ Linbao នៅពេលយប់ចាប់ពីម៉ោង 21:00 ដល់ 21:30 ហើយប្រសិនបើអ្នកប្រយុទ្ធចាញ់ Liu the Ironsmith អ្នកអាចទៅយកញញួរពី Mo Third ម្ដងទៀត។
ត្រលប់មក NPC Mo Third វិញនៅពេលដែលឆាកប្រយុទ្ធរបស់អ្នក ជាមួយ Liu the Ironsmithបានចប់សព្វគ្រប់ហើយ។ ពេលនោះ NPC Mo Third នឹងធ្វើការUpgrade Taixu Accessory អោយអ្នកហើយ។
ស្ដាប់ទៅហាក់ដូចជាស្មុគស្មាញបន្តិច ប៉ុន្តែប្រសិនបើអ្នកបាន Upgrade Taixu Accessory ហើយនោះ អានុភាពតួអង្គរបស់អ្នករិតតែខ្លាំងមួយកម្រិតថែមទៀតជាមិនខាន។
ការបន្ថែមអានុភាព Taixu Accessory គឺជាការបន្ថែមអានុភាពដែលបានមកពីការផ្គុំរបស់របរផ្សេងៗជាច្រើន ដែលតម្រូវអោយតួអង្គរបស់អ្នកធ្វើការងារជាច្រើនដើម្បី Upgrade Taixu Accessory របស់ខ្លួន៕