ឈុតសំលៀកបំពាក់ល្អៗ រួមជាមួយនឹងបទពិសោធន៍ដ៏ច្រើន ដែលបានមកពីការប្រយុទ្ធគ្នានៅក្នុងបន្ទប់សំងាត់ពណ៌ស្វាយ ធ្វើអោយព្រឹត្តិការណ៍នៅតែទទួលការពេញនិយមដដែល ពីសំណាក់មិត្តគាំទ្រសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព។ តើធ្វើដូចម្ដេចទើបបានចូលទៅក្នុងបន្ទប់សំងាត់ពណ៌ស្វាយបាន? បន្ទប់សំងាត់មួយនេះ មាន Boss ខ្លាំងៗដែរឬទេ? ខ្លាំងប៉ុណ្ណា?
ដើម្បីចូលទៅក្នុងបន្ទប់សំងាត់មួយនេះបានតួអង្គទាំងអស់រួមមាន Guild Leader , Assistance Leader និង Elder ត្រូវតែមានកម្រិតចាប់ពី ៧៥ ឡើងទៅទើបសិទ្ធិក្នុងការ Party គ្នាដើម្បីចូល។ រាល់ការចូលទៅក្នុងបន្ទប់សម្ងាត់ជាលើកដំបូងគឺ System កំណត់ឲ្យតួអង្គចូលបានច្រើនបំផុតត្រឹមតែ ៨នាក់តំណាងឲ្យបក្សទាំង៨ ផ្សេងគ្នាប៉ុណ្ណោះ។ ចំណែកឯលើកទីពីរ មេបក្សដដែលនេះអាចមានសិទ្ធនាំតួអង្គដទៃទៀតចូលទៅបន្ទប់ពណ៌ស្វាយនេះ ច្រើនបំផុតត្រឹម ៦០នាក់។
ក្រោយពីប្រមូលគ្នីគ្នាបានអស់ហើយ គេត្រូវដឹកនាំក្រុមទៅជួប NPC ដែលមានឈ្មោះថា “Amethyst Mysteriousman” នៅឯក្រុង YangZhou (206,198), QuanZhou(178,188), ChengDu(220,224), BianJing(172,182) និង XiangYang(180,188) ដើម្បីចូលទៅកាន់ Amethyst Pavilion field បាន។
ចំពោះ Stage field ត្រូវបានចែកជា Outer Hall និង Inner Hall ហើយនៅក្នុង Hall ទាំងពីរនេះអាចមានចំនួនអ្នកចូលកម្សាន្តត្រឹមតែ 60 នាក់ប៉ុណ្ណោះ ដោយបានបែងចែកនៅក្នុង Inner Hall (boss area) អនុញ្ញាតបានតែ១៦នាក់ប៉ុណ្ណោះ ហើយក្នុង ១បក្សៗ អាចអោយមានតែ៣តួអង្គប៉ុណ្ណោះ។ ប្រសិនបើចំនួនអ្នកចូលកម្សាន្តនៅក្នុង Outer និង Inner Hall តិចជាង ៨នាក់ក្នុងកំឡុងពេល preparation time end នោះ stage នឹងបិទដោយស្វ័យប្រវត្តិ។
ជុំវិញការប្រយុទ្ធជាមួយមេ ក្នុងបន្ទប់មួយនេះ មានទាំងអស់៦ ដំណាក់កាល ដែលដំណាក់កាលទី៦ តួអង្គទាំងអស់ត្រូវធ្វើសង្គ្រាមជាមួយKirin ។ Shadow របស់បក្សនិមួយៗតែងតែចូលខ្លួនមករំខានក្នុងការប្រយុទ្ធជាមួយ Boss ទាំងនោះ។ ដូច្នេះរាល់Shadow របស់បក្សណា សមាជិក ឬGuild របស់បក្សនោះមានកាតព្វកិច្ចកម្ចាត់។
ក្រោយពីឆ្លងផុតStageខាងលើ តួអង្គនឹងទទួលបាន accumulate points ដែលអាចប្រើសម្រាប់ប្ដូរយក Amethyst Equipment។ លើសពីនេះទៅទៀត ប្រសិនបើPlayerទទួលបានmission itemពី Bossទាំងនោះ គេអាចប្រើជាមួយចំនួន accumulated points ដើម្បីប្ដូរយក Advance Amethyst Equipment។