ប្រិយមិត្ត​គាំ​ទ្រ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​ដឹង​រួច​មក​ហើយ​ថា ក្រៅ​ពី​ជំនាញ​ហាត់​ក្បាច់​គុន​តាម​បក្ស​របស់​ខ្លួន​ សេវា​កម្សាន្ត​មួយ​នេះ​ក៏​​បាន​ផ្ដល់​ជំនាញ​មួយ​ផ្សេង​​ទៀត​ដល់​​តួអង្គ​ទាំង​អស់​គ្នា​ដែរ​ ជំនាញ​នោះ​គឺ​ Living Skill ។ Living Skill របស់​អ្នក​ទាំង​អស់​គ្នា គឺ​មាន​ត្រឹម​តែ​ កម្រិត​ ៧៩ ​ប៉ុណ្ណោះ ចុះ​ធ្វើ​ដូច​ម្ដេច ទើប​អាច Upgrade Living Skill របស់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ដល់​កម្រិត​ទី ៩៩​បាន​? ការ Upgrade នេះ​ចាំបាច់​ត្រូវ​មាន​អ្វី​ខ្លះ?

ដើម្បី​ Upgrade Living Skill Player ទាំង​អស់​ចាំ​បាច់​ ​​ត្រូវ​មាន​ Living Skill រហូត​ដល់​កម្រិត​ទី ៧៩ ជាមុន​សិន​ទើប​អាច​ធ្វើ​បាន។​ Living Skill ពី​កម្រិត​ទី១ ដល់ ៧៩ Player ទាំង​អស់​អាច​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​តាម​ជាយ​ក្រុង​ និង​តាម​រូង​ភ្នំ​ផ្សេងៗ នៅ​ក្នុង​ JX World ហើយ​ក៏​តម្រូវ​អោយ​មាន​ ShenNong Secret ផង​ដែរ។ អត្ថប្រយោជន៍​នៃ​ដំណើរ​ការ​ប្រមែប្រមូល​របស់​ Player ទាំង​អស់​គ្នា​អាច​យក​ទៅ​ផលិត​ជា​សម្ភារៈ​ផ្សេងៗ យោង​ទៅ​តាម​ជំនាញ​ដែល​ Player ដែល​បាន​ជ្រើសរើស។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ព្រឹត្តិការណ៍​បុណ្យ​ចូល​ឆ្នាំ​ចិន បាន​ផ្ដល់​ភាព​រីករាយ​ ជាមួយ​រង្វាន់​ជា​ច្រើន​ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន គម្ពីរ​មួយ​ចំនួន​ដែល​អាច​ឲ្យ​ Player ធ្វើ​ការ​ Upgrade Living Skill ទាំង​នោះ​បាន ដោយ​គ្រាន់​តែ​ចុច​ Mouse ខាង​ស្ដាំ​ទៅ​លើ​សៀវភៅ​នោះ​ជា​ការ​ស្រេច។

  

 

ចំពោះ​ការ Upgrade​ Producing Skill គឺ​​តម្រូវ​​មាន​​ Producing Skill ​កម្រិត​​ទី​៧៩​ហើយ និងមាន God Artisma Secret ដែល​​ការ​​បើក​​វត្ថុ​​មួយ​​នេះ មាន​​លក្ខណៈ​ Random​ សៀវភៅ​​ចំនួន​​១​​ក្បាល​​ក្នុង​​ចំណោម​​៦​ក្បាល​​សម្រាប់​ Upgrade Producing Skill ៦​មុខ​ផ្សេង​គ្នា។

​  

 

 

ចំណែក​​ឯ​​ជំនាញ​​ផលិត​​អាវុធ​​លើ​​កម្រិត​​៨០​ក៏​មាន​ការ Update ផង​ដែរ គឺ​ Player ត្រូវ​មាន​ Producing Skill កម្រិត​​ទី​៨០​និង​មាន God Weapon Secret ហើយ​​ការ​​បើក​​វត្ថុ​​មួយ​​នេះ​ និង Random បាន​គម្ពីរ​១​ក្បាល​ក្នុង​ចំណោម​គម្ពីរ​ទាំង​បី គឺApe Weeps Book (Unique-Weapon, Lou Jing Book (Short-Weapon) និង​Nine-Dragon Book(Long-Weapon) ចំពោះ​​ការ​​ផលិត​​ Short-Weapon​ អាច​​ផលិត​​បាន​​អាវុធ​​៤​​មុខ​​ដូច​នេះ​​លោក​​អ្នក​​ក៏​​ត្រូវ​​ការ​​ប្រើ​ Lou Jing Book ​ចំនួន​​៤​​ក្បាល​​ដែរ​​ក្នុង​​ការ ​Update ការ​​​ផលិត​​នេះ​​។Long-Weapon និង Unique-Weapon ក៏​​ដូច​​គ្នា​​ដែរ​។

 

 

ដោយ​ឡែក​ការ​ Update ​ជំនាញ​ផលិត Equipment set ដើម្បី​ផលិត Equipment set កម្រិតលើ៨០  ត្រូវ​ការ​មាន God Amor Secret ដើម្បី​បើក​ និង​ស្វែង​រក​គម្ពីរ សម្រាប់​ Update ​ជំនាញ​ផលិត Equipment set ដែល Player បាន​រៀន ក្នុង​ការ Update ជំនាញ​មួយ​នេះ​តែ​ត្រូវ​មាន Producing Skill កម្រិត​ទី៨០សិន។

 

 

Living Skill គឺ​ជា​ជំនាញ​មួយ​ដែល​តួអង្គ​ទាំង​អស់​ អាច​មាន​គ្រប់​ៗ​គ្នា ហើយ​ Living Skill នេះ មុន​ដំបូង​ Player អាច​ដើរ​ប្រមូល​​របស់របរ​ផ្សេងៗ​បាន​តាម​ជាយ​ក្រុង និង​តាម​រូង​ភ្នំ​ផ្សេងៗ។ បន្ទាប់​មក​ប្រសិន​បើ​ Player ទាំង​អស់​គ្នា​ចង់​បាន​កម្រិត​កាន់​តែ​ខ្ពស់​ថែម​ទៀត​នោះ គឺ​ Player ទាំង​អស់​អាច​ធ្វើ​ការ​ Upgrade បន្ថែម​ទៀត ដើម្បី​អោយ​ការ​ផលិត​របស់​ Playerទាំងអស់​គ្នា​បាន​ទទួល​បាន​លទ្ធផល​សម្រាប់​តួអង្គ​កម្រិតខ្ពស់៕