ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ជាថ្ងៃមួយដែលមនុស្សគ្រប់រូប អាចបង្ហាញពីសេចក្ដីស្រលាញ់ចូលចិត្តរបស់ខ្លួនទៅអ្នកដែលខ្លួនពេញចិត្ត ស្របទៅតាមពេលវេលា និងចំណង់ចំណូលចិត្តរបស់ពួកគេ ។ ចំណែកឯសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពក៏មិនភ្លេច Player ដែលតែងតែនិយមគាំទ្រខ្លួនដែរ គឺបានពាំនាំយកការកម្សាន្តរីករាយមកជូន Player ទាំងអស់គ្នា នៅថ្ងៃ Valentine នេះផងដែរ។ តើថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់នេះ និស្ស័យស្នេហ៍ដាវទេពមានអ្វីប្លែក?
ភាពផ្អែមល្ហែម និងភាពស្រស់ស្អាត ត្រូវបានបង្ហាញឡើង ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ រហូតដល់ថ្ងៃ២៤ ខែកុម្ភៈ ខាងមុខនេះ តាមរយៈនំសូកូឡា និងផ្កាកូលាប នៅក្នុង JX World ដែលរបស់ទាំងនេះអាចទទួលបានតាមរយៈការដាំដើមឈើតាមលក្ខខណ្ឌដែលបានកំណត់។ តើតួអង្គមានកម្រិតណា ទើបអាចចូលកម្សាន្តបាន?
តួអង្គដែលមានកម្រិតចាប់ពីកម្រិតទី ១០ ឡើងទៅអាចចូលរូមរីករាយនៅក្នុងថ្ងៃ valentine បានទាំងអស់គ្នា ដោយដាំដើមឈើ ដើម្បីទទួលបាន Item ដោយចៃដន្យដែលមានដូចជា នំសូកូឡា និងផ្កាកូឡាប។
ចំពោះនំសូកូឡា នៅពេលដែល Player ទទួលបានហើយនោះ Player អាច Add Friend ជាមួយអ្នកដែលខ្លួនពេញចិត្ត ហើយ Party ជាមួយគ្នាដោយញ៉ាំនំសូកូឡារួមគ្នា ដើម្បីបន្ថែមភាពផ្អែមល្ហែម ដល់មិត្តភាពអ្នកទាំងពីរ រួមជាមួយ Point Friend ដែលទទួលបានពីសូកូឡា។ ចុះអ្វីទៅជា Point Friend ?
Point Friend ជា Point ដែលបង្ហាញពីមិត្តភាពរវាងអ្នក និងអ្នកជាទីស្រលាញ់របស់អ្នក ដោយSystem នឹងបង្ហាញសារដល់អ្នកនៅពេលដែលអ្នកចូលកម្សាន្តថាតើអ្នកជាទីស្រលាញ់របស់អ្នកកំពុងតែ Online ឬក៏ Offline។ លើសពីនេះ នៅពេលដែលតួអង្គទាំងពីរទទួល Point Friend កាន់តែច្រើន តួអង្គទាំងពីរនឹងទទួលបាន Experience ទ្វេដងក្នុងការប្រយុទ្ធជាមួយមេ បិសាចផ្សេងៗស្របពេលដែលតួអង្គទាំងពីរត្រូវ Party ជាមួយគ្នា។ ក្រៅពីនំសូកូឡា និង Point Friend នៅមានអ្វីខ្លះទៀត?
ផ្កាកូឡាបជាច្រើនពណ៌ក៏មានដែរ បន្ទាប់ពីតួអង្គបានដាំដើមឈើនៅជាយក្រុង ដែលតួអង្គប្រុសទាំងអស់អាចយកផ្កាកូឡាបទាំងនោះទៅជូនតួអង្គស្រីសម្រាប់លំអលើសក់របស់គេ ដើម្បីបន្ថែមភាពស្រស់ស្អាតមួយកម្រិតទៀត។
ព្រឹត្តិការណ៍បុណ្យនៃសេចក្ដីស្រលាញ់ ជាព្រឹត្តិការណ៍មួយដែលអាចឲ្យ Player ទាំងអស់គ្នា បានរីករាយទាំងអស់គ្នានៅក្នុងថ្ងៃនៃសេចក្ដីស្រលាញ់ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងមិត្តទាំងអស់គ្នានៅក្នុងJX World តាមរយៈនំសូកូឡា និងផ្កាកូឡាប។