ឈុត​ថ្មី និង​ឈុត​បក្ស​ ជា​ឈុត​មួយ​ដែល​អ្នក​កម្សាន្ត​ទាំង​អស់ អាច​នឹង​មាន​ឱកាស​ទទួល​បាន​គ្រប់​ៗ​គ្នា ដោយ​គ្រាន់​តែ​បំពេញ​បេសកកម្ម​ងាយ​ៗ​ប៉ុណ្ណោះ ក្នុង​ Version ថ្មី​នៃ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។ ទំព័រ​នេះ​ Sabay សូម​ធ្វើការ​បង្ហាញ​ពី​បេសកកម្ម​កម្ចាត់​បិសាច​ ដែល​បាន​កែប្រែ​ពី​ Version ចាស់​ ។ តើ​បេសកកម្ម​នេះ​កែប្រែ​អ្វី​ខ្លះ​ទៅ ?


រៀង​រាល់​ ៣០ នាទី​ម្ដង​ចាប់​ពី​ម៉ោង ១២ យប់​  System នឹង​ប្រកាស​ប្រាប់​ពី​ទីតាំង​របស់​​មេ​បិសាច​មួយ​នឹង​ចេញ​មក​ក្រៅ​ក្នុង​ JX II World ។ មេ​បិសាច​ដែល​ធ្លាប់​តែ​មាន​អានុភាព​ខ្លាំង​ពី​មុន តែ​ក្នុង​ Version នេះ មេ​បិសាច​ត្រូវ​បាន System ​កាត់​បន្ថយ​អានុភាព​មួយ​កម្រិត​ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​ អាច​ប្រមូល​គ្នា​ទៅ​កម្ចាត់​បិសាច​នោះ​ ដើម្បី​ទួល​បាន​ LiuWei Treasure Box បន្ទាប់​ពី​មេ​បិសាច​នោះ​ស្លាប់។ តើ​ Liu Wei Treasure Box មាន​អ្វី​ខ្លះ​នៅ​ក្នុ​ង​នោះ?

សម្រាប់​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី​Level 40 ដល់ Level 79និង​ទទួល​បាន​ Experienceចំនួន​ 200000Exp រួម​ជា​មួយ​​ Star Fragment ចំនួន៣ ពី​ការ​បើក​ LiuWei Treasure Box ។ ចំណែក​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី​ Level 80 ឡើង​​ទៅ​ពេល​ដែល​បើក​ហិប​ LiuWei Treasure Box នឹង​ទទួល​បាន​Experienceចំនួន 600000 Exp ,3gold, Sky Instrument​ ចំនួន ១ និង Wishul Box ចំនួន​ ១។ Star Fragment  និង Sky Instrument  ជា​ Item មួយ​ពិសេស​សម្រាប់​តួអង្គ​ទាំងអស់​ ទុក​ប្ដូរ​យក​ឈុត​ថ្មី និង​ឈុត​បក្ស ហើយ​មិន​ត្រឹម​តែ​បេសកកម្ម​កម្ចាត់​បិសាច​នោះ​ទេ ​នៅ​មាន​បេសកកម្ម​ផ្សេងៗ​ទៀត​​ ដែល​អ្នក​កម្សាន្ត​អាច​ទទួល​បានStar Fragment  និង Sky Instrument ដូច​ជា​បេសកកម្ម Sky Door, Liang San, Hidden Sword និង​ Taixu​ ។

បេសកកម្ម​កម្ចាត់​បិសាច​ជា​បេសកកម្ម​មួយ​ដែល​តម្រូវ​ឲ្យ​តួអង្គ​ទាំង​អស់​ ចេះ​សហការ​គ្នា​ ដោយ​នាំ​គ្នា​ទៅ​កម្ចាត់​បិសាច​តាម​ទី​តាំង​ដែល​ Sytem​ បាន​ប្រកាស​នៅ​រាល់​ ៣០ នាទី​ម្ដង ។ បន្ទាប់​ពី​កម្ចាត់​បិសាច​នោះ តួអង្គ​នឹង​ទទួល​បាន LiuWei Treasure Box​ ដែល​ជា​ហិប​មាន​រង្វាន់​ជា​ច្រើន​នៅ​ក្នុង​នោះ។

​កុំ​ភ្លេច​ណា ! នាំ​គ្នា​កម្ចាត់​បិសាច​ដើម្បី​ទទួល​បាន​ Item​ ប្ដូរ​យក​ឈុត​ថ្មី និង​ឈុត​បក្ស !