ឈុត Esoteric ជាឈុតមួយដែលមានអានុភាពខ្លាំងមួយ តែមានអ្នកកម្សាន្តមួយចំនួនមានចម្ងល់ថា តើហេតុអ្វីបានជាអាវុធ Esoteric របស់អ្នកផ្សេង ខ្លាំងជាងអាវុធរបស់ខ្លួន ? ដើម្បីបកស្រាយលើចម្ងល់នេះ Sabay សូមធ្វើការណែនាំពីរបៀបបន្ថែមអានុភាពលើអាវុធមួយនេះ។
ដើម្បីបន្ថែមអានុភាពទៅលើអាវុធ Esoteric តួអង្គត្រូវទៅជួប NPC Liu Smith Diciple ស្ថិតនៅក្រុង XiangYang ។ ការបន្ថែមអានុភាពនេះ តម្រូវឲ្យតួអង្គមាន Huge Dragon Jade ចំនួន បី ក្នុងការបន្ថែមអានុភាពទៅលើអាវុធ Esoteric ម្ដង។ អ្នកកម្សាន្តទាំងអស់អាចស្វែងរក Huge Dragon Jade តាមរយៈការចូលទៅបំពេញបេសកកម្មលៀងសាន ហើយបើកហិបដើម្បីមានឱកាសទទួលបាន Item នេះ ដោយរួមមានទាំង Item ផ្សេងៗផងដែរ។ ការបន្ថែមអានុភាពនេះ គឺបានតែអាវុធនាដែលមិនទាន់ដាក់ត្បូងបន្ថែមអានុភាពតែប៉ុណ្ណោះ ។ខាងក្រោមនេះជារបៀបបន្ថែមអានុភាពនៃអាវុធ Esoteric ៖
១. ជួប NPC Liu Smith Diciple
២. ជ្រើសយក About Esoteric Valor Equipment
៣.ជ្រើសយក Adjust my Esoteric Valor Weapon
៤. បន្ទាប់មកទៀតជ្រើសយក Recast my Esoteric Valor Weapon
ខាងក្រោមនេះជារូបភាពអាវុធ Esoteric មុន និងក្រោយពេលបន្ថែមអានុភាព
មុនពេលបន្ថែមអានុភាព ក្រោយពេលបន្ថែមអានុភាព
ឈុត Esoteric ជាឈុតមួយដែលមានអានុភាពអាចបន់បែនបាន ព្រោះថាតួអង្គដែលកាន់អាវុធ Esoteric ក្នុងដៃអាចបន្ថែមអានុភាពឲ្យកាន់តែខ្លាំងមួយកម្រិតថែមទៀត ដើម្បីផ្សងព្រេងក្នុង JX II World ។
JX II ពិភពកម្សាន្តគ្មានដែនកំណត់ !
អត្ថបទ៖ តុង