ការដើរផ្សេងព្រេងក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព អាចនិយាយបានថាហាក់បីដូចជាដើរប្រឡូកពិភពគុណនៅក្នុងពិភពមួយដែលមានអ្នកគុណនិយមរាប់ពាន់នាក់ មកពីបក្សផ្សេងៗគ្នា។ ទន្ទឹមនឹងនេះអ្នកគុននិយមទាំងនោះ តែងតែប្រើប្រាស់អាវុធប្លែកគ្នាដូចជា ដាវ លំពែង និង ស្នាប់ដៃជាដើម។ ទំព័រនេះ Sabay សូមធ្វើការបង្ហាញពីរបៀបបន្ថែមអានុភាពអាវុធឲ្យកាន់តែខ្លាំងមួយកម្រិតថែមទៀត ដើម្បីផ្សងព្រេងក្នុង JX II World ។
NPC Lui the Ironsmith ជាកំពូលអ្នកផលិតអាវុធម្នាក់ដែលត្រូវបានគេទទួលស្គាល់គ្រប់ៗគ្នាក្នុង JXII World។ NPC នេះមានទីតាំងស្ថិតនៅក្រុង XiangYang ដូច្នេះប្រសិនបើតួអង្គចង់បន្ថែមអានុភាពអាវុធឲ្យកាន់តែខ្លាំងថែមទៀតនោះ តួអង្គត្រូវមាន Meteorite Shard , Meteoric Iron និង Gold ដើម្បីបន្ថែមអានុភាពអាវុធ ដោយជ្រើសរើសយកពាក្យ Enhance Equipment បន្ទាប់មកយកពាក្យ Normal Upgrade ដើម្បីដាក់អាវុធចូលទៅក្នុងប្រអប់មួយទុកឲ្យ NPC Lui the Ironsmith ធ្វើការ Upgrade។
ការ Upgrade អាវុធជារឿងមួយពិបាកបំផុត ព្រោះថាការបន្ថែមអានុភាពត្រូវពឹងផ្អែកទៅលើពេលវេលា និងធាតុផ្សំល្អទើបអាចបន្ថែមបានដោយត្រឹមត្រូវ។ ដូច្នេះការ Upgrade ដំបូងតួអង្គនឹងត្រូវចំណាយ Meteoric Shards និង Gold សម្រាប់ការបន្ថែមអានុភាពពីកម្រិត ១ ដល់កម្រិតទី ៤ ខណៈពេលដែលកម្រិតទី ៤ ដល់កម្រិតទី ៧ តួអង្គត្រូវចំណាយ Meteoric Iron និង Gold ។
ករណីមួយទៀតប្រសិនបើតួអង្គចង់បន្ថែមអានុភាពតែម្ដងឲ្យបាន ៧ កម្រិត តួអង្គត្រូវប្រើប្រាស់ Meteoric Rune ដែលមាននៅក្នុង Item Mall ដោយជ្រើសរើសយកពាក្យ Enhance Equipment បន្ទាប់មកយក High Level Upgrade ពី NPC Lui the Ironsmith ស្ថិតនៅក្រុង XiangYang។
ការបន្ថែមអានុភាពចាប់ពីកម្រិតទី១ ដល់ទី ៧ អាចកើនឬថយអាស្រ័យទៅតាមសំណាងរបស់តួអង្គ ព្រោះថាការបន្ថែមអានុភាពមិនមែនជាការងាយនោះទេ ។ ដូច្នេះមានវិធីមួយនៅពេលដែលអាវុធរបស់តួអង្គបានបន្ថែមអានុភាពដល់កម្រិតទី ៧ ហើយនោះ តួអង្គអាចយក Meteoric Soul ដើម្បីទប់កុំឲ្យការបន្ថែមអានុភាពនេះថយកម្រិត ដោយជ្រើសរើសយកពាក្យ Enhance Equipmentបន្ទាប់មកយកពាក្យ Item Stabilize ។
ការបន្ថែមអានុភាពអាវុធទទួលបានអានុភាពកម្រិតចាប់ពីកម្រិតទី ៧ ឡើងទៅ តួអង្គត្រូវប្រើប្រាស់ Meteoric Stone និង Gold វិញម្ដង ខុសពីការបន្ថែមអានុភាពពីកម្រិតទី១ ដល់ទី ៧។ តួអង្គនឹងត្រូវប្រើប្រាស់ពេលវេលា Gold និង Item ដែលបានរៀបរាប់ខាងលើ រហូតដល់អាវុធរបស់ខ្លួនអាចទទួលអានុភាពដល់កម្រិតទី ១៥។
អាវុធជាវត្ថុមួយដ៏សំខាន់ក្នុងដើរផ្សេងព្រេងក្នុងពិភពគុណនៃសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព ដើម្បីឲ្យអាវុធកាន់តែមានអានុភាពកាន់តែខ្លាំងនោះ តួអង្គត្រូវប្រើប្រាស់ Item ដូចជា Meteoric Shards Meteoric Iron Meteoric Soul Meteoric Rune Meteoric Stone និង Gold ដោយទៅជួប NPC Lui the Ironsmith ដែលមានទីតាំងស្ថិតនៅក្រុង XinagYang។
មុនពេល Upgrade ក្រោយពេល Upgrade
អ្នកក្លាហានគួរតែមានអាវុធល្អនៅក្នុងដៃ !