ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់អ្នកកម្សាន្តមួយកម្រិតថែមទៀត សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពបានបង្កើតព្រឹត្តិការណ៍ថ្មីពីរ គឺព្រឹត្តិការណ៍ធ្វើនំចាំង និងព្រឹត្តិការណ៍ Euro Cup 2012។ តើអ្នកកម្សាន្តមានមតិយ៉ាងណាខ្លះទៅលើព្រឹត្តិការណ៍ទាំងពីនេះ?
ព្រឹត្តិការណ៍ធ្វើនំចាំងជាព្រឹត្តិការណ៍មួយដែលអាចធ្វើឲ្យតួអង្គទទួលបាន Item ជាច្រើនសម្រាប់យកទៅប្រើប្រាស់ក្នុង JX II World។ ” ខ្ញុំចូលចិត្ត Event នេះណាស់បង ! ព្រោះថាមាន Item ច្រើន ហើយជាពិសេសអាចធ្វើ Hero ខ្ញុំទទួលបាន Practice Point ទុកហាត់គម្ពីរផ្សេង ” នេះជាមតិលើកឡើងរបស់ វ៉ាន់ឌី ជានិស្សិតបញ្ចប់ឆ្នាំសិក្សានៅសាកលវិទ្យាល័យន័រតុន ផ្នែក IT។
តែទោះជាយ៉ាងណាក៏ដោយ ក៏មានមតិមួយចំនួនផ្ទុយពីមតិ វ៉ាន់ឌី ដែលបានពោលខាងលើផងដែរ។ ” ខ្ញុំគិតថា Item ដែលផ្ដល់ឲ្យពីការធ្វើនំចាំងនោះ ដូចជាមិនសូវមានប្រយោជន៍អីនោះទេ ! តែខ្ញុំគាំទ្រ Event ទាយ Euro Cup ព្រោះថាខ្ញុំចូលចិត្តបាល់ទាត់ ”។ យុវសិស្ស រតនៈ ជាសិស្សនៅវិទ្យាល័យបាក់ទូក បាននិយាយប្រាប់ Sabay។ រតនៈ បានបន្ថែមទៀតថា បើសិនជាមាន Update ក្រោយៗទៀត រតនៈសំណូមពរឲ្យ JX II ដាក់ Item ល្អៗជាងនេះបន្តិច ហើយអ្នកកម្សាន្តភាគច្រើនក៏គិតដូចខ្ញុំដែរ ព្រោះថាពេលខ្លះ Item ខ្លះអត់ដឹងយកទៅធ្វើអីកើតទេ ។
ជាព្រឹត្តិការណ៍មួយដែលផ្ដល់ចំណេះដឹងទូទៅ ដែលពាក់ព័ន្ធនឹងការប្រកួតកីឡាបាល់ទាត់ជើងឯកអ៊ឺរ៉ុប គឺព្រឹត្តិការណ៍ Euro Cup 2012 ដែលផ្ដល់ឱកាសឲ្យអ្នកកម្សាន្តទាំងអស់ ឆ្លើយសំនួរផ្សេងៗដែលពាក់ព័ន្ធនឹង Euro Cup ដើម្បីបានរង្វាន់។ ” ខ្ញុំពេញចិត្តនឹង Event Euro Cup ព្រោះថា យើងអាចដឹងបានច្រើនពី Euro Cup តាមរយៈការឆ្លើយសំនួរ និងទស្សន៍ទាយការប្រកួត ហើយបើនិយាយពី Experience វិញបានច្រើនគួរសមដែរ ” ជាមតិរបស់ បញ្ញា ជានិស្សិតបញ្ចប់ឆ្នាំនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកអង់គ្លេស។ បញ្ញា បានបន្ថែមលើមតិរបស់ខ្លួនថា ចំណែកឯការធ្វើនំចាំងវិញនោះ បាន Item ច្រើនតែពេលខ្លះដូចជាគ្មានប្រយោជន៍អ្វីសម្រាប់ Hero របស់គេទេ តែបញ្ញានៅតែសង្ឃឹមថា event លើកក្រោយនឹងមាន Item ល្អៗជាងនេះ។
និស្ស័យស្នេហ៍ដាវទេព ជាសេវាកម្សាន្តដែលកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីយុវវ័យយើង ហើយថ្មីៗនេះ JX II បានបង្កើត Event ថ្មីពីរ ដើម្បីបង្កើនភាពសប្បាយរីករាយមួយកម្រិតថែមទៀត ទៅដល់អ្នកកម្សាន្តទាំងអស់ដែលមានតួអង្គមានកម្រិតទាប និងខ្ពស់។
អត្ថបទ៖ តុង