អ្នក​ក្លាហាន​ទាំង​អស់​ក្នុង​ JX II World តែង​តែ​ប្រើប្រាស់​ ឈុត​សំលៀក​បំពាក់​ដែល​មាន​អានុភាព និង​អាវុធ​ល្អ​ ដើម្បី​ដើរ​ផ្សេង​ព្រេង​ក្នុង​ពិភព​គុណ​ដ៏​សម្បូរ​បែប​មួយ។ ក្រៅ​ពី​ឈុត​ដែល​មាន​អានុភាព​ខ្លាំង​ៗ និស្ស័យ​ស្នេហ៍​ដាវ​ទេព ក៏​មាន​ឈុត​សំលៀក​បំពាក់​ស្អាត​ៗ​ផង​ដែរ សម្រាប់​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​ ធ្វើ​ការ​តុបតែង​តួអង្គ​របស់​ខ្លួន។ តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ទទួល​បាន​ឈុត​ស្អាតៗ​ទាំង​នេះ​បាន ?

 

ឈុត​ស្អាតៗ​ទាំង​អស់​នោះ តួអង្គ​អាច​រក​បាន​តាម​រយៈ​ Thousand Change Box ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​តួអង្គ​គ្រប់​រូប​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព។ ដើម្បី​យក​ឈុត​ស្អាត​ៗ​ដែល​មាន​នៅ​ក្នុង​ Thousand Change Box ទៅ​ប្រើប្រាស់​បាន តួអង្គ​ត្រូវ​មាន​ Ticket Point ដែល​ជា​ Point បាន​មក​ពី​ Fantasy Sky Ticket នៅ Imperial Street បន្ទាប់​មក Double Click លើ​ឈុត​ណា​ដែល​អ្នក​ពេញ​ចិត្ត​ដើម្បី​បង្កើន​ភាព​ស្រស់​ស្អាត​មួយ​កម្រិត​ថែម​ទៀត។

 

ការ​យក​ Ticket Point ដើម្បី​ទិញ​សំលៀក​បំពាក់​ស្អាត​ៗ​នេះ តួអង្គ​អាច​ជ្រើស​រើស​សុពលភាព​នៃ​ការ​ប្រើប្រាស់​តាម​រយៈ ៣ ជម្រើស​គឺ សុពលភាព ១ សប្ដាហ៍ ១ ខែ និង​ប្រើប្រាស់​បាន​រហូត ខណៈ​ពេល​ដែល​តម្លៃ​នៃ Ticket Point នឹង​កើន​ទៅ​តាម​សុពលភាព​របស់​សំលៀក​បំពាក់​ទាំង​នេះ។

Outer Clothe ជា​ឈុត​សំលៀក​បំពាក់​ដែល​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​ផ្ដល់​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​ បាន​បន្ថែម​ភាព​ស្រស់​ស្អាត​មួយ​កម្រិត​ថែម​ទៀត ខណៈ​ពេល​ដែល​ឈុត​សំលៀក​បំពាក់​ទាំង​នេះ តួអង្គ​ត្រូវ​ប្រើ​ Ticket Point ដើម្បី​ប្ដូរ​យក​ទៅ​ប្រើប្រាស់​តាម​ចំណូល​ចិត្ត​របស់​ខ្លួន។

 

មុន​ពេល​ពាក់​ Outer Clothe ក្រោយ​ពេល​ពាក់​ Outer Clothe