Outer Clothe ជាឈុតសំលៀកបំពាក់ដែលត្រូវបានគប្រើសម្រាប់បន្ថែមភាពស្រស់ស្អាតមួយកម្រិតថែមទៀតដល់ទៅតួអង្គ។ មិនត្រឹមតែផ្ដល់ភាពស្រស់ស្អាតប៉ុណ្ណោះទេ Outer Clothe ក៏អាចបន្ថែមអានុភាពដល់ទៅតួអង្គបានផងដែរ ដូច្នេះតើអ្នកកម្សាន្តត្រូវធ្វើដូចម្ដេច ទើបអាចបន្ថែមអានុភាពទៅលើ Outer Clothe បាន ?
ដើម្បីបន្ថែមអានុភាពដល់ទៅ Outer Clothe តួអង្គត្រូវមាន Flower Box ដែលជាប្រអប់មានផ្ទុកធាតុ សម្រាប់បន្ថែមអានុភាពដល់ Outer Clothe ទាំងអស់។ Flow Box ត្រូវបានបែងចែកជា ៣ កម្រិត គឺកម្រិតទី ១ និង ២ តួអង្គអាចស្វែងរកបានតាមយៈព្រឹត្តិការណ៍ថ្មីៗ ហើយម្យ៉ាងទៀត Flower Box កម្រិតទី ២ តួអង្គក៏អាចរកបាននៅ Lina Shop ស្ថិតនៅក្រុង QuanZhou ផងដែរ ខណៈពេលដែល Flower Box កម្រិតទី ៣ តួអង្គអាចរកបាននៅ Dai Zhong shop ។
ដើម្បីបាន Flower Box កម្រិតទី ៣ តួអង្គត្រូវមាន Tian Qang Token ចំនួន ២ ទើបអាចប្ដូរយក Flower Box កម្រិតទី ៣ បានមួយ។ បន្ទាប់ពីបាន Flower Box កម្រិតទី ៣ ហើយនោះ តួអង្គត្រូវជ្រើសរើស Properties ណាមួយដែលមានក្នុង Flower Box នេះ តាមរយៈការបើក Flower Box ដើម្បីបន្ថែមអានុភាពដល់ទៅ Outer Clothe។
ក្រោយពីជ្រើសរើស Properties ពី Flower Box ហើយ តួអង្គត្រូវជ្រើសរើសរក Outer Clothe ណាមួយដែលខ្លួនចង់បន្ថែមអានុភាព បន្ទាប់មកចុចលើពាក្យ Aura។
Outer Clothe ជាសំលៀកបំពាក់សម្រាប់បន្ថែមសោភ័ណភាពដល់ទៅតួអង្គថែមមួយកម្រិត ហើយមិនត្រឹមតែភាពស្រស់ឆើតឆាយនោះទេ Outer Clothe ក៏អាចបន្ថែមអានុភាពបានផងដែរ តាមរយៈ Flower Box កម្រិតទី១ ទី ២ និងទី ៣។
មុនពេលបន្ថែមអានុភាព ក្រោយពេលបន្ថែមអានុភាព
កុំភ្លេចបន្ថែមអានុភាព Outer Clothe របស់អ្នកណា ! បានទាំងភាពឡូយឆាយ និងអានុភាពខ្លាំង !