ក្នុង​​ករណី​​ដែល​​​ការ​ប្រកួតមានក្រុមចូលរួមរហូតទៅដល់១៦ក្រុម នោះ​ការ​ប្រកួត​និង​ត្រូវ​បែង​ចែក​ជា​៥ជុំ​ដែល​មាន​ដូច​ខាង​ក្រោម​៖

  • ជុំទី១ ៖​ ប្រកួតជម្រុះ១៦ក្រុមជ្រើស​យក​តែ៨ក្រុមដែលជា​ក្រុម​ខ្លាំង​ដើម្បី​ឡើ​ង​ទៅ​កាន់​​វគ្គ​បន្ទាប់​(ការ​ប្រកួត​វិល​ជុំ​ក្នុង​ពូល​)
  • ជុំទី២ ៖​ ជម្រុះ​ក្រុម​ទាំង​៨​​ជ្រើស​យក​៤​ក្រុម​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​(ការ​ប្រកួត​ចាញ់​ធ្លាក់​)
  • ការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ (ការ​ប្រកួត​ចាញ់​ធ្លាក់​)
  • ការ​ប្រកួត​ស្វែង​រក​ជយ​លាភី​លេខ៣​​ (ការ​ប្រកួត​ចាញ់​ធ្លាក់​)
  • ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ (ការ​ប្រកួត​ចាញ់​ធ្លាក់​)

I-​​លក្ខ័ណ​ក្នុង​ការ​ប្រកួត​​វិល​ជុំ​ក្នុង​ពូល

​ក្នុងជុំនេះក្រុមដែល​ចូល​រួម​​ទាំង​​១៦ក្រុម​នឹង​​ត្រូវ​​បែង​ចែក​ជា៤ពូលដែល​ក្នុង​ពូល​នីមួយ ​ៗ​មាន​៤​ក្រុម។ការ​​បែង​​ចែក​​ក្រុម​​ចូល​​ទៅ​​ក្នុង​​ពូល​​និមួយ​ៗ​​គឺ​​ទៅ​​​តាម​​ការ​​ចាប់​​​ឆ្នោត​របស់​ប្រធាន​ក្រុម​ដែល​អ្នក​​តំណាង​អោយ​ក្រុម​របស់​ខ្លួន។​ហើយ​​ក្រុម​​ទាំង​​៤​​នៅ​​ក្នុង​​​ពូល​​​និមួយៗ​ត្រូវ​ធ្វើ​ការ​ ប្រកួត​វិល​ជុំ​(ជួប​គ្នា​​ម្ដងម្នាក់​)​ដើម្បី​ធ្វើ​ការ​សន្សំ​ពិន្ទុ​រក​ ក្រុម​ដែល​មាន​ចំណាក់​ថ្នាក់​លេខ​១​និងលេខ២នៅ​ក្នុង​​ពូល​​ដើម្បី​​ឈាន​​ទៅ​​ធ្វើ​​ការ​​ ប្រកួត​​នៅ​​វគ្គ​​បន្ទាប់​។

  • នៅ​ក្នុង​ការ​ប្រកួត​វិល​ជុំ​ក្នុង​ពូល​ក្រុម​នីមួយ​ៗ​ ក្រុម​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ប្រកួត​ម្នាក់​៣​ប្រកួត​(ជួប​គ្នា​ម្នាក់​ម្ដង)។
    ខាង​ក្រោម​នេះ​ជា​តារាង​នៃ​ការ​ជួប​ប្រកួត​គ្នា​របស់​ក្រុម​ទាំង​អស់​ក្នុង​ពូល​ A

    Group A
    No Date Time Team Name Result VS Result Team Name
    A1 Sep-13 20 M Team A 1 Team A 2
    A2 Sep-13 20 M Team A 3 Team A 4
    A3 Sep-13 20 M Team A 1 Team A 3
    A4 Sep-13 20 M Team A 2 Team A 4
    A5 Sep-13 20 M Team A 1 Team A 4
    A6 Sep-13 20 M Team A 2 Team A 3
  • ការប្រកួតរវាងក្រុមនិង​ក្រុម ​(៥នាក់ទល់និង៥នាក់)
  • ការប្រកួតនៅក្នុង​combat stage Arena to Heaven ក្នុងក្រុងChengdu​ ឬ​ ក៏ QuanZhou​ រវាង​ពីរ​ក្រុម​ផ្សេង​គ្នា​
  • ក្រុមដែលបានវាយសម្លាប់តួអង្គទាំងអស់របស់ក្រុមក្រុមម្ខាងទៀត​អស់​គឺ​ជា​ក្រុម​ដែល​ឈ្នះ​និង​ទទួល​បាន​ពិន្ទុ(ក្នុង​រយៈ​ពេល​១៥​នាទី)​​ ដែល​ពិន្ទុ​នោះ​គឺ​អាស្រ័យ​ទៅ​លើ​​ការ​សេសសល់​នៃ​​សមាជិក​​ក្នុង​ក្រុម​ដែល​ឈ្នះ​
    ឧទាហរណ៍៖
    -​ ក្រុម A ប្រកួត​ឈ្នះ​ក្រុម​ B ហើយ​សមាជិក​សល់​៥រូប​នោះនឹង​ទទួល​បាន​៥ពិន្ទុ
    -​ ក្រុម A ប្រកួត​ឈ្នះ​ក្រុម​ B តែ​សមាជិក​សល់​៤រូប​នោះនឹង​ទទួល​បាន​៤ពិន្ទុ
    -​ ក្រុម A ប្រកួត​ឈ្នះ​ក្រុម​ B តែ​សមាជិក​សល់​៣រូប​នោះនឹង​ទទួល​បាន​៣ពិន្ទុ
  • ក្នុង​ករណី​ក្រុម​ទាំង​២​ប្រកួត​ស្មើ​គ្នា​ហើយ​​ចំនួន​តួអង្គរបស់ក្រុមនិមួយៗ​ដែល​សេសសល់​ក៏​ស្មើ​គ្នា​នោះ​ក្រុម​ទាំង​២​ម្ខាង​ៗ​​នឹង​ទទួល​បាន​១ពិន្ទុ​ស្មើគ្នា
  • ក្នុង​ករណី​ក្រុម​ទាំង​២​ប្រកួត​ស្មើ​គ្នា​​តែចំនួន​តួអង្គរបស់ក្រុមនិមួយៗ​ដែល​សេសសល់​ខុស​គ្នា​នោះ​ពិន្ទុ​នឹង​ធ្វើ​ការ​ប្រគល់​ជូន​ទៅ​ក្រុម​ដែល​នៅសល់តួអង្គ​ច្រើន​ជាង។​ដោយក្រុមរបស់គាត់និងទទួលបានពិន្ទុស្មើនិងចំនួនតួអង្គរបស់ក្រុមខ្លួនដែលនៅសល់​ដក​និងចំនួនតួអង្គដែលនៅសល់របស់ក្រុមម្ខាង​។
    ឧទាហរណ៍៖
    -ក្រុម​ A ​សល់​សមាជិក៤ ហើយ​ក្រុម B សល់​សមាជិក៣ នោះ​ក្រុម​ A និង​ទទួល​បាន​១ពិន្ទុ

បញ្ជាក់៖

  • ក្រុម​ដែល​​ប្រកួត​ស្មើ​ហើយ​សល់​សមាជិក​តិច​ជាង​ក្រុម​ម្ខាង​ទៀត​មិន​ទទួល​បាន​ពិន្ទុឡើយ
  • ក្រុម​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​នឹង​មិន​ទទួល​បាន​ពិន្ទុ​ឡើយ
  • ក្រុមដែលបានលេខ១និងលេខ២ក្នុងពូលរបស់ខ្លួននិងឡើងទៅកាន់វគ្គបន្ទាប់។

បន្ទាប់​ពី​រក​បាន​ក្រុម​លំដាប់​កំពូល​នៅ​ក្នុង​ពូល​នីមួយ​ៗហើយ​ក្រុម​ទាំង​នោះ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​តាម​រូបម​ន្ត​ដូច​រូប​ភាព​ខាង​ក្រោម៖

II-​​លក្ខ័ណ​ក្នុង​ការ​ប្រកួតចាញ់ធ្លាក់

  • ការប្រកួតរវាងក្រុមនិង​ក្រុម ​(៥នាក់ទល់និង៥នាក់)។
  • ការប្រកួតនៅក្នុង​combat stage Arena to Heaven ក្នុងក្រុងChengdu​ ឬ​ ក៏ QuanZhou​ រវាង​ពីរ​ក្រុម​ផ្សេង​គ្នា​។
  • ក្រុមដែលបានវាយសម្លាប់តួអង្គទាំងអស់របស់ក្រុមក្រុមម្ខាងទៀតអស់និងទទួលបាន១ពិន្ទុ(ក្នុងរយៈពេល១៥នាទី)
  • ប្រសិន ​បើ​ម៉ោង​នៃ​ការ​ប្រកួត​ត្រូវ​បញ្ចប់​តែ​មិន​ទាន់​មាន​ក្រុម​ណា​អាច​វាយ​ សម្លាប់​តួអង្គ​របស់​ក្រុម​ម្ខាង​ទៀត​អស់​ទេ​នោះ​។ យើងនិងឱ្យ១ពិន្ទុទៅក្រុមណាដែលនៅសល់​តួ​អង្គ​ច្រើន​ជាង​ក្រុម​ម្ខាង​ទៀត។តែ​បើ​សិន​ចំនួន​តួអង្គ​ ក្រុម​​ទាំង២​​ស្មើ​​គ្នា​ទៀត​នោះ​។​ក្រុម​ទាំង​ពីរ​និង​ធ្វើ​ការ​ប្រកួត​ម្តង​ ទៀត​ ។ការប្រកួតលើកទី២នេះអ្នក​ប្រកួត​និមួយៗអាច​​ប្រើ​​ប្រាស់​​ក្បាច់​​គុន​​ចុង ​​ក្រោយ​​របស់​​តួ​ អង្គ​​របស់​ ​ខ្លួន​​បាន​​១​​ដង​​។​បើ​មាន​អ្នក​ប្រើ​ប្រាស់​២​ដង​ក្រុម​នោះ ​និង​ចាញ់​ក្នុង​ការ​ប្រកួត​។
  • ការប្រកួតមានចំនួន៣ដងក្រុមណាដែលទទួលបានពិន្ទុជាក្រុមដែលទទួលបានជ័យជំនៈ។