សង្វៀន ១ ទល់ ១ គឺជាសមរភូមិប្រយុទ្ធថ្មី ហើយប្លែក ដែលកំពូលអ្នកប្រយុទ្ធគ្រប់បក្ស អាចប្រយុទ្ធគ្នាដោយសមត្ថភាពខ្លួនផ្ទាល់ ខុសពីសមរភូមិប្រយុទ្ធផ្សេងៗ ដែលចូលជាក្រុម ហើយអាចជួយគ្នាទៅវិញទៅមក។
ដោយមិនមានអ្នកណាអាចជួយអ្នកណាបានក្នុងសមរភូមិប្រយុទ្ធក្រៅពីខ្លួនឯង បានធ្វើឲ្យកំពូលអ្នកប្រយុទ្ធជាច្រើនដែលមានកម្រិតចាប់ពី Level 80 ឡើងទៅ ហើយគិតថាខ្លួនមានសមត្ថភាពខ្ពស់ និងមានថ្វីដៃ ព្រមទាំងយុទ្ធសិល្បពូកែ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសង្វៀន ១ ទល់ ១ នេះ។
សម្រាប់អ្នកប្រយុទ្ធដែលបានចូលរួមប្រយុទ្ធក្នុងសង្វៀន ១ ទល់ ១ នេះ ប្រិយមិត្តនឹងទទួលបានបទពិសោធន៍ រួមទាំង Tournament Points និង Competition Points យ៉ាងច្រើនផងដែរ ទោះបីជាប្រិយមិត្តទទួលបរាជ័យក៏ដោយ ដែល Competition Points ប្រិយមិត្តអាចសន្សំដើម្បីប្ដូរយកសម្ភារៈល្អៗជាច្រើនពី Material Art Competition Store។
ចំណែក Tournament Point វិញ អាចធ្វើឲ្យប្រិយមិត្តទទួលបានរង្វាន់ប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់ បើសិនជាអ្នកកម្សាន្តទទួលបានចំណាត់ថ្នាក់ក្នុងចំណោម ១០ នាក់ដែលមានពិន្ទុ Tournament Point ច្រើនជាងគេប្រចាំបក្ស។ អូ! និយាយចឹង អ្នកប្រយុទ្ធទាំងអស់មានដែលចាប់អារម្មណ៍អត់ថា ពេលខ្លះប្រយុទ្ធឈ្នះបានពិន្ទុតិចណាស់ ហើយពេលខ្លះទៀតទទួលបានពិន្ទុច្រើន?
ការពិតរឿងនេះគឺមិនពិបាកយល់ទេ ! នៅពេលដែលប្រិយមិត្តជួបអ្នកប្រយុទ្ធផ្សេង ដែលមានប្រវត្តិឈ្នះច្រើនក្នុងសង្វៀន ១ ទល់នឹង ១ ហើយបើសិនជាប្រិយមិត្តប្រយុទ្ធឈ្នះជើងខ្លាំងរូបនោះ ប្រិយមិត្តនឹងទទួលបានការបន្ថែមពិន្ទុច្រើនជាងធម្មតា។
ប៉ុន្តែប្រសិនបើប្រិយមិត្តជាអ្នកប្រយុទ្ធដែលធ្លាប់ឈ្នះការប្រកួតក្នុងសង្វៀនច្រើន ហើយ System ចាប់គូប្រយុទ្ធចំអ្នកប្រយុទ្ធដទៃ ដែលមានប្រវត្តិចាញ់ច្រើនក្នុងសង្វៀន ១ ទល់ ១ ប្រិយមិត្តនឹងទទួលបានការបន្ថែមពិន្ទុតែបន្តិចប៉ុណ្ណោះ នៅពេលដែលប្រិយមិត្តឈ្នះ។ សម្រាប់គូប្រកួតដែលមានប្រវត្តិប្រយុទ្ធឈ្នះ ចាញ់ប្រហាក់ប្រហែលគ្នាវិញ អ្នកឈ្នះនឹងទទួលបានពិន្ទុបន្ថែមសមរម្យមួយ។
កុំភ្លេច! វាស់ស្ទង់សមត្ថភាពសត្រូវតាមរយៈ Point ដែលបានមកពីការប្រកួតនៅសង្វៀន ១ ទល់ ១៕
អត្ថបទ៖ ភីឆាយ