ពី​មុន​នៅ​ពេល​ដែល​អផ្សុក ភាគ​ច្រើន​នៃ​អ្នក​គុន​និយម​ទាំង​៧​បក្ស​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​បក្ស​គ្រួសារ​ត្រកូល​យ៉ាង​ដើម្បី​សាក​វិជ្ជា​គុន​គ្នា។ ប៉ុន្តែ​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ថា អ្នក​គុន​និយម​ភាគច្រើន បែរជា​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​បក្ស​សៅ​លីង​ទៅ​វិញ។


ចំពោះ​ការ​បង្វែរ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​បក្ស​សៅ​លីង ដែល​ជា​កន្លែង​ផ្ដល់​បទពិសោធន៍​ជា​ច្រើន ដោយ​គ្រាន់​តែ Pray នោះ បាន​ធ្វើ​ឲ្យ​កំពូល​អ្នក​ប្រយុទ្ធ​ជា​ច្រើន​អាច​បំបាត់​ភាព​អផ្សុក​របស់​ខ្លួន ក៏​ដូចជា​ទទួល​បាន​បទពិសោធន៍​ថ្មីៗ ពី​ការ​សាកល្បង​វិជ្ជា​គុន​ផង​ដែរ។ អុញ! សម្លាប់​គ្នា​បាន​ដែរ មិនមែន​នៅ​កន្លែង​ប្រយុទ្ធ​ផង​ហ្នឹង?

ចង់​សម្លាប់ សម្លាប់​បាន​តា៎! អ្នក​ប្រយុទ្ធ​គ្រាន់តែ​ប្ដូរ PK ទៅ​ជា Battle Mode1 Battle Mode2 ឬ Battle Mode3 ទៅ អ្នក​គុន​និយម​ប្រាកដ​ជា​អាច​សាកល្បង​វិជ្ជា​គុន​ជាមួយ​អ្នក​ប្រយុទ្ធ​ដែល​បាន​​ជ្រើសរើស​Battle Mode ខុស​ពី​យើង​ហើយ (សម្រាប់​អ្នក​ប្រយុទ្ធ​ដែល​បាន​ជ្រើសរើស​យក Battle Mode ដូច​គ្នា​មិន​អាច​សម្លាប់​គ្នា​បាន​ឡើយ ពោល​គឺ​ជា​គ្នាឯង បក្សពួក​តែ​មួយ)។


បើ​សិន​ជា​កំពូល​អ្នកក្លាហាន មាន​វិជ្ជា​គុន​ខ្លាំង​ដល់​កំពូល និង​មិន​ចង់​មាន​គ្នា ឬ​អ្នក​ជួយ​អ្វី​ឡើយ ពោល​គឺ​ចង់​សម្លាប់​ទាំង​អស់ លោកអ្នក​គ្រាន់​តែ​ប្ដូរ PK របស់​អ្នក​ទៅ​ជា PK Mode ឬ PK បិសាច ដែល​មាន​ពណ៌​ក្រហម។ សូម្បី​តែ​អ្នក​ប្រយុទ្ធ​មួយ​ចំនួន ដែល​កំពុង​តែ​រវល់​បំពេញ​បេសកកម្ម​ដើម្បី​យក​បទពិសោធន៍ ឬ​អ្នក​ដែល​បាន​ទម្លាក់​កាំបិត​តាំង​ចិត្ត​ជា​ព្រះ ដោយ​បាន​ដាក់ PK ជា Training Mode ក៏​កំពូល​អ្នក​សម្លាប់ PK mode អាច​សម្លាប់​ពួក​គេ​ទាំង​នេះ​បាន​ដែរ។

ប៉ុន្តែ សម្រាប់​អ្នក​ប្រយុទ្ធ​ដែល​បាន​សម្លាប់​អ្នក​ក្លាហាន​ផ្សេងទៀត​ដែល​បាន​ដាក់ PK ជា Training mode អ្នក​នឹង​ត្រូវ​ពិន័យ ដោយ​ទទួល​បាន PK value ចំនួន​មួយ សម្រាប់​ការ​សម្លាប់​សមាជិក​បក្ស​ផ្សេង និង​ទទួល​បាន PK value ចំនួន​ពីរ​សម្រាប់​ការ​សម្លាប់​សមាជិក​ក្នុង​បក្ស​តែ​មួយ។ នៅ​ពេល​ដែល​កំពូល​អ្នក​សម្លាប់​ទទួល​បាន PK value ចំនួន​៤ អ្នក​ប្រយុទ្ធ​ទាំង​នោះ នឹង​មិន​អាច​ចូល​ក្រុង​រួច​ឡើយ។ អឹស! អីចឹង​ធ្វើ​ម៉េច​ទៅ?

មិន​បាច់​ភ័យ​ថា​មិន​បាន​ចូល​ក្រុង​ទេ! ចំពោះ PK value នេះ​ប្រិយមិត្ត​អាច​លុប​បំបាត់​វិញ​បាន​ដោយ​ប្រើ Reset Pill ដែល​អាច​រក​បាន​នៅ​ក្នុង Imperial Street។ ក្នុង​ករណី​បើ​អ្នក​ក្លាហាន​មិន​ចង់​ប្រើ Reset Pill នេះ​ទេ អ្នក​ប្រយុទ្ធ​អាច​លុប​បំបាត់ PK value ដោយ​ចូល​ទៅ​ពិចារណា​កំហុស​នៅ​ក្នុង​មន្ទីរ​ពិចារណា​កំហុស។

សម្រាប់​ការពិចារណា​កំហុស​នេះ ត្រូវ​ចំណាយ​ពេល​ចំនួន​៤ម៉ោង ទើប​កាត់​បន្ថយ​បាន ១ PK value។ ដើម្បី​ចូល​ទៅ​ក្នុង​បន្ទប់​ពិចារណា​កំហុស អ្នក​ប្រយុទ្ធ​គ្រាន់​តែ​ធ្វើ​ដំណើរ​ទៅ​ជួប NPC Constable (Jail) 174/175 នៅ​ក្នុង​ទីក្រុង Bainjing រួច​ជ្រើស​យក I’m sinful. I want to surrender. ការ​ចូល​ទៅ​ពិចារណា​កំហុស​នេះ អ្នក​ក្លាហាន​តម្រូវ​ឲ្យ​ត្រូវ​បង់ពន្ធ​ផង​ដែរ។

កុំ​ភ្លេច​ណា៎! បើ​អផ្សុក​ទៅ​បក្ស​សៅ​លីង​ទៅ!