បច្ចុប្បន្ន​នេះ SkyDoor និង​បេសកកម្ម​ភ្នំ​លៀងសាន​ជា​បេសកកម្ម​ពេញ​និយម​ជាង​គេ ព្រោះ​ថា​បេសកកម្ម​ទាំង​ ២ អ្នក​គុន​និយម​ JX អាច​រក​ Item ល្អៗ​បាន។ ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​បេសសកម្ម​មួយ​ទៀត ដែល​អាច​ឲ្យ​អ្នក​ក្លាហាន​ JX ទាំង​អស់​រក Item ល្អៗ​បាន​ដូច​បេសកកម្ម​ទាំង ២ ​ខាង​លើ​ដូច​គ្នា គឺ​បេសកកម្ម Taixu។

Taixu ជា​បេសកកម្ម​មួយ​ ដែល​នាំ​អ្នក​គុននិយម​នៃ​បក្ស​ទាំង ៧ ទៅ​កាន់​ការ​ប្រយុទ្ធ​ជាមួយ​សត្វ​បិសាច​ដ៏​កាច​សាហាវៗ​ជា​ច្រើន ក្នុង​ផែន​ទី​ដ៏​អាថ៌កំបាំង​មួយ។ ដើម​ចូល​ទៅ​កាន់​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​មិសាច​ក្នុង​ផែន​ទី​នោះ អ្នក​ក្លាហាន​ទាំង​អស់​ត្រូវ​មាន​ Level ចាប់​ពី ៧៣ ឡើង​ទៅ បន្ទាប់​មក​ធ្វើ​ការ​ Party គ្នា​។

Party Leader និង​សមាជិក​ទាំង​អស់​ត្រូវ​មាន​ Taixu Honey Fruit ម្នាក់​មួយ​ ដោយ​ត្រូវ​ទៅ​ជួប NPC Taoist Priest Shen You មាន ទី​តាំង​ស្ថិត​នៅ​ក្រុង​ ៣ គឺ BianJing ChengDu និង QuanZhou ។ អ្នក​ដែល​នឹង​វត្តមាន​ក្នុង​បេសកកម្ម​នេះ ត្រូវ​មាន​គ្នា​ចាប់​ពី ៣ នាក់​ឡើង​ទៅ មក​ពី​បក្ស​ផ្សេងៗ​គ្នា។ ក្នុង​ករណី​ដែល​ Party របស់​អ្នក​ក្លាហាន​មាន​គ្នា ៧ នាក់​មក​ពី ៧ បក្ស​ផ្សេងៗ​គ្នា ការ​ប្រយុទ្ធ​គ្នា​​ក្នុង​​បេសកកម្ម​នេះ នឹង​មាន ៧ ជំហ៊ាន។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ក្នុង​ជំហ៊ាន​ទី ៥ ៦ និង​ទី ៧ អ្នក​ក្លាហាន​ទាំង​អស់​អាច​នឹង​មាន​ឱកាស​ទទួល​បាន Baku ទាំង ៨ ប្រភេទ​ខុស​គ្នា។

ប៉ុន្តែ​បើ​មាន​គ្នា ៣ នាក់​វិញ អ្នក​កម្សាន្ត​ទាំង​អស់​នឹង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​មេបិសាច​បាន​ត្រឹម​តែ​ ៤ ជំហ៊ាន​តែ​ប៉ុណ្ណោះ។ Baku ដែល​អ្នក​ក្លាហាន​ទាំង​អស់​មាន​ឱកាស​ទទួល​បាន​ក្នុង​​បេសកកម្ម​នេះ តួអង្គ​ទាំង​អស់​អាច​យក​ទៅ​ប្ដូរ​យក Taixu Accessory ឬ​ក៏​យក​ទៅ Active Baku Power Equipment។ សម្រាប់​របៀប​ធ្វើ Active Baku Power Equipment Sabay នឹង​ធ្វើ​ការ​បង្ហាញ​នៅ​ពេល​ក្រោយ។

អ្នក​គុន​និយម​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ទាំង​អស់ ប្រាដក​ជា​ធ្លាប់​បានដឹង​រួច​មក​ហើយ​ថា JX Tattoo មាន​បេសកកម្ម​ជា​ច្រើន​ដែល​អាច​ឲ្យ​ប្រិយមិត្ត​ស្វែង​ Item ដ៏​សម្បួរ​បែប​ដើម្បី​បង្កើន​អានុភាព​ឲ្យ​កាន់​តែ​អស្ចារ្យ​។ ជាក់​ស្ដែង​បេសកកម្ម​ Taixu មាន​ Item ជា​ច្រើន​ដែល​អាច​ឲ្យ​អ្នក​ក្លាហាន​ធ្វើ​ការ​ស្វែង​រក​បាន តាម​រយៈ​ការ​ចេះ​សហការ​គ្នា​ ប្រយុទ្ធ​ជាមួយ​មេ​បិសាច​ក្នុង​បេសកកម្ម​ដ៏​អាថ៌កំបាំង​មួយ​នេះ៕

អត្ថបទ៖ តុង