ការ​ដើរ​ជ្រែក​ក្នុង​ពិភព​គុន​របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព កម្រិត​នៃ​តួអង្គ​ជា​គន្លឹះ​នៃ​សំខាន់ ​សម្រាប់​តួអង្គ​គ្រប់ៗ​រូប។ មាន​កម្រិត​កាន់​តែ​ខ្ពស់ តួអង្គ​ក៏​មាន​ឱកាស​អាច​ហ្វឹក​ហាត់ Skill ឬ​ក៏​អាច​ពាក់​ឈុត​ល្អៗ​ផង​ដែរ។ ដោយ​សារ​ចំនួន​អ្នក​កម្សាន្ត​ថ្មីៗ​ចេះ​តែ​កើន​ឡើង ហើយ​អ្នក​ខ្លះ​មិន​ទាន់​បាន​ដឹង​ពី​របៀប​ទទួល Level ឲ្យ​កាន់​តែ​លឿន​នោះ ទំព័រ​នេះ​ Sabay សូម​បង្ហាញ​ពី​មតិ​របស់​យុវវ័យ​យើង​ មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ស្វែង​រក​ Experience។

“ កាល​ពី Hero ខ្ញុំ​ Level តូច​ ខ្ញុំ​ប្រើ Prajna អូស​យកExperience ” នេះ​ជា​មតិ​របស់​ សុភ័ក្រ្ត​ ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ជាតិគ្រប់គ្រង សិក្សា​ផ្នែក​អង់គ្លេស ។ យក​តែ​ Experience គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ Hero ត្រូវ​ការ Reputation ផង​ដែរ ដូច្នេះ​យើង​ត្រូវ​ចូល​ធ្វើ Quest ឬ​ក៏​ប្រើ​ថ្នាំ Offline បន្ថែម​ទៀត ដើម្បី​ឲ្យ​យើង​អាច​ហាត់ Skill និង​ពាក់​ខោអាវ​ Level ខ្ពស់​បាន។ សុភ័ក្រ្ត បាន​បន្ថែម​លើ​មតិ​របស់​ខ្លួន។

ខុស​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ ណារិទ្ធ ជា​យុវ​សិស្ស​មក​ពី​វិទ្យាល័យ​សន្ធ​មុក បាន​បង្ហាញ​មតិ​របស់​ខ្លួន​ថា ដាំ​ដើម​ឈើ និង​ប្រើ Offline វា​ល្អ​ហើយ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ Quest បន្ថែម​ទៀត ដូច​ជា​ Quest Dali និង Quest Yan Gate ជាដើម ព្រោះ​ថា Quest ទាំង ២ នេះ​យើង​អាច​ទទួល​បាន Item ល្អ​គ្រាន់​បើ​ដែរ​ពេល​ដែល​ធ្វើ​ចប់។

បន្ថែម​ពី​មតិ​ខាង​លើ និស្សិត​ឆ្នាំ​ទី ២ នៅ​សាកល​វិទ្យាល័យ​អាស៊ី​អ៊ឺរ៉ុប សម្បត្តិ បាន​ជំរុញ​ទៀត​ថា Experience យើង​ក៏​អាច​នាំ​គ្នា​អូស​ Level តាម Cave បាន​ដែរ ប៉ុន្តែ​សម្រាប់ Reputation វិញ​ អត់​មាន​អ្នក​ណា​ជួយ​អូស​ Level បាន​ទេ អញ្ចឹង​ត្រូវ​តែ​ធ្វើ Quest និង ស៊ី​ថ្នាំ​ Offline ទៅ ទើប​អាច​ពាក់​ Item Level ខ្ពស់​បាន។

និស្ស័យ​ស្នេហ៍​ដាវ​ទេព ជា​សេវា​កម្សាន្ត​ផ្សងព្រេង​ក្នុង​ពិភព​គុន​​ក្នុង​ចំណោម​បក្ស​ទាំង ៧ មាន​ដូច​ជា បក្ស​អ៊ឺម៉ី បក្ស​ពិស​ប្រាំ បក្ស​សៅលិញ បក្ស​ថាង បក្ស​គ្រួសារ​ត្រកូលយ៉ាង បក្ស​អ៊ូតាំង និង​បក្សស្មូម។ បក្ស​ទាំង ៧ នេះ​មាន​អាថ៌កំបាំង​នៃ​អានុភាព​ក្បាច់​គុន​ខុស​គ្នា ដើម្បី​ហាត់ Skill តាម​បក្ស​របស់​ខ្លួន​បាន តួអង្គ​ទាំង​អស់​ត្រូវ​មាន Experience និង Reputation ស្រប​តាម​ការ​កំណត់​របស់ System JX Tattoo៕

អត្ថបទ៖ តុង