បើ​គិត​ទៅ iPhone មាន​តម្លៃ​ជិត ១ ពាន់​ដុល្លារ ចំណែក​ឯ​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​បាងកក​រយៈ​ពេល ជិត ១ សប្ដាហ៍​ដ៏​ត្រូវ​ចំណាយ​លុយ​ប្រហាក់​ប្រហែល​គ្នា​ដែរ។ ដឹង​ទេ​ថា CNC 2012 នឹង​ផ្ដល់​ឱកាស​ដល់​ប្រិយមិត្ត​ទាំង​អស់ ទទួល​បាន​ជម្រើស​ទាំង ២ នេះ​ដោយ​មិន​គិត​ថ្លៃ ?

iPhone 5 មួយ​គ្រឿង និង​សំបុត្រ​​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ថៃ ទី​ក្រុង​បាងកក ចំនួន​ ៣ កន្លែង កំពុង​តែ​រង់​ចាំ​ប្រិយមិត្ត​ចូលរួម​ទស្សនា​ការ​ប្រកួត​ដ៏​កក្រើក​នៃ​សេវា​កម្សាន្ត JX និង AK Online CNC 2012​ ។ ជា​ការ​ងាយ​បំផុត លក្ខខណ្ឌ​ដើម្បី​មាន​ឱកាស​ក្លាយ​ជា​ម្ចាស់​រង្វាន់​ខាង​លើ​នេះ ប្រិយមិត្ត​គ្រាន់​តែ​ចូល​រួម​ទស្សនា​ការ​ប្រកួត ​ចូល​រួម​លេង​សកម្មភាព​សប្បាយៗ និង​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ នៅ​ឯណា​មាន ?​ មាន​តែ​នៅ CNC 2012 ប៉ុណ្ណោះ សប្បាយ​ហើយ​បាន​រង្វាន់​ទៀត !

CNC 2012 ជា​ការ​ប្រកួត​ស្វែង​រក​ក្រុម​ជើង​ខ្លាំង AK Online ចំនួន ២ ក្រុម​ ដើម្បី​តំណាង​ប្រទេស​កម្ពុជា ក្នុង​ការ​​ឈាន​ទៅ​រក​ការ​ប្រកួត​ប្រជែង និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​​គ្នា ​ជាមួយ​ប្រទេស​ដ៏​ទៃ​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ​2012 ខាង​មុខ​នេះ។

ដើម្បី​រក​​ឲ្យ​ឃើញ​ក្រុម​ជើង​ខ្លាំង ២ ក្រុម​នេះ​បាន​ AK Online​ បាន​សម្រេច​ចិត្ត​យក​ទីតាំង ៣ តំបន់​ក្នុង​ការ​ប្រកួត​ជម្រុះ​មាន​ដូច​ជា រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង បាត់ដំបង។ ការ​ប្រកួត​ដ៏​កក្រើក​ប្រចាំ​ឆ្នាំ​​នេះ នឹង​មក​ដល់​ថ្ងៃ​ទី ៨ និង​ ៩ ខែ​ធ្នូ​ ខាង​មុខ​នេះ នៅ​រោង​មហោស្រព​ចេនឡា ៕

អត្ថបទ៖ តុង