ស្រប​ពេល​ដែល​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ជិត​មក​ដល់ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​បង្កើត​ព្រឹត្តិការណ៍​សប្បាយ​រីករាយ​ជា​ច្រើន ដោយ​ទាញ​យក​ព្រឹត្តិការណ៍​ពិតៗ​ក្នុង​សង្គម​ មក​បង្ហាញ​ក្នុង​ពិភព​កម្សាន្ត​មួយ ​ដែល​កំពុង​តែ​​ពេញ​និយម​ពី​យុវវ័យ​ប្រទេស​យើង។ តើ​ JX II មាន​ព្រឹត្តិការណ៍​អ្វី​ខ្លះ ដែល​ពាក់​ព័ន្ធ​នឹង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ?​

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ JX II បាន​នាំ​​មក​នូវ​កម្សាន្ត​បែប​ប្រយុទ្ធ​ក្បាច់​គុន​គ្នា រាប់​រយ​បេសកកម្ម ​។ ​កែ​ប្រែ​ពី​ការ​ប្រយុទ្ធ​គ្នា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ  JX II បាន​បង្កើត​ព្រឹត្តិការណ៍​មួយ​​ ដើម្បី​ឲ្យ​តួអង្គ​រាប់​ពាន់​នាក់​ក្នុង​ JX II ឲ្យ​មក​ស្ដាប់​ធម្មទេសនា ក្នុង​ការ​ទទួល​យក​អារម្មណ៍​ជ្រះ​ថ្លា ព្រម​ទាំង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ ​(Exp) និង​កញ្ចប់​សំណាង​មួយ ​ដែល​មាន​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ តើ​តួអង្គ​ទាំងអស់​ ត្រូវ​ស្ដាប់​ធម្មទេសនា​នៅ​កន្លែង​ណា​ ?

​ចាប់​ពី​ម៉ោង ១០ ព្រឹក​ ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ JX II នឹង​ប្រកាស​ពី​ទី​កន្លែង​ ដែល​លោក​សង្ឃ​មួយ​អង្គ​នឹង​ចេញ​មក​សំដែង​ធម្មទេសនា ក្នុង​ទី​តាំង​ចំនួន ៣ កន្លែង​ដូច​ជា ភាគ​ខាង​ជើង​នៃ​ក្រុង​ QuanZhou ប៉ែក​ខាង​លិច​នៃ​ក្រុង BianJing និង ទិស​ខាង​ជើង​នៃ​ក្រុង Chendu។ ហៅ​គ្នា​មក​ស្ដាប់​ធម៌​កាន់​តែ​ច្រើន​ទទួល​បាន​ Experience កាន់​តែ​ច្រើន ដូច្នេះ​​កុំ​ភ្លេច​ហៅ​គ្នា​ទៅ​ស្ដាប់​ធម្មទេសនា​ណា !

ភ្ជាប់​​ជាមួយ​ធម្មទេសនា JX II មាន​ព្រឹត្តិការណ៍​ពិសេស​មួយ​ទៀត គឺ​ព្រឹត្តិការណ៍​ ថ្វាយ​គ្រឿង​ដង្វាយ​ដល់​បុព្វបុរស​ដែល​បាន​ចែក​ឋាន​ទៅ ។ ការ​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ តួអង្គ​អាច​ត្រូវ​ចំណាយ​  ៥ Gold ដើម្បី​ទិញ​គ្រឿង​ដង្វាយ​ថ្វាយ​ដល់​បុព្វបុរស​ តាម​រយៈ Book of Event ខណៈ​ពេល​ដែល​ការ​រំលឹក​ដល់​បុព្វ​បុរស​នេះ តួអង្គ​ទាំង​អស់​មាន​ឱកាស​ត្រឹម​តែ​ ៣ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

តួអង្គ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​វិហារ​ ShaoLin​ ដោយ​​យក​ដង្វាយ​ទាំង​អស់​នោះ​ទៅ​ដាក់​ក្នុង​ Evocation Tower ដែល​មាន​ទីតាំង​នៅ​មុខ​វិហា  ShaoLin ដើម្បី​រំលឹក​ដល់​គុណ​បុព្វបុរស​ JX II ជំនាន់​មុន​ទាំង​អស់​ដែល​បាន​ចែក​ឋាន​ទៅ។ តប​ស្នង​នឹង​ការ​ដឹង​គុណ​ដល់​បុព្វបុរស​នេះ  JX II នឹង​ប្រគល់​កញ្ចប់​សុភមង្គល​ចំនួន ១ ដែល​មាន​ Item ល្អៗ​ និង​ឈុត​សំលៀក​បំពាក់​ថ្មី ព្រម​ទាំង​ Experience​ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ ដល់​តួអង្គ​ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​នេះ។

ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​បន្ថែម​មួយ​កម្រិត​ទៀត ដល់​អ្នក​កម្សាន្ត​ទាំងអស់​ JX II បាន​បង្កើត​ព្រឹត្តិការណ៍​ថ្មីៗ​ជា​ច្រើន ស្រប​តាម​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​នេះ ដែល​មាន​ដូច​ជា ព្រឹត្តិការណ៍​ស្ដាប់​លោក​ទេសនា ព្រឹត្តិការណ៍​ភ្ជុំបិណ្ឌ ព្រឹត្តិការណ៍​សែន​លោក​ខែ និង ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត ដែល​មាន​រង្វាន់​ និង Item ពិសេសៗ​ជា​ច្រើន​សម្រាប់​ប្រើប្រាស់​ក្នុង JX II៕

ធ្វើ​បុណ្យ​កាន់​តែ​ច្រើន ទទួល​រង្វាន់​កាន់​តែ​ច្រើន !

អត្ថបទ៖ តុង​