ឱកាស​ល្អ​សម្រាប់​ប្រិយមិត្ត​ដែល​មាន​បំណង​ចង់​បញ្ចេញ​សមត្ថភាព​ពិត AK Online និង JX II ​បាន​មក​ដល់​ហើយ។ JX II និង AK Online CNC 2012 ​នឹង​​បើក​ការ​ប្រកួត​ជម្រុះ​​ជា​លើក​ទី ២ សម្រាប់​ប្រិយមិត្ត​​រាជ​ធានី​ភ្នំពេញ នៅ​​ក្នុង​ខែ​តុលា​នេះ ដោយ​បើក​ឲ្យ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​តុលា​ ឆ្នាំ ២០១២ ។ តើ​ធ្វើ​ម៉េច​ទើប​អាច​ចុះ​ឈ្មោះ​ប្រកួត​បាន ?

ដើម្បី​ចុះ​ឈ្មោះ​បាន JX II តម្រូវ​ឲ្យ​​មាន​គ្នា​មួយ​ក្រុម​​ ៥ នាក់ ដែល​មាន​ម្នាក់​ជា​អ្នក​ដឹក​នាំ​ក្រុម។ អ្នក​ដឹក​នាំ​ក្រុម​ត្រូវ​ចំណាយ​អស់ 200​ Sabay Coins ដើម្បី​​ចុះ​ឈ្មោះ​ប្រកួត បន្ទាប់​មក​ទៀត​អ្នក​ដឹក​នាំ​ក្រុម​ត្រូវ Send Request ទៅ​សមាជិក​របស់​ខ្លួន​ទាំង​ ៤ នាក់​ដើម្បី​បង្កើត​ជា​ក្រុម​មួយ​ក្នុង​ System របស់JX II។ ដើម្បី​ឲ្យ​ការ​ចុះ​ឈ្មោះ​ប្រកប​ដោយ​ភាព​ជោគជ័យ​នោះ សមាជិក​ទាំង ៤ ត្រូវ​ Confirm ពី​ Request របស់​មេ​ក្រុម​ដែល​​បាន​ផ្ញើ​កាល​ពី​លើក​ដំបូង។ ចុច​ទី​នេះ ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម។

អ្នក​ក្លាហាន​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​អស់​ នឹង​ទទួល​បាន​តួអង្គ​កម្រិត​ទី ៩០ ចំនួន​ ១ ដែល​មាន​ Item ជា​ច្រើន​ សម្រាប់​ទុក​ប្រើប្រាស់​ពេល​ប្រកួត។ ដូច្នេះ​ប្រិយមិត្ត​មិន​ចាំ​បាច់​ព្រួយបារម្ភ​ ពី​រឿង​យក​តួអង្គ​ដែល​មាន​កម្រិត​ខ្ពស់​សម្រាប់​ការ​ប្រកួត​ CNC នេះ​ឡើយ។ គិត​មក​ដល់​ពេល​នេះ JX II CNC 2012 រក​ជើង​ខ្លាំង​មក​ពី ៣ តំបន់​បាន​ចំនួន ១២ ក្រុម​ហើយ ហើយ​សម្រាប់​ការ​ប្រកួត​ជុំ​ទី ៤ នេះ JX II នឹង​បន្ត​ដំណើរ​ស្វែង​រក​ជើង​ខ្លាំង ៤ ក្រុម​ទៀត ដើម្បី​ ល្បង​យុទ្ធ​សិល្ប​គ្នា នៅ​លើ​ឆាក​ CNC វគ្គ​ផ្ដាច់​ព្រ័ត្រ។

ការ​ប្រកួត​នៅ​​រាជ​ធានី​ភ្នំពេញ​ សម្រាប់​ខែ​តុលា​នេះ ជា​ការ​ប្រកួត​វគ្គជម្រុះ​តំបន់​ចុង​ក្រោយ​គេ​បង្អស់ ក្នុង​ការ​ស្វែង​រក​ក្រុម​ជើង​ខ្លាំង​ទៅ​ប្រកួត​ជាមួយ​​ជើង​ក្រុម​​ខ្លាំង​ដ៏​ទៃ​ទៀត ដែល​បាន​ជាប់​តាំងពី​ CNC វគ្គ​ជម្រុះ​ជុំ​ទី ១ រហូត​មក​ដល់​ពេល​នេះ ។ ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​ខែ​តុលា​នេះ នឹង​ទទួល​បាន​ឱកាស​ទៅ​ប្រកួត CNC វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​ប្រទេស​សម្រាប់​ឆ្នាំ ២០១២ នេះ៕