សម្រាប់​​ព្រឹត្តិការណ៏​អ្នក​ក្លាហាន​ទាំង​១០០០​នេះ​​អ្នក​កម្សាន្ត​អាច​ទទួល​បាន​ឈុត​សម្ភារៈ​​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​បង្កើន​កម្រិតតួអង្គ​​របស់​អ្នក​ឱ្យ​ដល់​ចំនួន​កំណត់​ដូច​​ដែល​បានរៀប​រាប់​​នៅ​​ខាង​ក្រោម៖

I. រយះពេល

  • ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃទី២ ខែ​មេសា ឆ្នាំ២០១៦

II.ដំណើរការ​ព្រឹត្តិការណ៍

  • ចាប់​តាំង​ពី​ថ្ងៃ​បើក​នគរ​ថ្មី​តទៅ​អ្នក​កម្សាន្ត​ដែល​បង្កើន​កម្រិត​តួអង្គ​របស់​ខ្លួនឱ្យ​ដល់​កម្រិត Level75, Level80 និង Level85 ទើប​អាច​ទទួល​បាន​រង្វាន់​
  •  នៅ​ពេល​ដែល​​តួអង្គ​របស់​អ្នក​ឡើង​ដល់​កម្រិត Level75, Level80 និង Level85 ហើយ​​​អ្នក​ត្រូវ​ធ្វើ​ដំណើរ​មក​​ក្រុង​ BianJing(184/172) ដើម្បី​ជួប​ជា​មួយ​នឹង​ NPC Prize Officer
  • នៅ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​ហើយ​​​អ្នក​​ត្រូវ​ចុច​លើ​ NPC នេះ​រួច​ហើយ​ជ្រើស​រើស​យក​ពាក្យ​ថា 1000 Hero Reward

  •  បន្ទាប់​មក​ជ្រើស​រើស​​​យក​ការ​ទទួល​រង្វាន់​ទៅ​តាម​កម្រិត​តួអង្គ​ដែល​អ្នក​មាន​ដូច​ជា Level 75, 80 និង 85

  • រាល់​កម្រិត​រង្វាន់​នីមួយ​ៗ​មាន​តែ​ 1000 តួអង្គ​ប៉ុណ្ណោះ​ដែល​អាច​ទទួល​បាន​

III. រង្វាន់

  •  អ្នក​កម្សាន្ត​នឹង​ទទួល​បានរង្វាន់​ទៅ​តាម​កម្រិត​រង្វាន់​ដូច​ខាង​ក្រោម​៖
កម្រិត រង្វាន់ ចំនួន
75 Sky Instrument Shard 600
80 Laifu treasure (Moon) 300
85 Laifu treasure (Moon) 400